Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ថ្នាក់ដឹកនាំក្រុងស្ទឹងសែន អញ្ជើញក្នុងពិធីសែនម្ចាស់ទឹកដីសុំសេចក្តីសុខបុកគ្រឹះលើកផ្ទាំងសីលាសម្រាប់តាំងព្រះឆាយាលក្ខណ៍ នៅបរិវេណវិមានឯករាជ្យខេត្តកំពង់ធំ

ថ្នាក់ដឹកនាំក្រុងស្ទឹងសែន អញ្ជើញក្នុងពិធីសែនម្ចាស់ទឹកដីសុំសេចក្តីសុខបុកគ្រឹះលើកផ្ទាំងសីលាសម្រាប់តាំងព្រះឆាយាលក្ខណ៍ នៅបរិវេណវិមានឯករាជ្យខេត្តកំពង់ធំ

(កំពង់ធំ)÷ លោក ហុក រិន ប្រធានក្រុមប្រឹក្សាក្រុង លោក ឡង គីសឹង អភិបាលក្រុងស្ទឹងសែន និងសហការី បានអញ្ជើញក្នុងពិធីសែនម្ចាស់ទឹកដីសុំសេចក្តីសុខបុកគ្រឹះលើកផ្ទាំងសីលាសម្រាប់តាំងព្រះឆាយាលក្ខណ៍ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទ
សម្ដេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ សម្ដេចព្រះមហាក្សត្រីយ៍ នរោត្តម មុនីនាថ សីហនុ
សម្ដេចព្រះវររាជមាតាជាតិខ្មែរ នៅបរិវេណវិមានឯករាជ្យខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥។

នៅក្នុងពិធីនេះផងដែរលោក ឡង គីសឹង បានលើកឡើងថា ដោយមានការសម្របសម្រួល ពីឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំបានអនុញ្ញាតឱ្យរៀបចំពិធីសែនម្ចាស់ទឹកដីសុំសេចក្តីសុខបុកគ្រឹះលើកផ្ទាំងសីលាសម្រាប់តាំងព្រះឆាយាលក្ខណ៍ ព្រះមហាក្សត្រទាំង៣ព្រះអង្គ ដើម្បីកែលម្អសោភ័ណភាពក្រុងស្ទឹងសែន ឱ្យបានស្រស់ស្អាតក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកទស្សនា។ ការតាំងព្រះឆាយាលក្ខណ៍ព្រះមហាក្សត្រទាំង៣ព្រះអង្គនេះ គឺជាការគោរពដល់ព្រះមហាក្សត្រ ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្រ្តក្នុងប្រទេសកម្ពុជាក៏ដូចក្នុងខេត្តកំពង់ធំ ដើម្បីឱ្យក្មេងជំនាន់ក្រោយគោរពប្រតិបត្តិតាម ស្រឡាញ់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

លោកអភិបាលក្រុងស្ទឹងសែន ក៏បានបន្ថែមទៀតថា ការចូលរួមចំណែកក្នុងការតុបតែងលម្អបន្ថែមនៅក្នុងក្រុងស្ទឹងសែននេះឱ្យល្អស្រស់បំព្រង ដែលជាសមិទ្ធផលដ៏ល្អប្រសើរសម្រាប់ឱ្យប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរឆ្លងកាត់ខេត្តកំពង់ធំ កុំឱ្យទៅហួស មកហួសនិងចូលមកទស្សនា ក្នុងការលើកស្ទួយវិស័យទេសចរណ៍ឱ្យមានការរីកចម្រើន។

ជាចុងក្រោយ លោក ឡង គីសឹង អភិបាលក្រុងស្ទឹងសែន បានលើកទឹកចិត្តដល់ក្រុមជាងឱ្យខិតខំកសាងឱ្យបានលឿនបំផុត និងឱ្យមានគុណភាពបានយូរអង្វែង ដើម្បីដាក់តាំងនៅបរិវេណវិមានឯករាជ្យខេត្តកំពង់ធំនេះ។ ការតាំងព្រះឆាយាលក្ខណ៍ ព្រះមហាក្សត្រទាំង៣ព្រះអង្គគឺសូមប្រសិទ្ធិពរជ័យដល់ថ្នាក់ដឹកនាំទាំងអស់ និងប្រជារាស្រ្តជួបតែសេចក្តីសុខ និងសេចក្តីចម្រើន កុំឱ្យមានជំងឺមកបៀតបៀន ពិសេសគឺកុំឱ្យប្រទេសកម្ពុជាមានសង្គ្រាមបន្តទៅទៀត ប្រទេសកម្ពុជាត្រូវការសន្តិភាព ក្រោមការក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ផងដែរថា ការតាំងព្រះឆាយាលក្ខណ៍ នៅបរិវេណវិមានឯករាជ្យខេត្តកំពង់ធំ ដែលមានទំហំបណ្តោយ៤.៨០ម៉ែត្រ និងទទឹង៤.២០ម៉ែត្រផងដែរ។ អត្ថបទលោក ធូ កែវមុន្នី.ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV