Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងក្រុមការងារបានចុះសួរសុខទុក្ខ ដល់វីរៈកងទ័ពជួរមុខ ចំនួន៩៦នាក់ ដែលបានរងរបួសកំពុងសម្រាកព្យាបាល នៅមន្ទីរខេត្តកំពង់ធំ

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងក្រុមការងារបានចុះសួរសុខទុក្ខ ដល់វីរៈកងទ័ពជួរមុខ ចំនួន៩៦នាក់ ដែលបានរងរបួសកំពុងសម្រាកព្យាបាល នៅមន្ទីរខេត្តកំពង់ធំ

(កំពង់ធំ)÷ នារសៀលថ្ងៃសុក្រទី១៩ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ លំ គន្ធារីអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ តំណាងឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការសាខា  ព្រមទាំងឯកឧត្តម អ៊ុង វទ្ធី អភិបាលរងខេត្ត  លោកនាយកសាខា មន្ត្រីក្រុមប្រតិ
បត្តិ បានចុះសួរសុខទុក្ខ វីរកងទ័ពជួរមុខ ចំនួន៩៦ រូប ដែលបានរងរបួសកំពុងសម្រាកព្យាបាល នៅមន្ទីរខេត្តកំពង់ធំ ។

ក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខវីរៈកងទ័ពជួរមុខលោកជំទាវ លំ គន្ធារី  បានកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់វីរយុទ្ធជនជួរមុខយើង ដែលបានលះបង់ឪពុកម្តាយ គ្រួសារ ប្រពន្ធ កូន  ទៅបំពេញបេសកកម្មការពារជាតិ ការពារបូរណភាពទឹកដី ប្រឆាំងនឹងការឈ្លានពាននៅតាមព្រំដែន រហូតខ្លះត្រូវរងរបួសធ្ងន់ខ្លះរបួសស្រាល  ដែលត្រូវបញ្ជូនអោយមកសម្រាកព្យាបាលនៅមន្ទីរពេទ្យនេះ ។

លោកជំទាវ ក៏បាននាំយកបណ្តាំផ្ញើសាកសួរសុខដោយក្តីនឹករលឹក និងអាណិតអាសូរបំផុត ពីឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការសាខា  ពិសេសពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចប្រធាន  តែងតែបានណែនាំឱ្យគ្រប់បណ្តាញការងារគ្រប់ថ្នាក់ របស់កាកបាទក្រហមកម្ពុជា យកចិត្តទុកដាក់ ជួយដោះស្រាយសម្រាលទុក្ខលំបាកដល់ពលរដ្ឋរងគ្រោះ និង ងាយរងគ្រោះឱ្យទាន់ពេលវេលា ពិសេសត្រូវគិតគូរ ផ្តោតអាទិភាពទៅលើយោធិនរបួស ពិការ យោធិនមានជំងឺ គ្រួសារកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹកជាសំខាន់។

ក្នុងឱកាសនោះ លោកជំទាវ  បានសំណូមពរវីរៈយុទ្ធជនយើង ខិតខំថែទាំសុខភាពឱ្យបានល្អ ដោយអនុវត្តតាមវេជ្ជបញ្ជាគ្រូពេទ្យឱ្យបានខ្ជាប់ខ្ជួន និងជូនពរឆាប់ជាសះស្បើយពីជំងឺនឹងឆាប់បានវិលត្រឡប់ទៅបំពេញបេសកកម្មនៅអង្គភាពវិញ៕

សូមបញ្ជាក់ផងដែរ សម្រាប់ថវិកាផ្តល់ជូនដល់ យុវជនកងទ័ព្ធចំនួន៣នាក់ រងរបួសធ្ងន់ក្នុង១នាក់ទទួលបានថវិកា៥០ម៉ឺនរៀល។ របួលធ្ងន់(ល្មម)២១នាក់ ក្នុង១នាក់ទទួលបានថវិកា៤០ម៉ឺនរៀល។ របួស(ស្រាល)៧២នាក់ ក្នុង១នាក់ទទួលបានថវិកា២០ម៉ឺនរៀលផងដែរ។ អត្ថបទ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ.ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV