Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលខេត្តកំពង់ធំ ចុះដោះស្រាយបញ្ចប់វិវាទដីទំនាស់តំបន់អូភេ ក្នុងភូមិសាស្ត្រស្រុកស្ទោង

អភិបាលខេត្តកំពង់ធំ ចុះដោះស្រាយបញ្ចប់វិវាទដីទំនាស់តំបន់អូភេ ក្នុងភូមិសាស្ត្រស្រុកស្ទោង

(រដ្ឋបាលខេត្តកំពង់ធំ)៖ បន្ទាប់ពីជួបប្រជុំជាច្រើនលើក ច្រើនសារ ទីបំផុត អភិបាលខេត្តកំពង់ធំ ដឹកនាំដោយឯកឧត្តម នួន ផារ័ត្ន បានសម្រេចដោះស្រាយបញ្ចប់វិវាទទំនាស់ដីធ្លីដែលបងប្អូនប្រជាពលរដ្ឋប្តឹងទាមទារ ដោយអះអាងថា ជាដីដែលធ្លាប់អាស្រ័យផលយូរឆ្នាំមកហើយ មានទំហំ ៨០ហិកតា រួមទាំងអាងទឹក ដែលមានទីតាំងស្ថិតនៅតំបន់អូភេ ឃុំម្យាក្រង ស្រុកស្ទោង រវាងប្រជាពលរដ្ឋរស់នៅភូមិកំពង់ចិន ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ក្រោមស្មាមញញឹមទាំងអស់គ្នា នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ នៅសាលាស្រុកស្ទោង។

បន្ទាប់ពីបានប្រជុំសម្របសម្រួលពីឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ភាគីប្រជាពលរដ្ឋបានព្រមព្រៀងឯកភាពគ្នា ដើម្បីបញ្ចប់វិវាទដូចខាង៖

១-ភាគីប្រជាពលរដ្ឋ យល់ព្រមទទួលយកការដោះស្រាយរបស់រដ្ឋបាលខេត្ត ទទួលយកដីស្រែទំហំសរុប ៤០ហិកតា និងដីអាងទឹកទំហំ ៤០ហិកតា តាមរយៈកិច្ចសន្យាជួលពីរដ្ឋបាលខេត្ត។ ប៉ុន្តែអាងទឹកត្រូវបែកចែកជាពីរផ្នែក ដោយផ្នែកខាងជើងប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់ និងផ្នែកខាងត្បូងប្រគល់ឱ្យប្រជាពលរដ្ឋដែលទទួលបានសិទ្ធិលើផ្ទៃដីទំហំ ៣៥ហិកតា ដើម្បីប្រើប្រាស់ និងអាស្រ័យផល មានទីតាំងស្ថិតនៅតំបន់អូភេ ឃុំម្សាក្រង ស្រុកស្ទោង ក្នុងករណីរដ្ឋត្រូវការ ត្រូវប្រគល់ជូនរដ្ឋវិញដោយឥតលក្ខខណ្ឌ។

២-ដីដែលរដ្ឋបាលខេត្តបានសម្បទានជូន មិនត្រូវបានអនុញ្ញាតឱ្យលក់ដូរជាដាច់ខាត។ ករណីរដ្ឋបាលខេត្ត រកឃើញថាមានការលក់ដូរ ឬផ្ទេរសិទ្ធិទៅអ្នកផ្សេង នោះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

៣-ចំពោះអាងស្តុកទឹកត្រូវរក្សាទុក នៅពេលមានប្រភពទឹកសម្រាប់ប្រើប្រាស់គ្រប់គ្រាន់តាមបច្ចេកទេស ប្រជាពលរដ្ឋអាចដាក់លិខិតស្នើសុំមករដ្ឋបាលខេត្ត ដើម្បីពិនិត្យ និងសុំជួលពីរដ្ឋបាលខេត្ត។

៤-ប្រគល់ភារកិច្ចជូនរដ្ឋបាលស្រុក និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យ និងធ្វើការបែងចែកជូនបងប្អូនប្រជាពលរដ្ឋ។

៥-បងប្អូនប្រជាពលរដ្ឋយល់ព្រមចំពោះមុខរដ្ឋបាលខេត្ត បញ្ចប់ទំនាស់ និងការតវ៉ាផ្សេងៗទៀត។
អត្ថបទដោយ​ រដ្ឋបាលខេត្តកំពង់ធំ

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV