ឧត្ដមសេនីយ៍ទោ សោម ស៊ុន នាំយកថវិកាបេឡាមរណសង្គ្រោះ និងអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ទៅឧបត្ថម្ភជូនក្រុមគ្រួសារសពអតីតយុទ្ធជនសោធននិវត្តន៍ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ
ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ តំណាងឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ អមដំណើរដោយលោក ជួន សិលាវិត ប្រធានសាខាមូលនិធិជាតិជំនួយសង្គម អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បាននាំយកថវិកាបេឡាមរណៈសង្គ្រោះ ទៅប្រគល់ជូនក្រុមគ្រួសារអតីតយុទ្ធជន និងគោរពវិញ្ញាណក្ខន្ធលោកពលបាលទោ យូ រួន ដែលធ្លាប់បានចូលរួមចំណែកជាមួយកងយោធពលខេមរភូមិន្ទ ក្នុងការការពារ ទប់ស្កាត់ ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត និងចូលរួមកិច្ចការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់នៅក្នុងខេត្តកំពង់ធំ ដែលបានទទួលមរណភាពដោយរោគាពាធនាពេលថ្មីៗកន្លងទៅនេះ ។
លោក រួន សុខរ៉ាត់ មានបងប្អូនចំនួន ៧នាក់ ដែលត្រូវជាកូនបង្កើត របស់លោក យូ រួន ហើយត្រូវបានម្តាយទទួលមរណភាពកន្លងទៅនេះផងដែរ បានរៀបរាប់ថា៖ឳពុករបស់គាត់ មានអាយុ ៧៨ឆ្នាំ ធ្លាប់បានចូលបម្រើក្នុងជួរនគរបាល នៅឆ្នាំ១៩៨៥ នៅអង្គភាពអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានឋានន្តរស័ក ពលបាលទោ ហើយត្រូវបានក្រសួងមហាផ្ទៃ បានដាក់ឱ្យចូលនិវត្តន៍ នៅឆ្នាំ២០០៦ ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយអាឡោះអាល័យជាទីបំផុតចំពោះការបាត់បង់លោកពលបាលទោ យូ រួន ដែលជាអតីតយុទ្ធជន ធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ ។ ជាឪពុកដ៏ល្អ របស់លោក រួន សុខរ៉ាត់ ដែលត្រូវជាកូនបង្កើត និងបានសូមគោរពបួងសួងដល់វិញ្ញាណក្ខន្ធគាត់ ឲ្យបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ព្រមទាំងសហការី បាននាំយកថវិកាបេឡាមរណសង្គ្រោះ ចំនួន ៤,០០០,០០០ រៀល របស់គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងអំណោយមនុស្សធម៌ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលមានអង្ករចំនួន ២៥គីឡូក្រាម មីជាតិចំនួន មួយកេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន ពីរយួរ និងត្រីកំប៉ុងចំនួនពីរយួរ ប្រគល់ជូនក្រុមគ្រួសារសពផងដែរ ។អត្ថបទតំបន់ប្រតិបត្តិការសឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។












![]()
