Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តម ថោ ជេដ្ឋា បានលើកឡើងថា រថយន្តសង្គ្រោះបន្ទាន់ថ្មី និងជួយសង្គ្រោះអាយុជីវិតអ្នកជំងឺឬជួបឧបទ្ទវហេតុបានល្អប្រសើរជាងមុន

ឯកឧត្តម ថោ ជេដ្ឋា បានលើកឡើងថា រថយន្តសង្គ្រោះបន្ទាន់ថ្មី និងជួយសង្គ្រោះអាយុជីវិតអ្នកជំងឺឬជួបឧបទ្ទវហេតុបានល្អប្រសើរជាងមុន

(កំពង់ធំ)÷ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង បានលើកឡើងដូច្នេះនៅក្នុងឱកាសដែលឯកឧត្តម និងសហការីបានអញ្ជើញប្រគល់រថយន្តសង្គ្រោះបន្ទាន់២គ្រឿង ជូនដល់មន្ទីរពេទ្យបង្អែកស្ទោង១គ្រឿង និងមណ្ឌលសុខភាពពពក១គ្រឿង កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០២៥។

ក្នុងនាមប្រធានក្រុមការងារ ឯកឧត្តមបានសង្កត់ធ្ងន់ថារថយន្តសង្គ្រោះបន្ទាន់ពិតជាបានរួមចំណែកយ៉ាងធំធេងក្នុងការសង្គ្រោះអាយុជីវិតអ្នកជំងឺ អ្នកជួបឧបទ្ទវហេតុតាមបណ្ដាទីសាធារណៈ ឬក៏ជួបគ្រោះថ្នាក់ចរាចរណ៍ ដើម្បីដឹកជញ្ជូនទៅសង្គ្រោះបន្ទាន់ពីកន្លែងកើតហេតុមកកាន់មន្ទីរពេទ្យ ក៏ដូចជាការជួយដឹកជញ្ជូនសង្គ្រោះអ្នកជំងឺពីគេហដ្ឋានមកមន្ទីរពេទ្យ និងទៅកាន់មន្ទីរពេទ្យផ្សេងៗទៀត។

ជាមួយគ្នានេះឯកឧត្តមក៏បានណែនាំដល់ក្រុមគ្រូពេទ្យទាំងអស់ត្រូវបង្កើនគុណវុឌ្ឍិវិជ្ជាជីវៈ ឱ្យបានកាន់តែប្រសើរឡើងនិងជាប់ជាប្រចាំជាពិសេសឱ្យបានសមស្របតាមឯកទេសជំនាញឬបច្ចេកវិទ្យាទំនើប និងបរិបទសកល នាពេលបច្ចុប្បន្ន ដើម្បីសង្គ្រោះឬព្យាបាលអ្នកជំងឺកាន់តែមានប្រសិទ្ធភាពឆាប់ជាសះស្បើយ និងជឿជាក់ជាងមុន។

លើសពីនេះឯកឧត្តម ថោ ជេដ្ឋា បានសាទរយ៉ាងក្រៃលែងបំផុតដែលស្រុកស្ទោងកំពុងមានការអភិវឌ្ឍខ្លាំង ជាពិសេសការកសាងនូវហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធវិទ្យាសាស្ត្រ ក៏ដូចជាការដាំដើមក្ងោកអមសងខាងផ្លូវជាតិលេខ ៦ព្រមទាំងការដាក់បំពាក់សូឡាជាច្រើនពាន់ដើម ពីព្រំប្រទល់ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ រហូតដល់ព្រំប្រទល់ខេត្តសៀមរាប ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាគម្រោងអភិវឌ្ឍន៍មូលដ្ឋានរបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ។

សូមបញ្ជាក់ថា មន្ទីរពេទ្យបង្អែកស្ទោង គ្របដណ្តប់លើ២ស្រុករដ្ឋបាល មានបុគ្គលិកសរុប៧១រូប លើ១៨ឃុំ មាន១៧០ភូមិ  ហើយមណ្ឌលសុខភាពពពកមានបុគ្គលិក៨រូបផងដែត។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains