Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

រថយន្តក្រុងក្រឡាប់ធ្លាក់ចូលទឹកនៅស្ពានអូរប្រសាទ៖ ស្លាប់១៣នាក់ របួស២៤នាក់ (ខេត្តកំពង់ធំ)

រថយន្តក្រុងក្រឡាប់ធ្លាក់ចូលទឹកនៅស្ពានអូរប្រសាទ៖ ស្លាប់១៣នាក់ របួស២៤នាក់ (ខេត្តកំពង់ធំ)

(កំពង់ធំ)៖ គ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរមួយបានកើតឡើងនៅវេលាម៉ោង៣ទាបភ្លឺ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចស្ពានអូរប្រសាទ ភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ដោយរថយន្តក្រុងមួយគ្រឿង ផ្ទុកអ្នកដំណើរ ៣៧នាក់ បានក្រឡាប់បុកបង្កាន់ដៃស្ពាន និងធ្លាក់ចូលក្នុងទឹក។
លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានប្រាប់ នៅព្រឹកថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០២៥ ថា រហូតមកដល់ម៉ោង១០ព្រឹក សមត្ថកិច្ចបានស្ទួចរថយន្តចេញពីទឹកដោយជោគជ័យ និងបញ្ជាក់ចំនួនជនរងគ្រោះដូចខាងក្រោម៖
ស្លាប់ ១៣នាក់ (ស្រី ៨នាក់)
របួស ២៤នាក់
មូលហេតុដំបូងដែលសមត្ថកិច្ចសន្និដ្ឋានបានគឺ អ្នកបើកបរស្ថិតក្នុងស្ថានភាពងងុយដេក។
បច្ចុប្បន្ន សាកសពទាំង១៣នាក់ ត្រូវបាននាំយកទៅតម្កល់ទុកនៅវត្តកកោះ ឃុំកកោះ ស្រុកសន្ទុក ដើម្បីធ្វើការកំណត់អត្តសញ្ញាណ និងប្រគល់ជូនក្រុមគ្រួសារ។
សមត្ថកិច្ចកំពុងបន្តស៊ើបអង្កេតលម្អិតបន្ថែម។(ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ )

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV