Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រៀបចំពិធីសូត្រមន្តបង្សុកូល រាប់បាត្រ ឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធវីរកងទ័ព នៃកងយោធពលខេមរភូមិន្ទ ដែលបានពលីជីវិតដើម្បីការពារបូរណភាពទឹកដីកម្ពុជា

បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រៀបចំពិធីសូត្រមន្តបង្សុកូល រាប់បាត្រ ឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធវីរកងទ័ព នៃកងយោធពលខេមរភូមិន្ទ ដែលបានពលីជីវិតដើម្បីការពារបូរណភាពទឹកដីកម្ពុជា

(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារ បានរៀបចំពិធីសូត្រមន្ត បង្សុកូល រាប់បាត្រ ឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធរបស់កម្មាភិបាលយុទ្ធជន ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមស៊ីវិលនៅកម្ពុជា  ដេីម្បី​បុព្វហេតុ​សន្តិភាព​ និងឧទ្ទេសកុសលជូនដល់វិញ្ញណ្ណក្ខ័ន្ឋ​វីរកងទ័ព នៃកងយោធពលខេមរភូមិន្ទ ដែលបានពលីជីវិតដ៏អង់អាចក្លាហាន ក្នុងការការពារបូរណភាពទឹកដីពីការឈ្លានពានដ៏ឃោឃៅព្រៃផ្សៃពីទាហានសៀម ។  ពិធីនេះ ប្រព្រឹត្តទៅនៅវិមានរំលឹកគុណយុទ្ធជនពលី  នៅសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងបញ្ជាក់ថា៖ ជារៀងរាល់ឆ្នាំ នៅក្នុងរដូវបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយមេបញ្ជាការគ្រប់បណ្ដាកងឯកភាពចំណុះ ព្រមទាំងក្រុមគ្រួសារ តែងតែបានរៀបចំពិធីសូត្រមន្ត បង្សុកូល រាប់បាត្រ ឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធកម្មាភិបាលយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតដើម្បីការពារ ទប់ស្កាត់ ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយបានចូលរួមចំណែកអនុវត្តនូវនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ដែលបានបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា នាំមកនូវសុខសន្តិភាពនិងការឯកភាពជាតិពេញលេញដូចសព្វថ្ងៃនេះ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានបញ្ជាក់បន្ថែមទៀតថា៖ ឆ្នាំនេះថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារ ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា សូមគោរពដឹងគុណជានិច្ច ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់វីរយុទ្ធជននៃកងយោធពលខេមរភូមិន្ទ ដែលបានពលីជីវិតដ៏អង់អាចក្លាហាន ក្នុងការការពារបូរណភាពទឹកដី ទប់ស្កាត់ការឈ្លានពានពីពួកចោរសៀម នៅតាមព្រំដែនកម្ពុជា-ថៃ នាពេលកន្លងទៅថ្មីៗនេះ និងសូមបួងសួងឲ្យវិញ្ញាណក្ខន្ធរបស់វីរយុទ្ធជនយើងបានទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

នៅក្នុងឱកាសនេះ យោធិននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារ បានរាប់បាត្រ និងដុតធូប នៅតាមផ្នូរសពកម្មាភិបាលយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមស៊ីវិល  ដេីម្បី​ការ​ពារ​ទប់ស្កាត់​មិន​ឲ្យ​របប​ប្រល័យ​ពូជសាសន៍​ប៉ុល​ ពត​ វឹល​ត្រឡប់​មក​វិញ​ និងប្រគេនតេយ្យទាន ព្រមទាំងបច្ច័យមួយចំនួន ដល់ព្រះសង្ឃនៅវត្តបទុមរតន៍ ហៅវត្តក្រចាប់ ក្នុងការផ្គត់ផ្គង់ចង្ហាន់ព្រះសង្ឃក្នុងរដូវបុណ្យកាន់បិណ្ឌនឹងភ្ជុំបិណ្ឌ និងសម្រាប់កសាងសមិទ្ធផលនានានៅក្នុងទីអារ៉ាមនៃវត្តនេះផងដែរ។ អត្ថបទដោយតំបន់ប្រតិបត្តិការសឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains