Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់  បានប្រគល់ប្រេងឥន្ធនៈ ចំនួន ១,២០០លីត្រ ជូនឃុំមានជ័យ និងឃុំដងកាំបិត  សម្រាប់ចម្លងសិស្សានុសិស្ស និងប្រជាពលរដ្ឋឆ្លងស្ទឹងសែន ដោយ​មិន​គិត​ប្រាក់

ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់  បានប្រគល់ប្រេងឥន្ធនៈ ចំនួន ១,២០០លីត្រ ជូនឃុំមានជ័យ និងឃុំដងកាំបិត  សម្រាប់ចម្លងសិស្សានុសិស្ស និងប្រជាពលរដ្ឋឆ្លងស្ទឹងសែន ដោយ​មិន​គិត​ប្រាក់​

ខេត្តកំពង់ធំ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកសណ្ដាន់ បានឧបត្ថម្ភប្រេងឥន្ធនៈចំនួន ១,២០០លីត្រ តាមរយៈឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុក ជូនក្រុមប្រឹក្សាឃុំមានជ័យ និងឃុំដងកាំបិត ស្រុកសណ្ដាន់ ដើម្បីចម្លងប្រជាពលរដ្ឋ និងសិស្សានុសិស្ស ដែលត្រូវធ្វើដំណើរឆ្លងកាត់ស្ទឹងសែន ក្នុងជីវភាពប្រចាំថ្ងៃ និងទៅកាន់សាលារៀន  ដែលពិធីនេះ ប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា៖ ដើម្បីជួយដោះស្រាយ និងសម្រាលនូវការលំបាករបស់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ក្នុងការចំណាយថវិកា សម្រាប់ថ្លៃមធ្យោបាយធ្វើដំណើរឆ្លងកាត់ដងស្ទឹងសែន ។ កន្លងទៅនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ លោកបានឧបត្ថម្ភកាណូតចំនួន ៦គ្រឿង  សម្រាប់ដឹកជញ្ជូនលោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស និងប្រជាពលរដ្ឋឆ្លងកាត់ដងស្ទឹងសែន ដោយដាក់នៅឃុំមានជ័យ ចំនួន ៤គ្រឿង និងនៅឃុំដងកាំបិតចំនួន ២គ្រឿង ព្រមទាំងឧបត្ថម្ភប្រេងឥន្ធនៈសម្រាប់ប្រើប្រាស់ប្រចាំខែផងដែរ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណូមពរដល់ថ្នាក់ដឹកនាំឃុំទាំងពីរ ត្រូវយកចិត្តទុកដាក់សម្របសម្រួល ក្នុងការដឹកជញ្ជូនចម្លងប្រជាពលរដ្ឋ សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ដោយមិនគិតថ្លៃ ហើយប្រកបដោយសុវត្ថិភាព និងទាន់ពេលវេលា  ដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើប្រជាជន ប្រកបដោយគុណធម៌ ។

ប្រជាពលរដ្ឋ សិស្សានុសិស្ស និងអាជ្ញាធរដែនដី បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ តាមរយៈឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ដែលបានផ្ដល់មធ្យោបាយ និងប្រេងឥន្ធនៈ សម្រាប់បម្រើឲ្យការដឹកជញ្ជូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស ក្នុងការធ្វើដំណើរឆ្លងកាត់ដងស្ទឹងសែនដោយមិនគិតប្រាក់  និងសូមគោរពជូនពរសម្ដេច និងលោកជំទាវ ព្រមទាំងឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ សូមទទួលបាននូវពុទ្ធផលទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ ។ អត្ថបទតំបន់ប្រតិបត្តិការសុខរបកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV