Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ ដឹកនាំ​កងកម្លាំង​ចម្រុះ​ត្រួតពិនិត្យ​ការ​ដុះ​លូតលាស់​ព្រៃ​ឈើ​ធម្មជាតិ​ឡេីង​វិញ​ ក្រោយ​រង​ការ​កាប់​ទន្ទ្រាន​រយៈពេល​ជាង​មួយ​ឆ្នាំ​កន្លងទៅ​ នៅ​តំបន់​ដែន​ជម្រក​សត្វព្រៃ​ ព្រៃ​ឡង់​ ខេត្ត​កំពង់ធំ​

ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ ដឹកនាំ​កងកម្លាំង​ចម្រុះ​ត្រួតពិនិត្យ​ការ​ដុះ​លូតលាស់​ព្រៃ​ឈើ​ធម្មជាតិ​ឡេីង​វិញ​ ក្រោយ​រង​ការ​កាប់​ទន្ទ្រាន​រយៈពេល​ជាង​មួយ​ឆ្នាំ​កន្លងទៅ​ នៅ​តំបន់​ដែន​ជម្រក​សត្វព្រៃ​ ព្រៃ​ឡង់​ ខេត្ត​កំពង់ធំ​

ខេត្តកំពង់ធំ៖ នៅ​រសៀល​ថ្ងៃ​ទី​ ១៣​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៥​ ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ​ អនុប្រធាន​អចិន្ដ្រៃយ៍​គណកម្មការ​ការ​ការពារ​ ទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​ ខេត្តកំពង់ធំ​ បាន​ដឹកនាំ​កងកម្លាំង​ចម្រុះ​ ប្រចាំ​ការ​នៅ​ទី​បញ្ជាការ​ស្រាល​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​ នៅ​តំបន់​អូរសោម​ ក្នុង​ភូមិ​សាស្ត្រ​ស្រុក​សណ្តាន់​ ខេត្ត​កំពង់​ធំ​ បាន​ទៅពិនិត្យ​មេីល​ការ​ដុះ​លូតលាស់​ព្រៃ​ឈើ​ធម្មជាតិ​ឡេីង​វិញ​ ក្រោយ​រង​ការ​កាប់​ទន្ទ្រាន​ពីក្រុម​ជនល្មេីស​ព្រៃឈើ​ រយៈពេល​ជាង​មួយ​ឆ្នាំ​កន្លងទៅ​ ដែល​កងកម្លំាង​ចម្រុះ​ បង្ក្រាប​ និង​ធ្វើ​ការ​គ្រប់គ្រង​ជា​សម្បត្តិ​ធម្មជាតិ​របស់​រដ្ឋ​ នៅ​តំបន់​អូរទ្រាក​ ក្នុង​ដែន​ជម្រក​សត្វព្រៃ​ ព្រៃ​ឡង់​ ស្ថិតនៅ​ក្នុង​ភូមិ​សាស្ត្រ​ស្រុក​សណ្តាន់​ ខេត្ត​កំពង់​ធំ​ ។

ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ចំពោះ​កងកម្លាំង​ចម្រុះ​ប្រចាំ​ការ​នៅ​ទី​បញ្ជាការ​ស្រាល​តំបន់​អូរសោម​ ដែល​បាន​រួម​សហការ​គ្នា​បាន​ល្អ​ ក្នុង​ការ​ធ្វើ​សកម្មភាព​ការពារ​ទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​ នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ ព្រៃ​ឡង់​ ក្នុង​រយៈពេល​ជាង​មួយ​ឆ្នាំ​កន្លងទៅ​ ដោយ​យេីង​បានរកឃេីញ​ និង​បង្ក្រាប​បាន​ការលួច​កាប់​ទន្ទ្រាន​ព្រៃឈើ​យក​ដី​របស់​រដ្ឋ​ជា​ច្រើន​កន្លែង​ ហេីយ​យេីង​បាន​គ្រប់​គ្រង​ ទប់​ស្កាត់​មិន​ឲ្យ​មានការ​ដាំដុះ​ដំណាំ​ផ្សេង​ៗ​ ដេីម្បី​ទុក​ឲ្យ​ព្រៃឈើ​ធម្មជាតិ​ដុះ​លូតលាស់​ឡើង​វិញ​ សម្រាប់​សង្គម​ជាតិ​យើង​ទាំង​អស់​គ្នា​ ។

ឧត្តមសេនីយ៍​ទោ​ សោម​ ស៊ុន​ បាន​ណែនាំ​ដល់​កងម្លាំង​ចម្រុះ​ទាំង​អស់​ ត្រូវ​បន្ត​រួម​គ្នា​ អនុវត្ត​ន៍​ឲ្យ​មាន​ប្រសិទ្ធភាព​នូវ​បទបញ្ជា​របស់​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន ​ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ថ្នាក់​ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​ នៃ​កងយោធពលខេមរភូមិ​ន្ទ​  ព្រមទាំង​បទបញ្ជា​របស់​ឯកឧត្តម​អភិបាល​ខេត្ត​ ប្រធាន​គណបញ្ជាការឯកភាព​រដ្ឋបាល​ខេត្ត​​កំពង់ធំ​ ក្នុង​ភារកិច្ច​ការពារ​ ទប់ស្កាត់​ និង​បង្ក្រាប​ឲ្យ​បាន​ដាច់​ខាត​ ការ​កាប់​ទន្ទ្រាន​ព្រៃឈើ​យក​ដី​របស់​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​ និង​ការកាប់​ដឹក​ជញ្ជូន​ឈើ​ដោយ​ខុសច្បាប់​ ពិសេស​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ ព្រៃ​ឡង់នេះ​ ដោយ​ត្រូវ​រកឲ្យឃេីញ​ និង​ចាប់​ឃាត់​ខ្លួន​ជនល្មើស​រួម​ជាមួយ​វត្ថុ​តាង​ជាក់ស្តែង​ បញ្ជូន​ទៅ​កាន់​តុលាការ​ដើម្បី​ផ្តន្ទា​ទោស​តាម​ច្បាប់​ដោយ​គ្មាន​ការ​លើក​លែង​ឡេីយ​ ។អត្ថបទតំបន់ប្រតិបត្តិការសិស្សរងកំពង់ធំ-ពិនិត្យដោយអ៊ុម ញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV