Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានទទួលអគារថ្មីស្រឡាង សម្រាប់បំរើសេវារដ្ឋបាលប៉ុស្តិ៍ ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឃុំ-សង្កាត់ ក្រោមគម្រោងរបស់ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ ២០២៥

ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានទទួលអគារថ្មីស្រឡាង សម្រាប់បំរើសេវារដ្ឋបាលប៉ុស្តិ៍ ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឃុំ-សង្កាត់ ក្រោមគម្រោងរបស់ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ ២០២៥

(កំពង់ធំ)÷រសៀលថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី អ៉ិត គឹមស្រ៊ន ស្នងការរងតំណាងលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានអញ្ជើញចូលរួមទទួលអគារស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន ១២ ប៉ុស្តិ៍ នៃអធិការដ្ឋាននគរបាល
ក្រុង-ស្រុកទាំង ៧ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ។

ពិធីនេះប្រគល់ទទួលក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ សុខ គឹមស៊ីន អនុប្រធាននាយកដ្ឋានស្ថាបនា និងវិស្វកម្ម ជាប្រធានក្រុមការងារ និងលោកឧត្តមសេនីយ៍ត្រី អ៊ិត គឹមស្រ៊ន ស្នងការរង លោកឧត្តមសេនីយ៍ត្រី ឯក វរ: ស្នងការរង លោកនាយការិយាល័យប៉ុស្តិ៍នគរបាលរដ្ឋបាល លោកអធិការនគរបាលក្រុង-ស្រុក លោកនាយ នាយរងប៉ុស្តិ៍ ព្រមទាំងមន្ត្រីនគរបាលចូលរួមប្រមាណ ១០០ នាក់ ។

អគារប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន ១២ រួមមាន ÷
១-ស្រុកបារាយរាយណ៍ (ប៉ុស្តិ៍នគរបាលរដ្ឋបាលឈូកខ្សាច់ ) ។
២-ស្រុកសន្ទុក(.ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងល្វា) ។
៣-ក្រុងស្ទឹងសែន (.ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់រទេះ,.ប៉ុស្តិ៍នគរបាលរដ្ឋបាលដំរីជាន់ខ្លា) ។
៤-ស្រុកប្រាសាទបល្ល័ង្ក(.ប៉ុស្តិ៍នគរបាលរដ្ឋបាលក្រយា,.ប៉ុស្តិ៍នគរបាលរដ្ឋបាលផាន់ញើម,.ប៉ុស្តិ៍នគរបាលរដ្ឋបាល ទួលគ្រើល) ។
៥-ស្រុកកំពង់ស្វាយ(ប៉ុស្តិ៍នគរបាលរដ្ឋបាលនីពេជ្រ) ។
៦-ស្រុកស្ទោង(.ប៉ុស្តិ៍នគរបាលរដ្ឋបាលម្សាក្រង,.ប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយស្ទោង,.ប៉ុស្តិ៍នគរបាលរដ្ឋបាលទ្រា) ។
៧-ស្រុកសណ្ដាន់-ប៉ុស្តិ៍នគរបាលរដ្ឋបាល សណ្ដាន់  ។

លោកឧត្តមសេនីយ៍ទោ សុខ គឹមស៊ីន អនុប្រធាននាយកដ្ឋានស្ថាបនា និងវិស្វកម្ម បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ សាកសួរសុខទុក្ខ ដោយក្ដីនឹករលឹកពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនចំពោះបងប្អូនកងកម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាល ដែលកំពុងមមាញឹកក្នុងការអនុវត្តតួនាទី ភារកិច្ច តាមគោលដៅភូមិសាស្រ្ត រៀងៗខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ចំពោះបេសកកម្មការពារសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពជូនសង្គមជាតិ និងប្រជាពលរដ្ឋ ។

លោកឧត្តមសេនីយ៍ទោ សុខ គឹមស៊ីន បានថ្លែងកើតសរសើរ ដល់លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រមទាំងមន្ត្រីក្រោមឱវាទ ដែលបានចូលរួមសហការគ្នា រៀបចំ តុបតែងកែលម្អ អង្គភាព ឱ្យទទួលបានភាពស្រស់បំព្រងគួរជាទីមោទនៈ ។

បន្ថែមលើប្រសាសន៍ សំណេះសំណាល លោកឧត្តមសេនីយ៍ទោ បានផ្ដាំផ្ញើ បន្ទាប់ពីពិធីប្រគល់ទទួលអគារស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាល នេះតទៅ សូមបងប្អូនចូលរួមត្រូវថែរក្សា ឲ្យបានប្រសើរ ដើម្បីធានា ក្នុងការប្រើប្រាស់បានយូរអង្វែង ព្រមទាំងចាត់ទុកប្រៀបដូចជាគេហដ្ឋានទី២ របស់អស់លោក លោកស្រី ។

សូមបញ្ជាក់ថា រយៈពេលថ្មីៗនេះ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានដឹកនាំកងកម្លាំង ចុះត្រួតពិនិត្យ និងសាកសួរសុខទុក្ខមន្ត្រីនគរបាលរដ្ឋបាល ឃុំ-សង្កាត់ មួយចំនួនទូទាំងខេត្តកំពង់ធំ  ក្នុងពិធីនោះ លោកស្នងការ បានថ្លែងសង្កត់ធ្ងន់លើការងារ .ពង្រឹងវិន័យ របស់កងកម្លាំងនគរបាលជាតិ សាមគ្គីភាពឯកភាពផ្ទៃក្នុង, .ពង្រឹងការគ្រប់គ្រង ដឹកនាំបញ្ជា អនុវត្តតួនាទី ភារកិច្ច តាមផែនការសកម្មភាព, ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រូវបើកទ្វា ២៤ ម៉ោង លើ ២៤ម៉ោង ផ្លាស់ប្តូរវេនប្រចាំការ រង់ចាំផ្ដល់សេវា ជូនប្រជាពលរដ្ឋ និងកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម,ប៉ុស្តិ៍នគរបាលរដ្ឋបាល សហការ ជាមួយអាជ្ញាធរមូលដ្ឋានឃុំ-សង្កាត់ ចុះធ្វើវេទិការសាធារណៈ ផ្សព្វផ្សាយគោលនយោបាយ”ភូមិ-ឃុំសង្កាត់មានសុវត្ថិភាព” និងការងារនគរបាល និងសហគមន៍
តាមគោលដៅងាយរងគ្រោះលើកកម្ពស់ ការយល់ដឹង និងចូលរួមអនុវត្ត ឱ្យមានលទ្ធផលល្អប្រសើរ,ថែរក្សា បង្កើនកិច្ចសហការជាមួយមន្ត្រីរាជាការ អាជ្ញាធរដែនដីគ្រប់ ស្រទាប់វណ្ណៈ សម្រាប់ការអនុវត្តលើការងារនគរបាល និងសហគមន៍ ជាប្រចាំ,.ពង្រឹងចលនាប្រជាការពារឃុំនីមួយៗ បំផុសចលនាឱ្យ មានការចូលរួមពីប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ដើម្បីពង្រឹង សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ៕អត្ថបទស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ .ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV