Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

មន្ទីរកិច្ចការនារីខេត្តកំពង់ធំ បានរៀបចំធ្វើវេទិកាអប់រំផ្សព្វផ្សាយស្តីពី យេនឌ័រ និងសុខភាពភ្នែក ការពិនិត្យនិងព្យាបាលភ្នែកជូនប្រជាពលរដ្ឋក្នុងសហគមន៍ដោយឥតគិតថ្លៃ នៅឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ

មន្ទីរកិច្ចការនារីខេត្តកំពង់ធំ បានរៀបចំធ្វើវេទិកាអប់រំផ្សព្វផ្សាយស្តីពី យេនឌ័រ និងសុខភាពភ្នែក ការពិនិត្យនិងព្យាបាលភ្នែកជូនប្រជាពលរដ្ឋក្នុងសហគមន៍ដោយឥតគិតថ្លៃ នៅឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ

(កំពង់ធំ) លោកស្រី ហៀវ ចាន់រី អនុប្រធានមន្ទីរកិច្ចការនារីកំពង់ធំ អញ្ចើញជាអធិបតីភាព ក្នុងវេទិកាអប់រំផ្សព្វផ្សាយស្តីពី យេនឌ័រ និងសុខភាពភ្នែក ការពិនិត្យនិងព្យាបាលភ្នែកជូនប្រជាពលរដ្ឋក្នុងសហគមន៍ដោយឥតគិតថ្លៃ នៅវត្តបទុម ភូមិបទុមលិច ឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ ថ្ងៃទី១៧ ខែតុលា ឆ្នំា២០២៥ ។

ក្នុងពីធីនោះក៏មានអញ្ចើញចូលរួមពី លោក ថូ គឹមស៊ន អភិបាលរងស្រុកស្ទោង លោកស្រីមកពីនាយកដ្ឋានស្រី្ត និងសុខភាពនៃក្រសួងកិច្ចការនារី លោកគ្រូ អ្នកគ្រូពេទ្យ មកពីមន្ទីរពេទ្យបង្អែកខត្តកំពង់ធំ  មន្រ្តីមកពីការិយាល័យសង្គមកិច្ចសុខមាលភាពសង្គម ស្រុកស្ទោង លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំរុងរឿង និងប្រជាពលរដ្ឋប្រមាណ ២៤៥នាក់ផងដែរ។

ជាមួយគ្នានោះដែរ លោកស្រី ហៀវ ចាន់រី បានបង្ហាញពីគោលបំណង  និងផ្តល់ចំណេះដឹង ស្តីពីយេនឌ័រនិងសុខភាពភ្នែក ដល់ប្រជាពលរដ្ឋនៅសហគមន៍ ព្រមទាំងលើកឡើងពីផ្នត់គំនិតយេនឌ័រ  និងតួនាទីបុរស និងស្រ្តី នៅក្នុងសង្គមបច្ចុប្បន្ន ក៍មានស្រី្ត មានតួនាទីនៅក្នុងជួររដ្ឋាភិបាល ដែរតំាងពីថ្នាក់ក្រោមជាតិ រហូតដល់ថ្នាក់ជាតិ ដូចនឹងបុរសដែរ។

លោកស្រីបន្តទៀតថា ការពិនិត្យភ្នែកមានសារះសំខាន់ណាស់ ដើម្បីអោយយើងដឹងពីបញ្ហាជំងឺបាយភ្នែក ជំងឺកន្ទុយថ្លែននិងជំងឺភែ្នកក្រហម ជំងឺកំហុសកំណុំ ជំងឺទឹកដក់ក្នុងភ្នែក និងជំងឺរលាកផ្សេងទៀត ដែលបង្ករមកពីមេរោគ យើងបានពិនិត្យនិងព្យាបាលអោយទាន់ពេលវេលាយើងត្រូវយកចិត្តទុកដាក់ថែទំាសុខភាពភ្នែក បើមានបញ្ហាត្រូវទៅជួបគ្រូពេទ្យដែលមានជំនាញថែទំាភ្នែក ។ វេទិកាថ្ងៃនេះល្អណាស់ ដែលមានសកម្មភាពពិនិត្យ និងព្យាបាលភ្នែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅនិងសហគមន៍ រាជរដ្ឋាភិបាល ខិតខំយកចិត្តទុកដាក់គិតគូដល់បងប្អូនប្រជាពលរដ្ឋដែលជួបបញ្ហាការលំបាក។

សូមបញ្ចាក់ថា វេទិការអប់រំផ្សព្វផ្សាយស្តីពី យេនឌ័រនិងសុខភាពភ្នែក ការពិនិត្យនិងព្យាបាលភ្នែក ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុងសហគមន៍នៅពេលនេះ គឺមន្ទីរកិច្ចការនារីខេត្តកំពង់ធំ បានសហការជាមួយនាយកដ្ឋានស្រ្តី និងសុខភាព នៃក្រសួងកិច្ចការនារី មន្ទីរសុខាភិបាលខេត្ត អជ្ញាធរមូលដ្ឋានស្រុក ឃុំ ភូមិ មណ្ឌលសុខភាព ក្រោមការឧបត្ថម្ភគំាទ្រពីអង្គការមូលនិធិហ្វ្រេដហូឡូ៕ អត្ថបទដោយមន្ទីរកិច្ចការនារីខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV