Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

សមាជិកព្រឹទ្ធសភា និងក្រុមគ្រួសារ អញ្ជើញកាន់បិណ្ឌវេនទី៦ នៅវត្តកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

សមាជិកព្រឹទ្ធសភា និងក្រុមគ្រួសារ អញ្ជើញកាន់បិណ្ឌវេនទី៦ នៅវត្តកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

(កំពង់ធំ)៖ លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ ឧកញ៉ា គុយ លាងគី និង ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត បានអញ្ជើញកាន់បិណ្ឌវេនទី៦ នៅវត្តកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ លោកជំទាវ ឃួន ឃុនឌី បានលើកឡើងថា ការចូលរួមរបស់អាជ្ញាធរមូលដ្ឋាន និងពុទ្ធបរិស័ទបង្ហាញឱ្យឃើញពីមនសិការ សាមគ្គីភាព និងការថែរក្សាប្រពៃណីបុណ្យកាន់បិណ្ឌរបស់ជនជាតិខ្មែរដើម្បីគាំទ្រការប្រតិបត្តិនៃព្រះពុទ្ធសាសនា និងជួយលើកស្ទួយសកម្មភាពសង្គម វប្បធម៌នៅក្នុងសហគមន៍។

លោកជំទាវបន្តថា វេនបិណ្ឌជាប្រពៃណីសំខាន់មួយក្នុងរដូវភ្ជុំបិណ្ឌដែលត្រូវបានអនុវត្តជាប្រចាំដោយមានគោលបំណងរំលឹកគុណបុព្វបុរស បង្រៀនសេចក្តីមេត្តាករុណា និងជំរុញឲ្យសហគមន៍រស់នៅក្នុងសន្តិភាព និងសុខសាន្ត។

លោកជំទាវបន្ថែមទៀតថា នេះគឺជាទឹកចិត្តសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ ដែលបានប្រគេនជូនតាមរយៈព្រះសង្ឃដែលជាស្រែបុណ្យ ក្នុងគោលបំណងដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញាណក្ខន្ធបុព្វការីជនមាន ជីដូន ជីតា ញាត្តិការទាំងប្រាំពីរសន្តាន និងឧទ្ទិសដល់វីរៈកងទ័ពដែលបានលះបង់សាច់ស្រស់ឈាមស្រស់ការពារបូរណភាពទឹកដីក្នុងសមរភូមិកម្ពុជា ។

ជាមួយគ្នានោះលោកជំទាវបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ហើយបន្តវេនដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានខិតខំប្រឹងប្រែងឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍ ហើយព្រះពុទ្ធសាសនា បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ និងជាមាគ៌ានាំមកនូវសង្គម និងប្រជាជាតិទាំងមូល។

បន្ទាប់មកលោកជំទាវ បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋត្រូវបន្តថែរក្សាសុខភាព អនាម័យ ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាតក្នុងរដូវវស្សានេះដើម្បីចៀសឆ្ងាយពីជម្ងឺឆ្លងផ្សេងៗ ហើយត្រូវជួយអប់រំកូនចៅ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ រាល់ការបើកបរម៉ូតូ ត្រូវពាក់មួយសុវត្ថិភាពទាំងអ្នកបើកបរ និងអ្នករួមដំណើរ ព្រមទាំងណែនាំកូនចៅបងប្អូនឱ្យជៀសឲ្យឆ្ងាយពីគ្រឿងញៀន ពិសេសត្រូវជំរុញកូនចៅឱ្យរៀនសូត្របានគ្រប់គ្នាបានខ្ពង់ខ្ពស់ ដែលជាការរួមចំណែកក្នុងការកសាងមូលធនមនុស្ស ពិសេសចូលរួមរួបរួមសាមគ្គីភាពជាធ្លុងមួយជួយដល់រាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។ អត្ថបទដោយ សូរហ៊ាន សំអាង-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains