Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលរងខេត្តកំពង់ធំ បានលើកឡើងថា ទិវាមនុស្សចាស់ស្របតាមប្រធានបទ (វ័យចាស់ដោយសេចក្តីថ្លៃថ្នូរ) ដែលជាទិវាមួយសម្រាប់រំឭកគុណដល់មនុស្សចាស់ មនុស្សលើសកលលោក ក្នុងការចូលរួមកសាងសង្គមជាតិមួយ គ្រប់វ័យ ពិសេសចំពោះមនុស្សចាស់

អភិបាលរងខេត្តកំពង់ធំ បានលើកឡើងថា ទិវាមនុស្សចាស់ស្របតាមប្រធានបទ (វ័យចាស់ដោយសេចក្តីថ្លៃថ្នូរ) ដែលជាទិវាមួយសម្រាប់រំឭកគុណដល់មនុស្សចាស់ មនុស្សលើសកលលោក ក្នុងការចូលរួមកសាងសង្គមជាតិមួយ គ្រប់វ័យ ពិសេសចំពោះមនុស្សចាស់

(កំពង់ធំ)÷ លោកជំទាវ លំ គន្ធារី អភិបាល នៃគណៈអភិបាលរងខេត្តកំពង់ធំ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានលើកឡើងថា ទិវាមនុស្សចាស់ស្របតាមប្រធានបទ (វ័យចាស់ដោយសេចក្តីថ្លៃថ្នូរ) ដែលជាទិវាមួយសម្រាប់រំឭកគុណដល់មនុស្សចាស់ មនុស្សលើសកលលោក ក្នុងការចូលរួមកសាងសង្គមជាតិមួយ គ្រប់វ័យ ពិសេសចំពោះមនុស្សចាស់ នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវបានជួបសំណេះសំណាលជាមួយបងប្អូនសមាគមនុស្សចាស់ ក្នុងកម្មវិធីអបអរសាទរទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ០១ តុលា ឆ្នាំ២០២៥ ស្ថិតនៅក្នុងវត្តធម្មឃោសិតារាម(ហៅវត្តស្លែង) ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

កម្មវិធីនេះផងដែលក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ប្លុង ពុទ្ឋកូរ៉ា សមាជិកក្រុមប្រឹក្សាខេត្ត លោក ថន ពុទ្ធា អភិបាលរងស្រុកកំពង់ស្វាយ លោក ធូ សុផាននី ប្រធានការិយាល័យសេវាសង្គម តំណាងលោក ឈុន សារ៉ន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត លោក ឃន ឆេងលី ប្រធានសមាគមក្តីមេត្តាឃុំក្តីដូងនិងសមាគមអន្តរជំនាន់ភូមិពាមគ្រែ តំណាងអង្គការមនុស្សចាស់កម្ពុជា និងក្រុមការងារមន្ទីរ/ឃុំ/ភូមិ និងសមាគមមនុស្សចាស់បានអញ្ជើញចូលរួមប្រមាណជាង១៥០នាក់។

លោក ឃន ឆេងលី ប្រធានសមាគមក្តីមេត្តាឃុំក្តីដូងនិងសមាគមអន្តរជំនាន់ភូមិពាមគ្រែងបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ផ្តល់បេសកកម្មឱ្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទទួលបន្ទុករៀបចំអនុវត្តគោនយោបាយជាតិ ស្តីពីមនុស្សវ័យចាស់ឆ្នាំ២០១៧-២០៣០ ធ្វើផែនការសកម្មភាពឆ្នាំ២០២១-២០២៥ ដើម្បីជួយផ្តល់សេវាកម្មនានាសម្រាប់មនុស្សចាស់ក្នុងខេត្តកំពង់ធំ នៅក្នុងឃុំក្តីដូងបច្ចុប្បន្ននេះសមាគមក្តីមេត្តាឃុំក្តីដូងបានផ្តល់សេវា ដូចខាងក្រោម ÷ ១.ក្នុងមួយខែជួបជុំគ្នាម្តង ពិភាក្សារកការរីចម្រើន នៅក្នុងសហគមន៍។ ២.ហាត់ប្រាណប្រចាំអាទិត្យ និងហាត់ប្រាណតាមផ្ទះជាប្រចាំ។ ៣.ថ្លឹងគីឡូសុខភាព និងវាស់សម្ពាធឈាម ជូនសមាជិកជារាងរាលខែ។ ៤.ជួសរកជាតិស្ត និងស្នើមណ្ឌលសុខភាពមកពិនិត្យសុខភាព ជូនសមាជិក។ ៥.ចុះថែសមាជិក ចាស់ជរាគ្មានទីពឹងតាមផ្ទះ។ ៦.ចុះសួរសុខទុក្ខសមាជិកមានជំងឺដល់ផ្ទះ និងឧបត្ថម្ភថវិកា។ ៧.ពេលសមាជិកទទួលមរណភាព ឧបត្ថម្ភថវិកា។ ៨.បង្រៀនសមាជិកឱ្យចេះធ្វើជីធម្មជាតិដាក់ដំណាំ និងបង្រៀនធ្វើចំណីសត្វ។ ៩.មានទុនកម្ចីខ្នាតតូច ដល់សមាជិកសមាគម ដើម្បីប្រកបមុខរបរខ្នាតតូច។

ថ្លែងនៅក្នុងកម្មវិធីនេះលោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ បានសម្តែងនូវការកោតសរសើរចំពោះមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ធំ អាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធដ៏ទៃទៀតដែលបានរៀបចំកម្មវិធីនេះឡើង ដើម្បីបង្កើនការយកចិត្តទុកដាក់លើកស្ទួយសុខុមាលភាពមនុស្សចាស់ឱ្យកាន់តែប្រសើរឡើង តាមរយៈការកសាងសមាគមមនុស្សចាស់ សំដៅជួយគ្នាទៅវិញទៅមកពេលមានជំងឺ អប់រំអំពីសុខភាព ឬដំណោះស្រាយពេលមានទុក្ខធុរៈជាដើម សំដៅជួយគាំទ្រដល់ចាស់ជរាដែលគ្មានទីពឹង។ ចុះសួរសុខទុក្ខ និងជួយឧបត្ថម្ភដល់ជនចាស់ជរា ជនពិការ ទុរគតិជន នៅតាមសហគមន៍។ ពង្រឹងនូវសីលធម៌ និងទំនៀមទម្លាប់ល្អរបស់ខ្មែរយើង ពិសេសត្រូវអប់រំកូនចៅ និងមនុស្សជំនាន់ក្រោយៗទៀត ឱ្យចេះគោរពដំបូន្មានរបស់មាតាបិតា និងគោរពព្រឹទ្ធាចារ្យ។ អង្គការក្រៅរដ្ឋាភិបាល ស្ថាប័ន អង្គភាព និងសប្បុរសជនជិតឆ្ងាយនានា មេត្តាបង្កើនទៅលើតម្រូវការរបស់មនុស្សចាស់ដែលកំពុងរស់នៅយកចិត្តទុកដាក់ឱ្យកាន់តែប្រសើរថែមទៀត។ សហគមន៍ធ្វើយ៉ាងណាឱ្យមនុស្សចាស់រស់នៅប្រកបដោយសុខដុមរមនា និងសេចក្តីថ្លៃថ្នូរមានមុខមានមាត់ក្នុងសង្គម។

សូមបញ្ជាក់ផងដែរថា សមាគមមនុស្សចាស់ក្តីមេត្តាឃុំក្តីដូង បានបង្កើតឡើងនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨ និងសមាគមមនុស្សចាស់គំរូអន្តរជំនាន់ភូមិពាមគ្រែង បង្កើតឡើង នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ ដែលមានសមាជិកសរុបទាំង២សមាគមចំនួន៥៥៧នាក់ ស្រី៣៧៦ នាក់។ សម្រាប់កម្មវិធីនេះសមាគមមនុស្សចាស់ក្តីមេត្តាឃុំក្តីដូងមានចំនួន៨០នាក់ ស្រី៥៣នាក់ និងសមាគមមនុស្សចាស់គំរូអន្តរជំនាន់ភូមិពាមគ្រែងមានចំនួន២០នាក់ ស្រី០៤នាក់ សរុបរួមចំនួន១០០នាក់ ស្រី៥៧នាក់ ក្នុង១នាក់ទទួលបាន÷ សារុង១ និងថវិកាចំនួន២០.០០០រៀល ឧបត្ថម្ភដោយលោកជំទាវ លំ គន្ធារី និងឯកឧត្តម ប្លុង ពុទ្ធកូរ៉ា ស្មើនឹង២លានរៀល។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV