Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលខេត្តកំពង់ធំ អញ្ជើញចែកអំណោយរបស់មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត២៥០គ្រួសារ ក្រុងស្ទឹងសែន

អភិបាលខេត្តកំពង់ធំ អញ្ជើញចែកអំណោយរបស់មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត២៥០គ្រួសារ ក្រុងស្ទឹងសែន

(កំពង់ធំ)÷ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត អមដំណើរដោយលោក ឈុន សារ៉ន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ធំ ប្រធានមន្ទីរជុំវិញខេត្ត លោកអភិបាលក្រុង បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមន្ទីរ សង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ធំ ជូនប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាតចំនួន២៥០គ្រួសារ ស្ថិតក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។ 

លោក ពេញ កែម អភិបាលក្រុងស្ទឹងែន បានលើកឡើងថាចំពោះការចែកជូនស្បៀងអាហារប្រជាពលរដ្ឋ ចំនួន២៥០គ្រួសារ ក្នុងនោះមកពីសង្កាត់ដំរីជាន់ខ្លា ២០០គ្រួសារ និងសង្កាត់កំពង់រទេះចំនួន៥០គ្រួសារ ដែលជាអំណោយរបស់រាជរដ្ឋាភិបាល ផ្តល់តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវតីសម្បទាខេត្តកំពង់ធំ ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតតាមសហគមន៍ និងងាយរងគ្រោះដោយធម្មជាតិ ពិតជាអាចជួយសម្រាលដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលកំពុងត្រូវការជាចាំបាច់នូវស្បៀងអាហារ ផ្គត់ផ្គង់ក្នុងជីវភាពប្រចាំថ្ងៃពិតប្រាកដមែន។

ឯកឧត្តម នួន ផារ័ត្ន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក ឈុន សារ៉ន ប្រធានមន្ទីរសង្គមកិច្ច និងលោក ពេញ កែម  អភិបាលក្រុងស្ទឹងសែន ដែលបានយកចិត្ត ទុកដាក់សហការគ្នាក្នុងការចែកអំណោយជូនដល់បងប្អូន ដែលមានជីវភាពខ្វះខាត។ នៅក្នុងឱកាសនេះបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់ ថ្នាក់ដឹកនាំគ្រប់ លំដាប់ថ្នាក់ពិសេសសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចតែងតែយកចិត្តទុកដាក់ដល់សុខុមាលភាព បងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋាន គឺមិនទុកឱ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ដាច់បាយស្លាប់ ដោយសារអាជ្ញាធរ ឬរាជរដ្ឋាភិបាលពុំបានដឹងនោះឡើយ។

គួរបញ្ជាក់ផងដែរថា សម្រាប់អំណោយដែលចែកជូនបងប្អូនប្រជាពលរដ្ឋទាំង២៥០គ្រួសារ នៅពេលនេះ ក្នុង១គ្រួសារៗទទួលបាននូវ៖ អង្ករ ត្រីខ ភួយ និងទឹកស៊ីអ៊ីវផងដែរ ដែលជាអំណោយរបស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ធំ។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Cinque Terre Northern Lights Mountains