លោកពេជ្រ សៀងលី និងសហការី នាំយកសម្ភារៈ គ្រឿងឧបភោគបរិភោគ របស់ព្រះ ចៅអធិការវត្តបទុមរតន៍(ហៅវត្តក្រចាប់)ជូនគ្រួសារ ដែលមានជីវភាពខ្វះខាត
(កំពង់ធំ)÷លោក ពេជ្រ សៀងលី ចៅសង្កាត់រងទី១ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ រួមជាមួយសហការី នាថ្ងៃ 20 ខែឧសភាឆ្នាំ 2026 បានពាំនាំយកសម្ភារៈឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ព្រះចៅអធិការវត្តបទុមរតន៍ ហៅវត្តក្រចាប់ ទៅប្រគល់ជូនគ្រួសារលោក ឈីន ឃា នៅភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលកំពុងជួបការលំបាកក្នុជីវភាពរស់នៅ។
សម្ភារៈដែលបានយកទៅឧបត្ថម្ភរួមមាន ÷អង្ករ 25 គីឡូ -មី 1កេស-ទឹកត្រី1យួរ-ទឹកស៊ីអ៊ីវ 1យួរ-ត្រីខ 8 កំប៉ុង
-ថវិកា សរុបរួម 80.000ម៉ឺនរៀល ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់គ្រួសារខ្វះខាត។ សកម្មភាពមនុស្សធម៌នេះ បានបង្ហាញពីការយកចិត្តទុកដាក់ និងការចូលរួមចំណែកជួយសង្គម ពិសេសចំពោះប្រជាពលរដ្ឋដែលកំពុងជួបការលំបាក។
ក្នុងឱកាសនោះ លោក ពេជ្រ សៀងលី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីអាណិតអាសូរពីសំណាក់ព្រះចៅអធិការវត្តបទុមរតន៍ ជូនដល់គ្រួសារលោក ឈីន ឃា ព្រមទាំងលើកទឹកចិត្តឱ្យខិតខំប្រឹងប្រែងតស៊ូក្នុងជីវភាពរស់នៅបន្តទៀត។
គ្រួសារដែលទទួលអំណោយ បានសម្តែងនូវក្តីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះព្រះចៅអធិការវត្តបទុមរតន៍ លោកចៅសង្កាត់រង និងសហការី ដែលបានយកចិត្តទុកដាក់ និងជួយឧបត្ថម្ភក្នុងគ្រាលំបាកនេះ។ (អត្ថបទអ៊ុម ញឹប។





![]()
