Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោក តាន់ ប៊ុនហុង អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មី០២ខ្នង ស្មើនឹង០៤បន្ទប់ នៅស្រុកសណ្តាន់ និងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ

លោក តាន់ ប៊ុនហុង អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មី០២ខ្នង ស្មើនឹង០៤បន្ទប់ នៅស្រុកសណ្តាន់ និងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ

(កំពង់ធំ)÷ លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មីចំនួន០២ខ្នង ស្មើនឹង០៤បន្ទប់ ហើយអគារសិក្សា០១ខ្នង មាន០២បន្ទប់ នៅសាលាបឋមសិក្សាជាន់លែង ក្នុងឃុំមានជ័យ ស្រុកសណ្តាន់ និងអគារសិក្សា០១ខ្នង មាន០២បន្ទប់ទៀត នៅសាលាបឋមសិក្សាចារ្យជ្រុំ ស្ថិតក្នុងឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នាថ្ងៃទី២៩  ខែឧសភា  ឆ្នាំ២០២៦។

ពិធីសម្ពោធនេះបានប្រព្រឹត្តដោយមានការអញ្ជើញចូលរួមពីតំណាងក្រុមហ៊ុនស៊ូស៊ូ យ៉ូស៊ីដូ ខូអិលធីឌិ(SUZUYOSHIDO CO., LTD) តំណាងអង្គការរស្គូល អេដ ជែភែន(School Aid Japan )រដ្ឋបាលស្រុក អាជ្ញាធរដែនដីភូមិ-ឃុំ សហគមន៍ លោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្ស ដែលមានចំនួនសរុបប្រមាណ ៤៤៦នាក់ ស្រី ២២៩នាក់។

នៅក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សលោក តាន់ ប៊ុនហុង បានលើកឡើងពីសមិទ្ធផលផ្នែកហេដ្ឋារចនាសម្ព័ន្ធអប់រំទាំងនេះ ដែលចេញជារូបរាងជាអគារសិក្សាដ៏ថ្មីទាំង២កន្លែងនេះ ត្រូវបានសាងសង់ឡើងក្រោមការឧបត្ថម្ភគាំទ្រយ៉ាងថ្លៃថ្លាពី ក្រុមហ៊ុនស៊ូស៊ូ យ៉ូស៊ីដូ ខូអិលធីឌិ(SUZUYOSHIDO CO., LTD) តំណាងអង្គការរស្គូល អេដ ជែភែន(School Aid Japan ) ដើម្បីចូលរួមចំណែកលើកកម្ពស់គុណភាពអប់រំនៅតាមតំបន់ជនបទ។

នៅក្នុងឱកាសដ៏វិសេសវិសាលនេះ លោកប្រធានមន្ទីរអប់រំ បានមានប្រសាសន៍សំណេះសំណាល និងផ្តាំផ្ញើយ៉ាងម៉ឺងម៉ាត់ដល់លោកនាយក លោកគ្រូអ្នកគ្រូ ឱ្យរួមគ្នាថែរក្សាការពារអគារសិក្សាថ្មីនេះ រួមទាំងសម្ភារៈបរិក្ខារផ្សេងៗដែលសប្បុរសជនបានឧបត្ថម្ភ ឱ្យបានគង់វង្សយូរអង្វែង សម្រាប់ជាប្រយោជន៍ដល់ក្មេងៗជំនាន់ក្រោយ។ ទន្ទឹមនឹងនេះ លោកក៏បានដាស់តឿនដល់សិស្សានុសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់រៀនសូត្រ ស្ដាប់បង្គាប់គ្រូ និងឪពុកម្ដាយ ដើម្បីអភិវឌ្ឍខ្លួនឱ្យក្លាយជាសិស្សល្អ កូនល្អ និងមិត្តល្អនៅក្នុងសង្គម ក្លាយជាពលរដ្ឋពេញលេញ។

ជាមួយគ្នានោះដែរ តំណាងអង្គការស្គូល អេដ ជែភែន(School Aid Japan) ក៏បានថ្លែងសារលើកទឹកចិត្តយ៉ាងជ្រាលជ្រៅ ដល់ប្អូនៗសិស្សានុសិស្សទាំងអស់ ចេះបង្កើតក្តីស្រមៃប្រចាំជីវិត (Dream  for life) និងត្រូវបន្តខិតខំប្រឹងប្រែងអនុវត្តសកម្មភាពនានាក្នុងការសិក្សា ដើម្បីប្រែក្លាយក្តីស្រមៃទាំងនោះឱ្យលេចចេញជារូបរាង និងទទួលបានជោគជ័យនាពេលអនាគត។ អត្ថបទមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ
ពិនិត្យដោយ ទៀក យ៉ុហ៊ន

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV