Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អាជ្ញាធរក្រុងស្ទឹងសែន ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ចុះយុទ្ធនាការសម្អាតភូមិ និងដាំកូនឈើ

អាជ្ញាធរក្រុងស្ទឹងសែន ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ចុះយុទ្ធនាការសម្អាតភូមិ និងដាំកូនឈើ

(កំពង់ធំ)៖ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ លោក ឡង គីសឹង អភិបាលក្រុងស្ទឹងសែន ដឹកនាំហការី ប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណជិត៣០០នាក់ ចុះយុទ្ធនាការសម្អាតភូមិ និងដាំកូនឈើ នៅភូមិកំរ៉ែង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ក្នុងឱកាសនោះ លោកអភិបាលក្រុងស្ទឹងសែន លើកឡើងថា ចុះយុទ្ធនាការសម្អាតភូមិ និងដាំកូនឈើ នាពេលនេះ បង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋ និងអ្នកពាក់ពន្ធ័ ព្រមទាំងសិស្សានុសិស្សពីការទុកដាក់សម្រាមឱ្យបានត្រឹមត្រូវ និងយល់ដឹងពីសារសំខាន់នៃដាំកូនឈើ, បង្កើនការយល់ដឹងដល់សិស្សានុសិស្ស និងសហគមន៍ពីបរិស្ថាននិងការប្រែប្រួលអាកាសធាតុ ដើម្បីឱ្យសហគមន៍ និងអ្នកពាក់ពន្ធ័បានយល់ដឹងកាន់តែច្បាស់ពីការទុកដាក់សំរាមបានល្អ បង្កើតទម្លាប់ទុកសំរាមប្រកបដោយភាពត្រឹមត្រូវ ជាពិសេសយល់ដឹងថា ភូមិឋានស្អាតផ្តើមចេញពីយើងទាំងអស់គ្នា។ ហើយយុទ្ធនាការនេះ មិនសម្រាប់តែភូមិកំរ៉ែង ស្ថិតនៅសង្កាត់ស្រយ៉ូវនោះ ប៉ុន្តែគឺគម្រូសម្រាប់ភូមិដ៏ទៃ ឱ្យធ្វើការសម្អាតជាប្រចាំ ដើម្បីសុខភាពសាធារណៈ សុខភាពខ្លួនឯង និងសុខភាពគ្រួសារផងដែរ។

លោកជំរុញដល់អាជ្ញាធរ និងអ្នកពាក់ព័ន្ធ ត្រូវបន្តផ្សព្វផ្សាយ ដល់សហគមន៍ និងសិស្សានុសិស្សមានការយល់ដឹង និងចូលរួមយ៉ាងសកម្មក្នុងការទុកដាក់សម្រាម និងការដាំកូនឈើក្នុងសាលារៀន និងក្នុងសហគមន៍ ការសម្អាតសាលារៀនឱ្យមានបរិស្ថានល្អ និងមានដើមឈើព័ន្ធជុំវិញដែលជាម្លប់សម្រាប់សិស្សលេង និងរៀនសូត្រ ជាពិសេសបង្កើនការយល់ដឹងដល់សិស្សានុសិស្ស និងសហគមន៍មានការយល់ដឹងពីបរិស្ថាន និងការប្រែប្រួលអាកាសធាតុ ថែមទៀត។ អត្ថបទ រដ្ឋបាលក្រុងស្ទឹងសែន

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV