Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អនុសាខាកាកកបាទក្រហមកម្ពុជាស្រុកបារាយណ៍ បាននាំយកអំណោយមនុស្សធ៌មទៅជូនដល់គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះចំនួន៤ខ្នង មាន៤គ្រួសារ នៅឃុំឈូកខ្សាច់

អនុសាខាកាកកបាទក្រហមកម្ពុជាស្រុកបារាយណ៍ បាននាំយកអំណោយមនុស្សធ៌មទៅជូនដល់គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះចំនួន៤ខ្នង មាន៤គ្រួសារ នៅឃុំឈូកខ្សាច់

(កំពង់ធំ)÷ លោក ឃន ចាន់ថៃ អភិបាលស្រុក ជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បារាយណ៍ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការនិមន្តចូលរួមពីព្រះមន្ត្រីសង្ឃស្រុក ព្រះគ្រូចៅអធិការវត្តក្តាមហា ក្រុមកាកបាទក្រហមឃុំឈូកខ្សាច់ និងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំឈូកខ្សាច់  បាននាំយកអំណោយមនុស្សធ៌មរបស់អនុសាខាស្រុក អំណោយតាមវត្ត និងរបស់រដ្ឋបាលឃុំ ទៅជូនដល់គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះចំនួន៤ខ្នងមាន៤គ្រួសារ នៅភូមិក្តាមហា ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ខេត្តកំពង់ធំ កាលពីយប់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥។
 
មួយគ្នានេះផងដែរលោក ឃន ចាន់ថៃ បានបញ្ជាក់ថា គ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្ទះមានឈ្មោះ÷ ១-ផ្ទះលោក រុិត ហ៑ុយ អាយុ៦០ឆ្នាំ(រងរបួសធ្ងន់) ប្រពន្ធឈ្មោះស៑ុន គឹមស្រេង អាយុ៥៨ឆ្នាំ(របួសស្រាល) និងចៅស្រីឈ្មោះឡា សុកញ្ញា អាយុ៤ឆ្នាំ(របួសធ្ងន់)។ ផ្ទះឆេះទាំងស្រុងទំហំ(៩ម៉ែត្ត*១១ម៉ែត្រ) ឈើលើថ្មក្រោម ប្រក់ក្បឿង ខូចខាតសម្ភារៈលក់ចាប់ហួយ ខ្សែកផ្លាទីន និងថវិកាចំនួន២លានរៀល នៅបន្ទុកគ្រួសារមាន៦នាក់ ស្រី៣នាក់។
២- ផ្ទះលោក អ៑ុច ខុម អាយុ៦៦ឆ្នាំបន្ទុកគ្រួសារ៦នាក់ ស្រី២នាក់ ឆេះទាំងស្រុង ផ្ទះមានទំហំ(៦ម៉ែត្រ*៨ម៉ែត្ត) ឈើលើថ្មក្រោម។ ៣-ឆេះផ្ទះ ជូ ឃ្លី អាយុ៦៤ឆ្នាំ បន្ទុកគ្រួសារ៧នាក់ ស្រី៥នាក់ ផ្ទះមានទំហំ(៩ម៉ែត្រ*១៣ម៉ែត្រ) ថ្មក្រោមលើដែក ដំបូលស័ង្កសី ទទួលផលប៉ះពាល់។
៤-ផ្ទះលោក អ៑ុយ សយ អាយុ៨២ឆ្នាំបន្ទុកគ្រួសារ៧នាក់ស្រី៥នាក់ ផ្ទះមានទំហំ(៤ម៉ែត្រ*៥ម៉ែត្រ) ដំបូលស័ង្កសី ទទួលផលប៉ះពាល់។
  
សូមបញ្ជាក់ផងដែរថា សម្រាប់ថវិកានិងសម្ភារផ្តល់ជូនមាន៖ សម្រាប់២គ្រួសារឆេះទាំងស្រុងទទួលបានក្នុង១គ្រួសារ ថវិកា១.៣០០.០០០រៀល (ថវិកាអនុសាខា៤០០.០០០រៀល រដ្ឋបាលឃុំ ២០០.០០០រៀលចៅអធិការវត្តក្តាមហា៤០០.០០០រៀល និងព្រះមន្ត្រីសង្ឃស្រុក៣០០.០០០រៀល) សម្ភារមាន÷ អង្ករ ១២៥គីឡូក្រាម តង់១ កន្ទេល១ ឃីតកាកបាទ១ ឃីតព្រះសង្ឃ១ ឆ្នាំង២ ទឹកសុទ្ធ៣កេស មី ត្រីខ ទឺកត្រី ទឹកសុីអុីវ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។ សម្រាប់២គ្រួសាររងផលប៉ះពាល់ក្នុង១គ្រួសារទទួលបាន÷ ថវិកា៦៥០.០០០រៀល (ថវិកាអនុសាខា២០០.០០០រៀល ឃុំ១០០.០០០រៀល វត្តក្តាមហា២០០.០០០រៀល និងមន្ត្រីសង្ឃស្រុក១៥០.០០០រៀល) សម្ភារៈមាន÷ អង្ករ១០០គីឡូក្រាមនិងសម្ភារប្រើប្រាស់ ព្រមទាំងគ្រឿងឧបភោគបរិភោគផ្សេងទៀតដូចគ្រួសារឆេះទាំងស្រុងខាងលើ។
ដោយឡែកចំពោះអ្នករងរបួសទាំង៣នាក់បានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យកាល់ម៉ែតហើយ  អនុសាខាស្រុកមានគោលការណ៍ទៅសួរសុខទុក្ខនៅពេលក្រោយ។ អត្ថបទរដ្ឋបាលស្រុកបារាយណ៍-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV