Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ

បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២៦ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមីភាគទី ៤ បានដំណើរការផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងដោយមានការចូលរួមពីថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ តាមការអញ្ជើញចូលរួមផងដែរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយពីសភាពការណ៍ប្រែប្រួលបញ្ហាសង្គ្រាមនៅមជ្ឈិមបូព៌ា និងសហភាពការណ៍នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ
ព្រមទាំងវិធានការចាំបាច់មួយចំនួនរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការដោះស្រាយខ្សែបន្ទាត់ព្រំដែនគោក ដែលត្រូវអនុវត្តតាមសន្ធិសញ្ញាបារាំងសៀមឆ្នាំ ១៩០៤ ឆ្នាំ ១៩០៧ និងខ្សែបន្ទាត់ព្រំដែនស្របតាមច្បាប់អន្តរជាតិ និងដោយសន្តិវិធី ។ ដោយឡែកការដោះស្រាយព្រំដែនសមុទ្រ ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចដោះស្រាយតាមនីតិសមុទ្រ UNCLOS នៃការផ្សះផ្សារដោយបង្ខំ បន្ទាប់ពីប្រទេសថៃបានលុបចោលជាឯកតោភាគី នូវអនុស្សារណៈយោគយល់គ្នាឆ្នាំ២០០១ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានបញ្ជាក់ជូនអំពីអនុសាសន៍សំខាន់ៗរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានថ្លែងនៅក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំតាមបណ្ដាខេត្ត ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ អំពីវិធានការចាំបាច់ ក្នុងការពហិកានូវរាល់ទំនិញខុសច្បាប់របស់ប្រទេសថៃ និងកំពុងចាត់វិធានការតាមផ្លូវច្បាប់ដ៏ម៉ឺងម៉ាត់បំផុត ចំពោះបុគ្គល ឬជនណា ដែលនៅតែបំពាននាំចូលទំនិញរបស់ថៃដែលខុសច្បាប់ និងទំនិញដែលបានហាមឃាត់ចូលក្នុងទឹកដីកម្ពុជា។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានថ្លៃងអំណរគុណដល់គ្រួសារកងទ័ព និងប្រជាពលរដ្ឋកម្ពុជា ដែលបានរួមគ្នាពហិកា មិនប្រើប្រាស់ទំនិញរបស់ថៃ ហើយបានងាកមកប្រើប្រាស់ទំនិញដែលបានផលិតនៅក្នុងប្រទេសកម្ពុជា និងបណ្ដាប្រទេសផ្សេងទៀតជំនួសវិញ ។ នេះជាមោទនភាព ដែលប្រជាពលរដ្ឋកម្ពុជារួបរួមគ្នាជាធ្លុងមួយ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានប្រគល់ភារកិច្ចចាំបាច់មួយចំនួនជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវតែស្មោះត្រង់ដាច់ខាត ចំពោះជាតិ សាសនា និងព្រះមហាក្សត្រ នឹងត្រូវហ៊ានពលិកម្មគ្រប់បែបយ៉ាង ដើម្បីការពារបូរណភាពទឹកដី និងប្រជាជនកម្ពុជា អំពីការឈ្លានពានពីបរទេស ។ ជាមួយនឹងដែរ យោធិនគ្រប់រូបត្រូវចូលរួមចំណែកក្នុងកំណែទម្រង់របស់កងយោធពលខេមរភូមិន្ទ ។ ត្រូវគោរពយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងច្បាប់ស្ដីពីលក្ខន្តិកៈទូទៅរបស់កងយោធពលខេមរភូមិន្ទ ។ ព្រមជាមួយនោះផងដែរ ត្រូវចូលរួមយ៉ាងសកម្មជាមួយអាជ្ញាធរដែនដីនៅគ្រប់លំដាប់ថ្នាក់ក្នុងការអនុវត្តនៅគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងការចូលរួមការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ឲ្យមានប្រសិទ្ធភាព។អត្ថបទតំបន់ប្រតិបត្តិការសឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV