Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្តមសេនីយ៍ត្រី មាស យ៉ត​ បានដឹកនាំសហការី ចុះសួរសុខទុក្ខ លោកស្រីអនុសេនីយ៍ត្រី កែវ គឹនស៊ាង  ដែលកំពុងសម្រាកថែទាំសុខភាពក្រោយពីសម្រាលកូន និងកំពុងបន្តថែទាំសុខភាពនៅគេហដ្ឋា ក្នុងក្រុងស្ទឹងសែន

ឧត្តមសេនីយ៍ត្រី មាស យ៉ត​ បានដឹកនាំសហការី ចុះសួរសុខទុក្ខ លោកស្រីអនុសេនីយ៍ត្រី កែវ គឹនស៊ាង  ដែលកំពុងសម្រាកថែទាំសុខភាពក្រោយពីសម្រាលកូន និងកំពុងបន្តថែទាំសុខភាពនៅគេហដ្ឋា ក្នុងក្រុងស្ទឹងសែន
 
(កំពង់ធំ)÷ ក្រោមការដឹកនាំរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តមតែងតែយកចិត្តទុក្ខដាក់ឱ្យ តាមបណ្ដារាជនីខេត្តទាំងអស់ចុះសួរសុខទុក្ខ ដល់យោធិនដែលមានជំងឺ យោធិនពិការ ពលី មរណៈនិងថែទាំសុខភាពជាដើម។

នៅថ្ងៃទី១៨  ខែធ្នូ ឆ្នាំ២០២៥ ឧត្តមសេនីយ៍ត្រី មាស យ៉ត​ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំសហការី ចុះសួរសុខទុក្ខ លោកស្រី អនុសេនីយ៍ត្រី កែវ គឹនស៊ាង ជំនួយការអង្គភាពសន្តិសុខ នៃកងរាជអាវុធហត្ថខេត្តកំពង់ធំ  ដែលកំពុងសម្រាកថែទាំសុខភាពក្រោយពីសម្រាលកូន និងកំពុងបន្តថែទាំសុខភាពនៅគេហដ្ឋា នៅភូមិបល្ល័ង្កកើត សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
 
នាឱកាសនោះដែ លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បាន​ជូនពរឱ្យដល់ លោកស្រីអនុសេនីយ៍ត្រី កែវ គឹនស៊ាង សូមថែទាំសុខភាពឱ្យបានល្អទាំងម្ដាយទាំងកូន ទទួលបាននូវសុខភាពល្អគ្រប់ៗគ្នា និងចៀសឆ្ងាយពីជំងឺដង្កាត់ផ្សេងៗ ននឹងបានវិលចូលបម្រើការងារក្នុងអង្គភាពវិញ។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បាននាំយកថវិកា គ្រឿងឧបភោគ បរិភោគមួយចំនួនមានដូចជា ៖ ថវិកាចំនួន៥០០,០០០រៀល អង្ករ៥០គីឡូក្រាម មី០២កេស ទឹកបរិសុទ្ធ០២កេស ទឹកត្រី០២យួរ ទឹកស៊ីអ៊ីវ០២យួរ ជូនដល់លោកស្រី អនុសេនីយ៍ត្រី កែវ គឹនស៊ាង ផងដែរ។ អត្ថបទកងរាជអាវុធហត្ថខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។
 

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV