Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារសង្កាត់អាចារ្យលាក់ រៀបចំកិច្ចប្រជុំ ប្រចាំខែធ្នូ ឆ្នាំ២០២៥

គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារសង្កាត់អាចារ្យលាក់ រៀបចំកិច្ចប្រជុំ ប្រចាំខែធ្នូ ឆ្នាំ២០២៥

(កំពង់ធំ)÷ព្រឹក,ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារសង្កាត់អាចារ្យលាក់ បានរៀបចំកិច្ចប្រជុំ ប្រចាំខែធ្នូ ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក យាន ស៊ុនហឿង ប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី ដែលមានអ្នកចូលរួមសរុបចំនួន៖ ២២នាក់។

បន្ទាប់ពីរអង្គប្រជុំបាន- ពិនិត្យលើកំណត់ហេតុប្រជុំប្រចាំខែវិច្ឆិកា ឆ្នាំ២០២៥- ពិនិត្យលើរបាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០២៥ -រាយការណ៏ និង ពិភាក្សាអំពីស្ថានភាពនៃស្ត្រីនិងកុមារដែលងាយរងគ្រោះបំផុត-  ពិភាក្សាអំពីសេវាកម្មសុខភាពនិងអាហារូបត្ថម្ភ-ពិភាក្សាអំពីផ្នែកអប់រំ-  ពិភាក្សាអំពីការចុះបញ្ជីអត្រានុកូលដ្ឋាន-ពិភាក្សាអំពីសន្តិសុខសណ្តាប់ធ្នាប់ រួចមក

មានប្រសាសន៍បិទអង្គប្រជុំនាឱកាសនោះលោកយាន ស៊ុនហឿងបានលើកឡើងថា តាមរយៈរបាយការណ៍ និងមតិយោបល់ដែលបានលើកឡើងក្នុងកិច្ចប្រជុំ យើងឃើញថា គណៈកម្មាធិការបានខិតខំប្រឹងប្រែងអនុវត្តភារកិច្ចរបស់ខ្លួនដោយមានការទទួលខុសត្រូវខ្ពស់ ក្នុងការលើកកម្ពស់សុខុមាលភាពនារី និងកុមារ ការការពារកុមារពីអំពើហិង្សា ការគាំទ្រនារី និងគ្រួសារក្រីក្រ ព្រមទាំងការចូលរួមដោះស្រាយបញ្ហាសង្គមនៅក្នុងមូលដ្ឋាន។

លោកយាន ស៊ុនហឿង បានតម្លៃខ្ពស់ និងកោតសរសើរចំពោះការចូលរួមយ៉ាងសកម្ម រួមសហការល្អ និងការផ្តល់មតិយោបល់ស្ថាបនារបស់សមាជិកគណៈកម្មាធិការទាំងអស់ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្កាត់អាចារ្យលាក់ឱ្យកាន់តែមានសុវត្ថិភាព សុខដុមរមនា និងមានការយកចិត្តទុកដាក់ចំពោះនារី និងកុមារកាន់តែប្រសើរ។

លោកបន្តថា ក្នុងនាមអាជ្ញាធរសង្កាត់ សូមជំរុញឱ្យគណៈកម្មាធិការបន្តខិតខំអនុវត្តផែនការ និងសកម្មភាពដែលបានដាក់ចេញ សហការជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន អង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមថ្មីៗ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋក្នុងសង្កាត់យើងឱ្យកាន់តែប្រសើរ។អត្ថបទក្រុមប្រឹក្សាសង្កាត់អាចារ្យលាក់-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV