Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញចុះពិនិត្យនិងលើកកម្ពស់ទេសចរណ៍វប្បធម៌ បេតិកភណ្ឌ និងធម្មជាតិ «តំបន់ប្រាសាទសំបូរព្រៃគុកនិងតំបន់ជុំវិញ» និងជីវភាពប្រជាជននៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញចុះពិនិត្យនិងលើកកម្ពស់ទេសចរណ៍វប្បធម៌ បេតិកភណ្ឌ និងធម្មជាតិ «តំបន់ប្រាសាទសំបូរព្រៃគុកនិងតំបន់ជុំវិញ» និងជីវភាពប្រជាជននៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ

(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យនិងទស្សនាតំបន់ប្រាសាទសំបូរព្រៃគុកនិងតំបន់ជុំវិញ ព្រមទាំងជួបសំណេះសំណាលជាមួយសហគមន៍ទេសចរណ៍សំបូរព្រៃគុក សហគមន៍ស្វាយចន្ទី ដំឡូងមី និងចិញ្ចឹមជ្រូក ក្នុងមូលដ្ឋានស្រុកប្រាសាទសំបូរ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ, ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាននិងសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ តំណាងអាជ្ញាធរជាតិសំបូរព្រៃគុក ព្រមទាំងអាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប ក្នុងគោលដៅស្វែងយល់អំពីជីវភាពរបស់ប្រជាជនក្នុងមូលដ្ឋាន និងដោះស្រាយបញ្ហាប្រឈមជាក់ស្តែង ដើម្បីរួមចំណែកធ្វើឱ្យប្រជាជនមានជីវភាពកាន់តែធូរធារ មានប្រាក់ចំណូលនិងប្រាក់ចំណេញច្រើនជាងមុន មានសុខភាពល្អ និងមានលទ្ធភាពអាចឱ្យកូនចៅរៀនសូត្របានខ្ពង់ខ្ពស់។

នៅក្នុងជំនួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ឯកឧត្តម វង្សី វិស្សុត បានលើកឡើងថា ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ រួមជាមួយរដ្ឋបាលខេត្ត ក៏ដូចជាអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ សម្រេចបាននូវវឌ្ឍនភាពនិងសមិទ្ធផលជាច្រើន ស្របតាមចក្ខុវិស័យ «លែងឱ្យខេត្តកំពង់ធំ ជាកន្លែងទៅហួសមកហួស ទាំងទេសចរណ៍ វិនិយោគ ពាណិជ្ជកម្ម និងគម្រោងអភិវឌ្ឍ» និង «លែងឱ្យខេត្តកំពង់ធំជាខេត្តក្រីក្រជាងគេទៀត»។ ជាក់ស្តែង ថ្មីៗនេះ រាជរដ្ឋាភិបាល តាមរយៈក្រសួងទេសចរណ៍ បានរៀបចំនិងដាក់ឱ្យអនុវត្ត «ផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកំពង់ធំ ២០២៦-២០៣០» ដែលបានកំណត់តំបន់ប្រាសាទសំបូរព្រៃគុក តំបន់ព្រៃប្រស់ ក្រុងស្ទឹងសែន និងភ្នំសន្ទុក ជាប៉ូលទេសចរណ៍អាទិភាពដ៏សំខាន់ ក្នុងគោលដៅលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្តកំពង់ធំ។ ជាមួយគ្នានេះ អនុវត្តតាមចក្ខុវិស័យដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំផ្ទាល់ក៏តែងតែខិតខំប្រឹងប្រែងស្វែងរកវិធីសាស្ត្រផ្សេងៗ ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមរយៈការខិតខំប្រឹងប្រែងទាក់ទាញវិនិយោគិន ការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការស្វែងរកទីផ្សារពាណិជ្ជកម្ម ការរៀបចំកម្មវិធីបណ្តុះបណ្តាល និងយន្តការគាំទ្រផ្សេងៗ និងការដោះស្រាយបញ្ហាប្រឈមក្នុងវិស័យសំខាន់ៗពាក់ព័ន្ធនឹងជីវភាពរបស់ប្រជាជន។

ក្រោយពីបានពិនិត្យស្ថានភាពអជីវកម្មក្នុងមូលដ្ឋាន ឯកឧត្តម វង្សី វិស្សុត បានកោតសរសើរចំពោះប្រជាពលរដ្ឋ ដែលបានបង្ហាញនូវភាពម្ចាស់ការក្នុងការធ្វើពិពិធកម្មអាជីវកម្ម និងប្រភពចំណូលរបស់ខ្លួន ថែមទាំងបានវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរមូលដ្ឋាន ដែលបានរួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។ ក្នុងគោលដៅគាំទ្រដល់ការខិតខំប្រឹងប្រែងរបស់ប្រជាពលរដ្ឋបន្ថែមទៀត ឯកឧត្តម ក៏បានណែនាំឱ្យក្រុមការងារ អាជ្ញាធរ មូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការចុះជួយពិនិត្យ ណែនាំ និងផ្តល់យោបល់ជូនប្រជាពលរដ្ឋពាក់ព័ន្ធនឹងការធ្វើនវានុវត្តន៍ផលិតផល ផលិតកម្ម និងសេវាកម្ម ធ្វើយ៉ាងណាឱ្យកាន់តែមានគុណភាព មានភាពទាក់ទាញ និងថ្លៃដើមទាបជាងមុន និងមានស្តង់ដាខ្ពស់ ក្នុងគោលដៅលើកកម្ពស់តម្លៃបន្ថែម និងទាក់ទាញភ្ញៀវទេសចរឱ្យបានកាន់តែច្រើន។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានរំលឹក និងលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋត្រូវចេះជួយខ្លួនឯង និងអាស្រ័យលើខ្លួនឯង ដោយត្រូវកំណត់ទស្សនវិស័យ ព្រមទាំងគោលដៅអាជីវកម្មរបស់ខ្លួនឱ្យបានច្បាស់លាស់ ក្នុងខណៈដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងរដ្ឋបាលខេត្តនឹងចូលរួមចំណែកសម្រេចគោលដៅទាំងនេះ តាមរយៈការរៀបចំយន្តការគាំទ្រមួយចំនួន ដូចជាវគ្គបណ្តុះបណ្តាល ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងការជួយស្វែងរកធនធានជាដើម ។ល។

ក្នុងគោលដៅពង្រឹងទេសចរណ៍ក្នុងតំបន់ប្រាសាទសំបូរព្រៃគុក ឯកឧត្តម វង្សី វិស្សុត ក៏បានស្តាប់ និងដោះស្រាយនូវកង្វល់សំខាន់ៗរបស់ប្រជាជនពាក់ព័ន្ធនឹង ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដូចជាផ្លូវថ្នល់ ទឹកស្អាត អគ្គិសនី និងអ៊ីនធឺណិត ក្នុងតំបន់ប្រាសាទសំបូរព្រៃគុក ថែមទាំងបានណែនាំឱ្យមានការគិតគូររៀបចំកែលម្អនិងបង្កើតផលិតផលទេសចរណ៍ផ្សេងៗទៀតក្រៅពីប្រាសាទ ដូចជារោងតម្បាញ កន្លែងធ្វើនំបញ្ចុក នំជាល នំនាលិ ផ្ទះស្នាក់(Homestay) ម្ហូបអាហារប្រកបដោយស្ដង់ដា និងចងក្រងទេសចរណ៍វប្បធម៌ ទំនៀមទំលាប់ និងបឹងធម្មជាតិជាដើម ឱ្យក្លាយជាកញ្ចប់ ឬ ប្រព័ន្ធអេកូឡូស៊ីទេសចរណ៍ប្រកបដោយភាពទាក់ទាញ។ ទន្ទឹមនេះ
ឯកឧត្តមក៏បានណែនាំឱ្យអាជ្ញាធរដែនដីយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ឱ្យបានល្អ ជាពិសេសស្នើឱ្យក្រុមការងារពាក់ព័ន្ធ ក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋានគិតគូរចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយតាមពាក្យស្លោក «ប្រជាជនសំបូរព្រៃគុកម្នាក់ អ្នកផ្សព្វផ្សាយទេសចរណ៍សំបូរព្រៃគុកម្នាក់» ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាប្រាសាទសំបូរព្រៃគុកឱ្យកាន់តែច្រើន។

លើសពីនេះ ឯកឧត្តម វង្សី វិស្សុត បានណែនាំក្រុមការងារលើកកម្ពស់ជីវភាពប្រជាជន និងក្រុមការងារអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន និងទីផ្សារផលិតផលខ្មែរខេត្តកំពង់ធំសហការជាមួយរដ្ឋបាលខេត្ត មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) និងសហគ្រិនខ្មែរ (KE) រៀបចំវគ្គបណ្ដុះបណ្ដាល ឬសិក្ខាសាលាអំពីជំនាញសំខាន់ៗដូចជា ជំនាញទេសចរណ៍និងបដិសណ្ឋារកិច្ច លទ្ធភាពទទួលបានហិរញ្ញប្បទាន ការគ្រប់គ្រងអាជីវកម្ម ជំនាញជ្រើសរើសពូជដំណាំ បច្ចេកទេសកសិកម្មនិងកសិឧស្សាហកម្ម និងជំនាញផ្សេងៗទៀតជាច្រើន សំដៅលើកកម្ពស់ជំនាញសម្រាប់សហគមន៍ទូទៅ ទាំងសហគមន៍ទេសចរណ៍សំបូរព្រៃគុក និងសហគមន៍កសិកម្មដំឡូងមី ស្វាយចន្ទី និងចិញ្ចឹមជ្រូក។

ចុងបញ្ចប់ ឯកឧត្តម វង្សី វិស្សុត បានណែនាំឱ្យក្រុមការងារចុះមូលដ្ឋានស្រុកប្រាសាទសំបូរ បន្តចុះស្វែងយល់ពីសុខទុក្ខនិងផលលំបាកទាំងឡាយ ដែលបងប្អូនប្រជាពលរដ្ឋជួបប្រទះ និងបន្តសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាននិងផ្នែកពាក់ព័ន្ធដើម្បីធ្វើការដោះស្រាយជាប្រចាំទៅតាមលទ្ធភាពជាក់ស្ដែង និងបន្តរាយការណ៍ជូនថ្នាក់ដឹកនាំពិនិត្យនិងដោះស្រាយនូវបញ្ហាដែលពុំទាន់អាចដោះស្រាយបាន ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដែលជាការឆ្លើយតបទៅនឹងបំណងប្រាថ្នានិងជំនឿទុកចិត្តពីសំណាក់របស់ប្រជាជន។ ឯកឧត្តម វង្សី វិស្សុត ក៏បានផ្តាំផ្ញើឱ្យសហគមន៍ទាំងមូលនៅក្នុងមូលដ្ឋានខិតខំបន្តសហការ ជួយគ្នាទៅវិញទៅមក និងការពារប្រយោជន៍រួមរបស់សហគមន៍ ដោយគិតគូរអំពីសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជនជាធំ ដើម្បីធានាការអភិវឌ្ឍជាបន្តបន្ទាប់នៅក្នុងសហគមន៍។ អត្ថបទដោយទីស្តីការគណៈរដ្ឋមន្ត្រី

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV