Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តម ទិត សុធា បន្តដឹកនាំបើកវេទិកាសាធារណៈនៅឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

ឯកឧត្តម ទិត សុធា បន្តដឹកនាំបើកវេទិកាសាធារណៈនៅឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

(កំពង់ធំ)÷ នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅវត្តបិណ្ដី ស្ថិតក្នុងភូមិព្រៃគុយ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានការបើកវេទិកាសាធារណៈរវាងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំព្រៃគុយ ជាមួយនឹងតំណាងពលរដ្ឋមកពីភូមិទាំង៨ ទូទាំងឃុំ ចូលរួមជាគណៈអធិបតីក្នុងវេទិកានេះ រួមមានឯកឧត្តម ទិត សុធា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ស្វាយ លោកជំទាវ នួន ប៊ុនណា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំព្រៃគុយ លោក លោកស្រី ជាអនុប្រធាន និងជាសមាជិកក្រុមការងារ អាជ្ញាធរមូលដ្ឋាន ព្រមទាំងអ្នកជំនាញមកពីបណ្ដាមន្ទីរពាក់ព័ន្ធនានា។

ឯកឧត្តម ទិត សុធា បានគូសបញ្ជាក់ថា នេះជាការបើកវេទិកាសាធារណៈលើកទី១ហើយក្នុងអាណត្តិទី៧ នៅមូលដ្ឋានឃុំព្រៃគុយនេះ ដើម្បីបង្កឱកាសឱ្យប្រជាពលរដ្ឋនៅមូលដ្ឋានបានសម្ដែងមតិ លើកឡើងពីការអភិវឌ្ឍន៍នៅមូលដ្ឋាន បញ្ហាប្រឈម ទុក្ខកង្វល់ និងអាចលើកឡើងជាសំណូមពរនានាពាក់ព័ន្ធនឹងជីវភាពរស់នៅផ្ទាល់ជូនទៅអាជ្ញាធរពាក់ព័ន្ធ ដើម្បីរកការដោះស្រាយសមស្រប។ បន្ថែមពីលើការគូសបញ្ជាក់នេះ ឯកឧត្តមក៏បានឆ្លៀតរំលេចពីយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលផ្ដោតជាសំខាន់លើកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលសម្រេចបានជោគជ័យនូវសមិទ្ធផលជាច្រើនក្នុងរយៈពេលជាង១ឆ្នាំមកនេះ ហើយក៏បានឆ្លៀតផ្ដាំផ្ញើការសួរសុខទុក្ខពីសំណាក់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំផងដែរ។ ប្រជាពលរដ្ឋដែលចូលរួមវេទិកាបានលើកឡើងនូវក្ដីកង្វល់និងសំណូមពរមួយចំនួនពាក់ព័ន្ធនឹងការសាងសង់និងជួសជុលផ្លូវលំក្នុងភូមិ និងផ្លូវតភ្ជាប់ពីភូមិមួយទៅភូមិមួយក្នុងឃុំ ការតភ្លើងអគ្គិសនីទៅកាន់ភូមិដែលនៅដាច់ស្រយាល និងក្ដីកង្វល់ពីតម្លៃស្រូវជាដើម។

ឆ្លើយតបនឹងក្ដីកង្វល់និងសំណូមពរទាំងនេះ ឯកឧត្តម ទិត សុធា បានស្នើឱ្យប្រធានក្រុមប្រឹក្សាឃុំបង្វែរថវិកាអភិវឌ្ឍក្នុងឃុំ ងាកមកគិតគូសំនូមពរអាទិភាព គឺការសាងសង់និងជួសជុលផ្លូវដែលប្រជាពលរដ្ឋ បាននិងកំពុងជួបទុក្ខលំបាក។ រីឯបញ្ហាស្រូវចុះថោក ឯកឧត្តមប្រធានគណៈអធិបតីបានជំរុញឱ្យពលរដ្ឋសហការជាមួយអាជ្ញាធរមូលដ្ឋាន និងអ្នកជំនាញកសិកម្មឃុំដែលនឹងចុះមកជួយនាពេលខាងមុខ ដើម្បីឈានទៅដាំស្រូវឱ្យស្របតាមស្តង់ដារបច្ចេកទេស ជ្រើសរើសពូជស្រូវឱ្យបានសមស្រប កែច្នៃជីធម្មជាតិដោយខ្លួនឯងសំដៅកាត់បន្ថយការចំណាយលើជីកសិកម្ម ដើម្បីធានាឱ្យបានថ្លៃស្រូវសមរម្យនៅរដូវច្រូតកាត់នាពេលខាងមុខ។

ឯកឧត្តម ទិត សុធា បានសំណូមពរឱ្យប្រជាពលរដ្ឋក្នុងឃុំព្រៃគុយទាំងមូលនិយាយជារួម និងប្រជាពលរដ្ឋរស់នៅតាមសងខាងផ្លូវក្នុងឃុំនិយាយដោយឡែក ត្រូវចូលរួមសហការជាមួយអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធនានា ដើម្បីសម្រួលដល់ការអភិវឌ្ឍផ្សេងៗនៅក្នុងឃុំ សំដៅបម្រើជាប្រយោជន៍ដល់ពលរដ្ឋទូទាំងឃុំ និងពលរដ្ឋទូទៅដែលធ្វើដំណើរឆ្លងកាត់។ ឯកឧត្តមក៏បានស្នើឱ្យពលរដ្ឋចេះរួបរួមសាមគ្គីគ្នា ដោះស្រាយបញ្ហាប្រឈមជាមួយគ្នា ហើយមិនត្រូវប្រកាន់ទោសអូសដំណើររវាងពលរដ្ឋនិងអាជ្ញាធរ ឬរវាងអាជ្ញាធរនិងពលរដ្ឋឡើយ។ អត្ថបទរដ្ឋបាលស្រុកកំពង់ស្វាយ.ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Cinque Terre Northern Lights Mountains