Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកជំទាវ លំ គន្ធារី អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា

លោកជំទាវ លំ គន្ធារី អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា 

(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ 
លោកជំទាវ លំ គន្ឋារី អភិបាលរងខេត្តកំពង់ធំ ជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំក្តីដូង លោក ពៅ វណ្ណា អនុប្រធានមន្ទីរ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពង់ធំ និងក្រុមការងារ ព្រះគ្រូគម្ពីរប្បញ្ញោ ហួរ ចាន់ហេន ព្រះចៅអធិការវត្តស្លែង បានអញ្ជើញជាអធិបតីភាពក្នុងពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ (២ ធ្នូ ១៩៧៨-២ ធ្នូ ២០២៤) ទិវា​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ ដែលពិធីនេះប្រព្រឹត្តទៅនៅវត្តធម្មឃោសិតារាម(ហៅវត្តស្លែង) ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែល​មាន​មហាជន​ចូលរួម​ប្រមាណ​ជជិត៤០០​នាក់​។

លោកជំទាវ លំ គន្ឋារី បានឡើងថ្លែងសន្ទរកថា របស់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងជាឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលបានឆ្លុះបញ្ចាំងពីប្រវត្តិ នៃកម្លាំងអ្នកស្នេហាជាតិ មកពីគ្រប់ទិសទីទាំងក្នុងនិងក្រៅប្រទេស បានក្រោកឈរឡើងប្រកាសបង្កើតរណសិរ្ស ដឹកនាំការតស៊ូរំដោះជាតិមាតុភូមិ និងប្រជាជនពីគ្រោះមហន្តរាយប្រល័យពូជសាសន៍ប៉ុលពត រហូតទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

លោកជំទាវអភិបាលរងខេត្តកំពង់ធំ ក៏បានរំលេចក្នុងសន្ទរកថារបស់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដោយបានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានពុះពារគ្រប់ការលំបាក និងបានដាក់ចេញ ព្រមទាំងការដឹកនាំអនុវត្តនូវនយោបាយឈ្នះឈ្នះ ទទួលបានជោគជ័យ នាំមកនូវសុខសន្តិភាព និងការឯកភាពជាតិពេញលេញ ហើយប្រទេសជាតិ ត្រូវបានការអភិវឌ្ឍឲ្យមានការរីកចម្រើនរុងរឿងលើគ្រប់វិស័យ។ ហើយក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលថ្មី​ បន្ត​ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ កំពុងដឹកនាំការអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនរុងរឿងបន្ថែមទៀត ក្រោមដំបូលសុខសន្តិភាព។

លោក អុីង សុខហ៊ុន ប្រធានយុវជនឃុំក្តីដូង តំណាងសមាជិក សមាជិកានៃអង្គមិទ្ទិញទាំងមូល  សូមអបអរសាទរយ៉ាងក្លៀវក្លាចំពោះខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដោយបានបញ្ជាក់ថា មានថ្ងៃ២ ធ្នូ ឆ្នាំ១៩៧៨ ទើបមានថ្ងៃមហាជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩  ហើយមានថ្ងៃមហាជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩ ទើបយើងមានអ្វីៗគ្រប់បែបយ៉ាងនៅថ្ងៃនេះ។ យើងចងចាំជានិច្ច ដោយចាត់ទុក រណសិរ្ស២ធ្នូ គឺជាបុព្វការីដ៏មានគុណបំផុតរបស់ យើងទាំងអស់គ្នា។ ប្តេជ្ញា រួមរស់អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងរណសិរ្ស ដើម្បីបន្តថែរក្សា ការពារសុខសន្តិភាព និងការអភិវឌ្ឍន៍របស់សង្គមជាតិ។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun