Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកជំទាវ លំ គន្ធារី អញ្ជើញក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង២រូប និងនាយករដ្ឋបាល១រូប ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

លោកជំទាវ លំ គន្ធារី អញ្ជើញក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង២រូប និងនាយករដ្ឋបាល១រូប ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

(កំពង់ធំ)÷ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់តំណែងជាអភិបាលរងស្រុកកំពង់ស្វាយ២រូប គឺលោក ស៊ាន់ សុភាព លោក ដួង ច័ន្ទដារ៉ា និងលោក ជា ជួប នាយករដ្ឋបាល នៃរដ្ឋបាលស្រុកកំពង់ស្វាយ នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ នៅអគាររដ្ឋបាលស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ឆ្លៀតក្នុងឱកាសនេះលោកជំទាវ លំ គន្ធារី បានមានប្រសាសន៍ថា ពិធីប្រកាសចូលកាន់តំណែងជាអភិបាលរងស្រុកកំពង់ស្វាយ និងនាយករដ្ឋបាលនៃរដ្ឋបាលស្រុកគឺរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ដែលជួយឱ្យមន្ត្រីរាជការ និងស្ថាប័នអង្គភាពនានាជាពិសេសរដ្ឋបាលស្រុកកំពង់ស្វាយរួបរួមសហការគ្នាបម្រើសេវាជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក៏ដូចជាអនុវត្តតួនាទី/ភារកិច្ច ជាមន្ត្រីរាជការ ប្រកបដោយគុណភាពប្រសិទ្ធភាពខ្ពស់ នៅចំពោះមុខរាជរដ្ឋាភិបាលដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីក្នុងអាណត្តិទី៧នេះ។

លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ បានបន្ថែមទៀតថា លើសពីនេះគឺត្រូវមានភាពស្មោះត្រង់ ម្ចាស់ការគោរពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ ដែលរាជរដ្ឋាភិបាលបានបង្កើតឡើង និងអនុវត្តប្រកបដោយតម្លាភាពហើយប្រាសចាក ចៀសសឱ្យផុតពីការកេងប្រវ័ញ្ចអំពើពុករលួយ ដែលនាំឱ្យអាប់អោនដល់បុគ្គលខ្លួនឯង អង្គភាពស្ថាប័ន និងរាជរដ្ឋាភិបាលហើយនាំឱ្យប្រឈមនឹងទោសទណ្ឌច្បាប់ប្រឆាំងអំពើពុករលួយជាធរមាន។

ក្នុងឱកាសនោះដែរលោក ស៊ាន់ សុភាព បានប្ដេជ្ញាចិត្តខ្ពស់ក្នុងការ អនុវត្តតួនាទី/ភារកិច្ចក្នុងនាមជាអភិបាលរង និងនាយករដ្ឋបាល នៅចំពោះមុខប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងរាជរដ្ឋាភិបាលទាំងមូលប្រកបដោយស្មារតីទទួលខុសត្រូវសាមគ្គីភាពផ្ទៃក្នុងជួយឱ្យអង្គភាពមានការរីកចម្រើនជាលំដាប់មានដូចជា÷ ១.ប្តេជ្ញាគោរព និងប្រតិបត្តិដោយភក្ដីភាពចំពោះ “ជាតិ សាសនា ព្រះមហាក្សត្រ ចូលរួមការពាររាជរដ្ឋាភិបាល និងប្រជាពលរដ្ឋដោយអនុវត្ត យ៉ាងម៉ឺងម៉ាត់ស្របតាមរដ្ឋធម្មនុញ្ញច្បាប់បទបញ្ជានិងលិខិតបទដ្ឋានគតិយុត្ត។ ២.ចូលរួមអនុវត្ត ឱ្យមានប្រសិទ្ធភាពនូវ កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា។ ៣.ចូលរួមពង្រឹងការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីបង្ការ ទប់ស្កាត់ និង បង្ក្រាប សកម្មភាពល្មើសច្បាប់ ក្រុមជនទំនើង និង យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ និង ការគ្រប់គ្រងគ្រោះមហន្តរាយ។ ៤.ចូលរួមពង្រឹង សាមគ្គីភាពផ្ទៃក្នុង គណៈអភិបាលស្រុកកំពង់ស្វាយ និងមន្ត្រី បុគ្គលិក ក្រោមឱវាទ រដ្ឋបាលស្រុក ក្រោមការ ដឹកនាំរបស់លោក អ៊ុត វណ្ណរ៉ា អភិបាល នៃគណៈអភិបាលស្រុកកំពង់ស្វាយ និងចូល រួមពង្រឹងកិច្ចសហប្រតិបត្តិការល្អ ជាមួយនឹងបណ្តាក្រសួងស្ថាប័នអង្គភាពរដ្ឋ អង្គការសង្គមស៊ីវិល ក៏ដូចជា វិស័យឯកជន ដើម្បីពន្លឿនការអភិវឌ្ឍមូលដ្ឋាន ស្រុកកំពង់ស្វាយ ឱ្យកាន់តែរីកចម្រើនថែមទៀត។ ៥.គោរព និងប្រតិបត្តិ តាមបទបញ្ជារបស់ រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ឯកឧត្តម អភិបាល នៃ គណៈអភិបាល ខេត្តកំពង់ធំ លោកអភិបាល នៃ គណៈអភិបាលស្រុកកំពង់ស្វាយ ឱ្យបានម៉ឺងម៉ាត់បំផុត ក្នុងការចូលរួម ចំណែកអភិវឌ្ឍនៅថ្នាក់មូលដ្ឋាន ធានានូវសុខដុមនីយកម្ម និងការពង្រឹង ការផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ប្រកបដោយប្រសិទ្ធ ភាព និងស័ក្តិសិទ្ធភាព។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains