Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ពិធីប្រកាសលោក ម៉ាក់ សាននី ឱ្យចូលកាន់មុខតំណែង ជានាយកសាលាអនុវិទ្យាល័យព្រៃព្រាល ស្រុកកំពង់ស្វាយ

ពិធីប្រកាសលោក ម៉ាក់ សាននី ឱ្យចូលកាន់មុខតំណែង ជានាយកសាលាអនុវិទ្យាល័យព្រៃព្រាល ស្រុកកំពង់ស្វាយ

(កំពង់ធំ)÷ លោក អ៉ឹម វ៉ាន់នី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសលោក ម៉ាក់ សាននី ឱ្យចូលកាន់មុខតំណែង ជានាយកសាលាអនុវិទ្យាល័យព្រៃព្រាល ស្ថិតក្នុងភូមិព្រៃព្រាល(ខ) ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។

កម្មវិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពីលោកអភិបាលរងស្រុកកំពង់ស្វាយ លោកវរសេនីយ៍ទោ កែ កញ្ចនា អធិការនគរបាលស្រុកកំពង់ស្វាយ កងកម្លាំងទាំងបី មន្ត្រីសាលាស្រុក នាយប៉ុស្តិ៍ ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុក លោក ម៉ាក់ សាននី នាយកសាលាអនុវិទ្យាល័យព្រៃព្រាល លោកមេភូមិ គណៈកម្មការទ្រទ្រង់សាលារៀន និងលោកគ្រូអ្នកគ្រូប្រមាណជាង១៥០នាក់។

លោក អ៉ឹម វ៉ាន់នី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានកំណត់យកអាទិភាពគន្លឹះចំនួន៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ព្រមជាមួយគ្នានេះ ស្នូលនៃយុទ្ធសាស្ត្របញ្ចកោណគឺផ្តោតលើការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយទៅជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីធានានិរន្តភាព តួនាទី ដំណើរការរដ្ឋបាលសាធារណៈដោយតម្កល់ផលប្រយោជន៍ប្រជាជនជាធំ ព្រមជាមួយនឹងការ កសាងជាតិ និងការពង្រឹងនីតិរដ្ឋសំដៅដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងចីរភាព។ 

ឆ្លៀតក្នុងឱកាសនេះលោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ បានលើកឡើងថា នាយកសាលាត្រូវទំនាក់ទំនងជាមួយអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដើម្បីបង្កើនការថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងក្របខ័ណ្ឌរបស់ខ្លួនទាំងមូលដោយ ត្រូវយកចិត្តទុកដាក់លើវិធានការសំខាន់ៗគឺ÷ ត្រូវបន្តជំរុញលើកទឹកចិត្តសិស្ស ឱ្យចូលរួមអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទនៅតាមសាលារៀងៗខ្លួន ពិសេសបទល្មើសគ្រឿងញៀនខុសច្បាប់ ក្មេងទំនើង ការជួញដូរ មនុស្ស សកម្មភាពលួច ឆក់ ប្លន់ និងល្បែងស៊ីសងខុសច្បាប់នៅមូលដ្ឋានសាលា។ ត្រូវរៀបចំផែនការសកម្មភាពរបស់ខ្លួន ដើម្បីចូលរួម សហការអនុវត្តនូវផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ តាមរយៈការពង្រឹងផែនការអប់រំ ផ្សព្វផ្សាយ វិធានការរដ្ឋបាល និងវិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ចំពោះសិស្ស ដើម្បីចូលរួមបង្ការ ទប់ស្កាត់ការប្រើប្រាស់ ការជួញដូរ ការចែកចាយគ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ។ 

លោក ម៉ាក់ សាននី នាយកសាលាអនុវិទ្យាល័យព្រៃព្រាលបានប្តេជ្ញាចិត្តគឺ÷ ១.ស្មោះត្រង់ បម្រើ ជាតិ សាសនា ព្រះមហាក្សត្រ។ ២.ចូលរួមអនុវត្ត រាល់កំណែទម្រង់នានា របស់ក្រសួងអប់រំ យុវជន និងកីឡា និងភារកិច្ចរបស់នាយកសាលា។៣.ពង្រឹងវិន័យផ្ទាល់ខ្លួនឱ្យបានខ្ជាប់ខ្ជួន ដោយប្រកាន់ភ្ជាប់នូវតួនាទីក្នុងស្មារតី ទទួលខុសត្រូវ។ ៤.លើកកម្ពស់កិច្ចសហការណ៍ជាមួយប្រជាពលរដ្ឋក្នុងសហគមន៍ និងខាងក្រៅឱ្យបានល្អ ដើម្បីទទួលបាននូវជំនឿទុកចិត្តពីសាធារណៈជន មកលើសាលារៀន។ ៥.ចូលរួមជាមួយអាជ្ញាធរដែនដី អង្គភាពពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់អង្គការដៃគូអភិវឌ្ឍន៍នានា រួមទាំងសប្បុរសជនជិតឆ្ងាយ ក្នុងទិសដៅពង្រឹងប្រសិទ្ធភាពការងារនិងគៀងគររកថវិកាមកអភិវឌ្ឍន៍សាលារៀន។ ៦.បន្តខិតខំអភិវឌ្ឍសមត្ថភាពរបស់ខ្លួនបន្ថែមទៀត លើផ្នែកគ្រប់គ្រងរដ្ឋបាលបច្ចេកទេស និង ព័ត៌មានវិទ្យា ដើម្បីរងចាំកិច្ចការថ្មីៗ តាមការវិវត្តន៍នៃការរីកចម្រើនរបស់សង្គមជាតិ។ ៧. សម្រេចឲ្យបាននូវស្តង់ដារសាលាគំរូ និងឈានដល់សាលាផ្តល់សេវាសាធារណៈគំរូនៅថ្ងៃអនាគត។

សូមបញ្ជាក់ផងដែរថា នៅឆ្នាំសិក្សា២០២៥-២០២៦អគារសិក្សាមាន២ខ្នង ១១បន្ទប់ ចំនួនថ្នាក់មាន៥ថ្នាក់ មានគ្រូបង្រៀនសរុបចំនួន១០នាក់ ស្រី០៥នាក់ បុគ្គលិកទីចាត់ការចំនួន០២នាក់ បុគ្គលិកបង្រៀនចំនួន០៨នាក់ ស្រី០៥នាក់។ សិស្សដើមឆ្នាំមានចំនួន២៤០នាក់ ស្រី១៣០នាក់។ អត្ថបទលោក ធូ កែវមុន្នី

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV