Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ប្រារព្ធអបអរសាទរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលសម្ដេចព្រះមហាក្សត្រីនរោត្តមមុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ប្រារព្ធអបអរសាទរ
ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលសម្ដេចព្រះមហាក្សត្រីនរោត្តមមុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ

(កំពង់ធំ)÷ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ប្រារព្ធអបអរសាទរឱកាសដ៏បវរមហាប្រសើរ នៃព្រះរាជពិធីបុណ្យចម្រើន ព្រះជន្មគម្រប់ខួប៩០ព្រះវស្សា យាងចូល៩១ព្រះវស្សា សម្តេចព្រះមហាក្សត្រី នរោត្តមមុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង ។

ពិធីនេះត្រូវបានប្រារព្ធឡើងនាព្រឹកថ្ងៃទី១៨  ខែមិថុនា ឆ្នាំ២០២៦ នេះក្រោមអធិបតីភាពលោកជំទាវ លំ គន្ធារី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នួន ផារ័ត្ន ប្រធានគណ:កម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ  និងឯកឧត្តម  ប្លុង ពុទ្ឋកូរ៉ា សមាជិកក្រុមប្រឹក្សាខេត្ត ព្រះទេពសត្ថា សៀង សុខ ព្រះមេគណខេត្តកំពង់ធំ ព្រះមន្ត្រីសង្ឃ លោក លោកស្រី ថ្នាក់ដឹកនាំ សមាជិកសមាជិកា គណៈកម្មាធិការសាខា យុវជនកាកបាទក្រហម អ្នកស្ម័គ្រចិត្ត យ៉ាងច្រើនកុះករ។

នៅក្នុងឱកាសដ៏វិសេសវិសាលនេះ  លោកជំទាវ លំ គន្ធារី អនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការសាខា បានទ្បេីងអានសារថ្វាយព្រះពរ និងនិមន្តព្រះសង្ឃ ជយន្តោ ប្រាស់ព្រំ ថ្វាយសម្តេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះបញ្ញាញាណភ្លឺថ្លា ព្រះកាយពលមាំមួន និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ចាកផុតពីព្រះរោគាព្យាធិនានា ដើម្បីគង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្រ្ត ជាកូន ចៅ ចៅទួត របស់ព្រះអង្គ ប្រកបដោយសុខដុមរមនា ជារៀងដរាបតទៅ។

ក្នុងឱកាសដ៏វិសេសវិសានេះដែរលោកជំទាវលំ គន្ធារី និងសមាជិកសមាជិកាសាខាក៏បានប្រគេននិងជូនគ្រឿងឧបភោគបរិភោគ និងបច្ច័យ ដល់ព្រះសង្ឃនិងអ្នកចូលរួមមាន៖ ទឹកបរិសុទ្ធ២០កេស អង្ករ ៥០០គីឡូក្រាម សាដក់៥ឈុត និងថវិកាប្រគេនព្រះសង្ឃមួយចំនួនផងដែរ។ សម្រាប់យុវជនកាកបាទក្រហមកម្ពុជា ទីប្រឹក្សាចំនួន២០នាក់ ក្នុង១នាក់ទទួលបានថវិកាចំនួន១០,០០០រៀល និងលោកយាយ លោកតាចំនួន១០ នាក់ ក្នុង១នាក់ទទួលបានថវិកាចំនួន ២០.០០០រៀលផងដែរ។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV