សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បាននាំយកអំណោយមនុស្សធម៌ទៅចុះសាកសួរសុខទុក្ខដល់គ្រួសារដែលរងគ្រោះដោយខ្យល់កន្រ្ទាក់១៣ខ្នងផ្ទះ ស្មើនិង១៣គ្រួសារ មានរលំទាំងស្រុង២គ្រួសារ និងរបើកដំបូល១១គ្រួសារ ក្នុងឃុំសាលាវិស័យ
(កំពង់ធំ)÷ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ក្រោមការដឹកនាំដោយ លោកជំទាវ លំ គន្ធារី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា តំណាងឯកឧត្តម នួន ផារ័ត្ន ប្រធានគណ:កម្មាធិការសាខាកាកក្រហមកម្ពុជាខេត្តកំពង់ធំ សមាជិកសមាជិកា ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកប្រាសាទបល្ល័ង្ក នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ បាននាំយកអំណោយមនុស្សធម៌ទៅចុះសាកសួរសុខទុក្ខដល់គ្រួសារដែលរងគ្រោះដោយខ្យល់កន្រ្ទាក់សរុបចំនួន១៣ ខ្នងផ្ទះ ស្មើនិង១៣គ្រួសារ មានរលំទាំងស្រុងចំនួន២ គ្រួសារ និងរបើកដំបូលចំនួន១១គ្រួសារ ក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដែលបានរងគ្រោះកាលពីល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង៦.២០នាទីល្ងាច។
នាឱកាសនោះផងដែរលោកជំទាវអនុប្រធានអចិន្ត្រៃយ៍ក៍បានពាំនាំនៅប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីចម្ងាយពីសំណាក់សម្ដេចគតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ដែលជានិច្ចកាលសម្ដេច និងឯកឧត្តមតែងតែគិតដល់សុខទុក្ខប្រជា
ពលរដ្ឋដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរឬនិន្នាការនយោបាយអ្វីឡើយ ស្របតាមទិសស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ។
ដើម្បីបង្កើនសុខសុវត្ថិភាពជូនប្រជាពលរដ្ឋលោកជំទាវបានផ្ដាំផ្ញើដល់បងប្អូនទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះធម្មជាតិនេះ សូមខិតខំប្រកបរ
បររកស៊ីប្រចាំថ្ងៃ ដើម្បីចូលរួមលើកកម្ពស់ជីវភាព
រស់នៅប្រចាំថ្ងៃ ព្រមទាំងរស់នៅប្រកបដោយអនាម័យជាប់ជាប្រចាំ ទាំងការផឹកស្អាត ហូបស្អាត រស់នៅស្អាត និងសម្រាកក្នុងមុង ដើម្បីចៀសផុតអំពីជំងឺគ្រុនឈាមដែលអាចកើតមានគ្រប់ពេលវេលាមិនថាមនុស្សចាស់ឬក្មេងឡើយ។
សូមបញ្ជាក់ផងដែរថា អំណោយបានប្រគល់ជូនគ្រួសាររងគ្រោះចំនួន១៣គ្រួសារក្នុង១គ្រួសារទទួលបានរួមមាន÷ អង្ករ២៥គីឡូក្រាម មី០១កេស ត្រីខ០១យួរ ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ កញ្ចប់ឃីត១កញ្ចប់ និងថវិកាមួយចំនួន។ ដោយឡគ្រួសារដែលរលំផ្ទះទាំងស្រុងទទួលបាន តង់១ កន្ទេល១ ឆ្នាំងបាយចំនួន២ និងថវិការមួយចំនួនផងដែរ។ អត្ថបទ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ



























![]()
