Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលស្រុកស្ទោង លើកទឹកចិត្តជនភៀសសឹកត្រូវប្រកបអាជីវកម្មក្នុងស្រុកជាជាងទៅស៊ីឈ្នួលចោរសៀម

អភិបាលស្រុកស្ទោង លើកទឹកចិត្តជនភៀសសឹកត្រូវប្រកបអាជីវកម្មក្នុងស្រុកជាជាងទៅស៊ីឈ្នួលចោរសៀម

(កំពង់ធំ)÷ លោកអភិបាលស្រុកស្ទោងលើកទឹកចិត្តជនភៀសសឹកត្រូវប្រកបអាជីវកម្មក្នុងស្រុកជាជាងទៅស៊ីឈ្នួលចោរសៀម លោក សាយ គឹមឡម បានអំពាវនាវលើកទឹកចិត្តដូច្នេះនៅក្នុងឱកាសដែលលោកនិងសហការីបានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនជនភៀសសឹកប្រមាណ១០គ្រួសារ ដែលបានភៀសសឹកពីខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ មកស្នាក់នៅក្នុងវត្តភ្លងស្ថិតនៅក្នុងឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥។

លោសង្កត់ធ្ងន់ថា ការប្រកបអាជីវកម្មនៅក្នុងមូលដ្ឋាននៅក្បែរគេហដ្ឋានក៏ដូចជានៅក្នុងមាតុប្រទេសរបស់ខ្លួនពិតជាមានសុវត្ថិភាពខ្ពស់ជាជាងទៅស៊ីឈ្នួលឬធ្វើការនៅប្រទេសផ្សេងដែលតែងតែរំលោភបំពានសិទ្ធិសេរីភាព រាងកាយ ជាពិសេសការរើសអើងពូជសាសន៍ និងធ្វើទុក្ខបុកម្នេញស្ទើរគ្រប់បែបយ៉ាងថែមទៀត។

ជាមួយគ្នាលោក បានណែនាំដល់បងប្អូនយើងត្រូវរស់នៅប្រកបដោយអនាម័យល្អ ត្រូវខិតខំដាំដំណាំរួមផ្សំនៅក្នុងបរិវេណវត្តដើម្បីជាការទ្រទ្រង់សេដ្ឋកិច្ចការទ្រទ្រង់ការរស់នៅប្រចាំថ្ងៃដែលរួមផ្សំជាមួយនឹងអំណោយសួរសុខទុក្ខរបស់រដ្ឋបាលស្រុកស្ទោង និងសប្បុរសជនជិតឆ្ងាយ។

លើសពីនេះលោក សាយ គឹមឡម បានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅបំផុតដល់ព្រះគ្រូចៅអធិការវត្តទួលព្រះធាតុ ហៅវត្តភ្លង ដែលបានសហការគ្រប់ឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងដល់ជនភៀសសឹកក្នុងការស្នាក់នៅប្រកបដោយសុខសុវត្ថិភាព និងថ្លែងអំណរគុណជាអានេកដល់សប្បុរសជនជិតឆ្ងាយដែលបានចូលរួមឧបត្ថម្ភគាំទ្រកន្លងមក និងអំពាវនាវបន្ថែមទៀតត្រូវជួយឧបត្ថម្ភគាំទ្របន្តនូវស្បៀង គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ ព្រោះមិនដឹងថាការភៀសខ្លួននៅទីនេះត្រូវបានវិលត្រឡប់ទៅវិញពេលណាឬសង្គ្រាមឃ្លានពានរបស់ចោរសៀមត្រូវបានបញ្ចប់ពេលណានោះដែរ។

សូមបញ្ជាក់ថា ការសំណេះសំណាលសួរសុខទុក្ខនៅក្នុងឱកាសនេះគឺជាលើកទី៣ហើយដែលនៅក្នុងឱកាសនោះលោកអភិបាលស្រុកស្ទោង បានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគមួយចំនួនផងដែរ។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV