Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោក សេង សារ៉ាត លើកឡើងថា ការអប់រំល្អ គឺជាកូនសោសម្រាប់ដោះស្រាយរាល់បញ្ហាសង្គម និងសេដ្ឋកិច្ចជាតិ

លោក សេង សារ៉ាត លើកឡើងថា ការអប់រំល្អ គឺជាកូនសោសម្រាប់ដោះស្រាយរាល់បញ្ហាសង្គម និងសេដ្ឋកិច្ចជាតិ

( កំពង់ធំ)៖ លោក សេង សារ៉ាតមានប្រសាសន៍ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តផ្តល់អាទិភាពខ្ពស់ទៅលើការអប់រំ និងប្តេជ្ញាចិត្តមុះមុតក្នុងបុព្វហេតុលើកកម្ពស់វិស័យអប់រំ ជាពិសេសជំរុញការកសាងធនធាមនុស្សឲ្យប្រកបដោយគុណភាព។ សម្តេចនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការអប់រំនៅតែដើរតួនាទីយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍសង្គមឱ្យបោះពួយទៅមុខប្រកបដោយភាពល្អប្រសើរ និងលឿនលយ ហើយការអប់រំល្អ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់បុគ្គល គ្រួសារ និងសង្គមជាតិទាំងមូល។

លោក សេង សារ៉ាត អភិបាលរងស្រុកប្រាសាទបល្ល័ង្ក លើកឡើងក្នុងពិធីបញ្ចុះបឋមសីលាសាងសង់អគារសិក្សាមួយខ្នងនៅក្នុងសាលាបឋមសិក្សាគគីរ ស្ថិតនៅឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ដែលជាជំនួយរបស់ អង្គការសមគមន៍បឹងទន្លេសាប ដោយមានអញ្ជើញចូលរួមលោក តាន់ ប៊ុនហុង ប្រធានមន្ទីរយុវជន និងកីឡាខេត្តកំពង់ធំ លោក ហ្សង់ ហ្វីលីព ប្រាំង ប្រធានអង្គការសមគមន៍បឹងទន្លេសាប ព្រមទាំងអស់លោកលោកស្រីមន្ត្រីរាជការ ក្រុមប្រឹក្សាឃុំ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ប្រជាពលរដ្ឋបានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស។

 លោកអភិបាលរងបានបន្តថា ប្រមុខរាជរដ្ឋាភិបាល ដែលបានប្រឹងប្រែងលើកកម្ពស់ និងកែប្រែស្ថានភាពអប់រំនៅកម្ពុជាក្រោយថ្ងៃរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយយកអ្នកចេះច្រើនបង្រៀនអ្នកចេះតិច និងអ្នកចេះតិចបង្រៀនអ្នកមិនចេះនោះ បានបង្ហាញពីគុណតម្លៃនៃការអប់រំយ៉ាងដូច្នេះ «សង្គមជាតិមួយអាចរីកចម្រើនយ៉ាងណាក៏ដោយ ក៏មិនអាចទៅជំនួសឱ្យធនធានមនុស្សបានទាំងស្រុងឡើយ។ សង្គមជាតិមួយអាចរីកចម្រើនអាស្រ័យដោយសង្គមជាតិនោះ សម្បូរណ៌ដោយធនធានមនុស្សប្រកបដោយសក្តានុពល សមត្ថភាព ដែលអាចប្រែក្លាយសង្គមជាតិនោះឱ្យមានការអភិវឌ្ឍជឿនលឿនបានយ៉ាងឆាប់រហ័ស និងមានភាពកាន់តែរឹងមាំ ក្នុងន័យនេះពិតណាស់ធនធានមនុស្សនៅតែមានសារៈសំខាន់ ទោះក្នុងកាលៈទេសៈបែបណាក៏ដោយ»។«ក្នុងស្មារតីនេះ ការអប់រំល្អ គឺជាកូនសោសម្រាប់ដោះស្រាយរាល់បញ្ហាសង្គម និងសេដ្ឋកិច្ច»។

  លោក តាន់ ប៊ុនហុង ប្រធានមន្ទីរ មានប្រសាសន៍ថា នៅក្នុងយុគសម័យសេដ្ឋកិច្ចពុទ្ធិ និងបច្ចេកវិទ្យាព័ត៌មាននេះ សម្ដេចអធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលកម្ពុជានឹងបន្តផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងឡើងៗទៅលើការអភិវឌ្ឍ «មូលធនមនុស្ស» ដើម្បីធ្វើឱ្យមុតស្រួចក្នុងការទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចកម្ពុជាឆាប់រហ័សទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។ ក្នុងនោះប្រមុខរាជរដ្ឋាភិបាលបានប្តេជ្ញាបន្តលើកកម្ពស់គោលការណ៍ «ការអប់រំប្រកបដោយចិរភាព» តាមរយៈការធានាឱ្យបាននូវលទ្ធភាពទទួលបានសេវាអប់រំប្រកបដោយសមធម៌ ដែលផ្តល់ឱកាសស្មើៗគ្នាដល់កុមារ និងយុវជនកម្ពុជាទាំងអស់ ជាពិសេសនៅតាមតំបន់ជនបទដាច់ស្រយាល និងនៅតាមតំបន់ព្រំដែនឲ្យទទួលបានការអប់រំជាមូលដ្ឋានទាំងក្នុងប្រព័ន្ធ និងក្រៅប្រពន្ធ។

លោក ហ្សង់ ហ្វីលីព ប្រាំង ប្រធានអង្គការសមគមន៍បឹងទន្លេសាប មានប្រសាសន៍ថាអស់រយៈពេលជាង១៥ឆ្នាំមកហើយ ដែលអង្គការសហគមន៍បឹងទន្លេសាប ដំណើរការការងាររបស់ខ្លួន ក្នុងការ ប្រមូលផ្តុំគ្នា ក្នុងគោលបំណងធំមួយ ៖គឺជួយប្រជាជនក្នុងតំបន់ជនបទនៃប្រទេសកម្ពុជា ក្នុងការសាងសង់ ងកែជុសជុលសាលារៀន។ យើងបានជ្រើសរើសប្រសិទ្ធនាមអង្គការរបស់យើងថា «អង្គការសហគមន៍បឹង ទន្លេសាប» ជាការគោរពដឹងគុណដល់បឹងទន្លេសាបដ៏ធំជាងគេមួយក្នុងតំបន់អាស៊ីអាគ្នេយ៍។ សម្រាប់ពួកយើង បឹងទន្លេសាបនេះ គឺជានិម្មិត្តរូបនៃប្រទេសដ៏ស្រស់ត្រកាលរបស់អ្នក។ បឹងទន្លេសាបនេះហើយ បានផ្តល់នូវ ធនធានមច្ឆាជាតិ ផ្តល់នូវធនធានទឹកដែលអាចស្រោចស្រពស្រែចំការរបស់អ្នក។ ហើយក៏ជាបឹងដែលតំណាង អោយភោគទ្រព្យយ៉ាងពិតប្រាកដសម្រាប់ ប្រជាជននិងប្រទេសកម្ពុជា ។ ពួកយើងសប្បាយចិត្តណាស់ ដែល បានជ្រើសរើសយកនិម្មិតសញ្ញានេះ ដើម្បីចូលរួមក្នុងការជួយអ្នក។

គួរបញ្ជាក់ថា គម្រោងនេះ បានសម្រេចលទ្ធផលឡើង ក៏ដោយសារមានការចូលរួមពីដៃគូសហការជាច្រើនរួមគ្នាជាមួយសហគមន៍ទន្លេសាប ដែលបាននាំយកនូវជំនួយគាំទ្រជាច្រើន ហើយប្រមុខថ្នាក់ដឹកនាំបានផ្ដាំផ្ញើឱ្យខិតខំពុះពារបន្តដោះស្រាយរាល់ចំណុចសេសសល់ និងសំណូមពរនានាក្នុងបុព្វហេតុលើកកម្ពស់វិស័យអប់រំទាំងអ្នកសិក្សា និងគ្រូបង្រៀនប្រកបដោយគុណភាព និងប្រសិទ្ធភាពស្របតាមនិន្នាការរីកចម្រើន និងបទដ្ឋានអប់រំទាំងក្នុងតំបន់ និងពិភពលោក នឹងត្រូវធ្វើយ៉ាងណាត្រូវចូលរួមខិតខំសហការថែរក្សា សម្បត្តិនេះឱ្យបានកង្វង់យូរអង្វែង។ អត្ថបទរដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Cinque Terre Northern Lights Mountains