Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តម វង្សី វិស្សុត និងក្រុមការងារ អញ្ជើញចុះពិនិត្យការតាំងពិព័រណ៍លក់ផលិតផលខ្មែរ ដែលគ្មានសារធាតុគីមី  នៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ

 ឯកឧត្តម វង្សី វិស្សុត និងក្រុមការងារ អញ្ជើញចុះពិនិត្យការតាំងពិព័រណ៍លក់ផលិតផលខ្មែរ ដែលគ្មានសារធាតុគីមី  នៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ

(កំពង់ធំ)÷ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋមន្ត្រីទីស្អីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ  និងគណៈប្រតិភូជាច្រើនរូប អមដំណើរដោយឯកឧត្តមបណ្ឌិត សួង ណយ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងងជាប្រធានក្រុមការងារអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន និងទីផ្សារផលិតផលខ្មែរខេត្តកំពង់ធំ ក្រុមការងារថ្នាក់ខេត្ត និងស្រុក/ឃុំ/ភូមិ បានអញ្ជើញចុះពិនិត្យការតាំងពិព័រណ៍លក់ផលិតផលខ្មែរ ដែលគ្មានសារធាតុគីមី ស្ថិតនៅភូមិទទា ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦។

ជាមួយគ្នានេះផងដែរឯកឧត្តមបណ្ឌិត សួង ណយ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងងជាប្រធានក្រុមការងារអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន និងទីផ្សារផលិតផលខ្មែរខេត្តកំពង់ធំ បានឡើងពីគោលបំណងនៃការលក់ផលិតផលខ្មែរក្នុងស្រុកដែលមានគុណភាពល្អ មានសារៈសំខាន់ជាច្រើនគឺ÷ ១.លើកស្ទួយសេដ្ឋកិច្ចជាតិការលក់ផលិតផលក្នុងស្រុកជួយបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជួយឱ្យសេដ្ឋកិច្ចកម្ពុជារីកចម្រើន។ ២.គាំទ្រអ្នកផលិតខ្មែរជួយឱ្យសហគ្រាសតូច និងមធ្យម កសិករ និងសិប្បករខ្មែរ មានទីផ្សារលក់ និងមានការងារធ្វើច្រើនឡើង។ ៣.បង្កើនទំនុកចិត្តលើផលិតផលខ្មែរនៅពេលផលិតផលមានគុណភាពល្អ អតិថិជននឹងជឿជាក់ និងប្រើប្រាស់ផលិតផលខ្មែរច្រើនឡើង។ ៤.កាត់បន្ថយការនាំចូលពីបរទេសប្រសិនបើប្រជាជនប្រើផលិតផលក្នុងស្រុកច្រើន នឹងជួយកាត់បន្ថយការចំណាយលើការនាំចូល។ ៥.ផ្សព្វផ្សាយអត្តសញ្ញាណ និងវប្បធម៌ខ្មែរផលិតផលខ្មែរមួយចំនួនបង្ហាញពីសិល្បៈ ប្រពៃណី និងអត្តសញ្ញាណជាតិខ្មែរ។ ៦.ជំរុញការប្រកួតប្រជែងគុណភាពអ្នកផលិតនឹងខិតខំកែលម្អគុណភាព និងការវេចខ្ចប់ ដើម្បីទាក់ទាញអតិថិជន។

នៅក្នុងពិធីចុះពិនិត្យការដាក់តាំងពិពណ៌លក់ផលិតផលខ្មែរនេះផងដែរឯកឧត្តម វង្សី វិស្សុត បានមានប្រសាសន៍ថា ក្នុងរយៈពេលជាងពីរឆ្នាំកន្លងមកនេះ ខេត្តកំពង់ធំ កំពុងស្ថិតក្នុងចលនការវិជ្ជមាន ស្របតាមការដ្ឋានយុទ្ធសាស្រ្តទាំង៣ ដែលបានដាក់ចេញ ហើយសមិទ្ធផលនិងលទ្ធផលការងារជាច្រើនបានលេចឡើងជាបណ្តើរៗ ទាំងក្នុងក្របខណ្ឌការងារ​កសាង ទាំងក្នុងក្របខណ្ឌការងារអភិវឌ្ឍមូលដ្ឋានលើគ្រប់វិស័យ និងការលើកកម្ពស់ជីវភាពប្រជាជន ជាពិសេសគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា និងគម្រោងវិនិយោគធំៗ ក្នុងវិស័យកសិកម្ម.និងកសិ-ឧស្សាហកម្មបានលេចចេញជារូបរាងឡើងជាបន្តបន្ទាប់។

ជាចុងក្រោយឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋមន្ត្រីទីស្អីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ  បានផ្ដាំផ្ញើដល់អ្នកលក់ទាំងអស់ សូមអ្នកលក់ផលិតផលខ្មែរ បន្តរក្សាគុណភាពល្អ ស្មោះត្រង់ និងទំនួលខុសត្រូវចំពោះអតិថិជន។ ផលិតផលដែលមានគុណភាព មិនត្រឹមតែបង្កើនការជឿទុកចិត្តពីអ្នកប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់កិត្យានុភាពផលិតផលខ្មែរ ឱ្យល្បីល្បាញទាំងក្នុង និងក្រៅប្រទេស។ សូមខិតខំអភិវឌ្ឍគុណភាព ការវេចខ្ចប់ និងសេវាកម្មឱ្យកាន់តែល្អ ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងគាំទ្រផលិតផលជាតិខ្មែរ។ អត្ថបទលោក ធូ កែវមុន្នី

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV