Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ និង​ភរិយា​ អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ក្រុងពាលី​ ដេីម្បីដំណេីរការសម្ពោធឆ្លងអគារពុទ្ធិកបឋមសិក្សា​ និង​សមិទ្ធផល​នានា​ នៅ​ក្នុង​វត្ត​បាគង​ ឃុំ​ត្បែង​ ស្រុក​កំពង់​ស្វាយ​ ខេត្ត​កំពង់ធំ​

ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ និង​ភរិយា​ អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ក្រុងពាលី​ ដេីម្បីដំណេីរការសម្ពោធឆ្លងអគារពុទ្ធិកបឋមសិក្សា​ និង​សមិទ្ធផល​នានា​ នៅ​ក្នុង​វត្ត​បាគង​ ឃុំ​ត្បែង​ ស្រុក​កំពង់​ស្វាយ​ ខេត្ត​កំពង់ធំ​

ខេត្តកំពង់ធំ៖ នៅ​រសៀល​ថ្ងៃ​ទី​២៣​ ខែ​មេសា​ ឆ្នាំ​២០២៦​ ឧត្ដមសេនីយ៍​ទោ​  សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ និង​លោក​ជំទាវ​ នួន​ វិធាវី​ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ក្រុងពាលី​ ដេីម្បីសម្ពោធឆ្លងអគារពុទ្ធិកបឋមសិក្សាមួយខ្នង ​ដែលមានកម្ពស់ពីរ​ជាន់​ និង​មាន​បន្ទប់​សិក្សា​ចំនួន​ ៦​ បន្ទប់​ និង​សមិទ្ធផល​នានា​មួយ​ចំនួន​ទៀត​ នៅ​ក្នុង​បរិវេណ​វត្ត​បាគង​ ឃុំ​ត្បែង​ ស្រុក​កំពង់​ស្វាយ​ ខេត្ត​កំពង់ធំ​ ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​ ថ្នាក់​ដឹក​នាំ​ នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពលទាហាន​ នៃបញ្ជា​ការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ ព្រម​ទាំង​ក្រុម​គ្រួសារ​ និងពុទ្ធបរិ​ស័ទ​ចំណុះ​ជេីង​វត្ត​យ៉ាង​ច្រើន​កុះករ​ផង​ដែរ​ ។

ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ បានថ្លែងថា៖​ កន្លងទៅ​នេះ​ ថ្នាក់​ដឹក​នាំ​ នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពលទោ​ទាហាន​ នៃ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ និង​ក្រុម​គ្រួសារ​ បាន​ចូល​រួម​ចំណែក​ជា​ថវិកា​ និង​សុីម៉ងត៍​មួយ​ចំនួន​ ចូល​រួម​ចំណែក​ជា​មួយ​ព្រះសង្ឃ​ និង​ពុទ្ធ​បរិស័ទ​ចំណុះ​ជេីងវត្ត​ ក្នុងការកសាងអគារពុទ្ធិកបឋមសិក្សា​ និង​សមិទ្ធផល​នានា​មួយ​ចំនួននៅក្នុងទីអារ៉ាមនេះ ដេីម្បី​ចូលរួម​ក្នុង​ការ​អភិវឌ្ឍន៍​វិស័យ​ព្រះពុទ្ធសាសនា​ ដែល​ជាសាសនា​របស់​រដ្ឋ​ ហើយ​ដែល​មាន​ប្រជាពលរដ្ឋ​ ជាង​៩០​%​ នៅ​ទូទាំង​ប្រទេស​ គោរព​បូជា​ ។  បច្ចុប្បន្ន​នេះ​ ក្រោម​ការ​ដឹក​នាំ​របស់​សម្ដេច​មហា​បវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ វិស័យ​ព្រះពុទ្ធសាសនា​ ក៍មាន​ការ​អភិវឌ្ឍន៍​រីក​ចម្រើន​ ដូច​វិស័យ​អាណាចក្រ​ដែរ​ ដែល​នៅ​ទូទាំង​ប្រទេស​មាន​វត្ត​អារាម​ ជាង​ ៥,០០០​ វត្ត​  និងមានព្រះសង្ឃ​ ជាង​ ៧០,០០០​ អង្គ​ ដែល​កំពុង​គង់​នៅ​ ជាទីគោរព​សក្ការៈ​របស់​ប្រជាជន​កម្ពុជា​ ។

នៅ​ក្នុង​ឱកាស​ចូល​រួម​ក្នុង​ពិធី​ក្រុងពាលី​ សម្ពោធឆ្លងអគារពុទ្ធិកបឋមសិក្សា​ និង​សមិទ្ធផល​នានា​នៅ​ទីអារាម​ក្នុង​វត្ត​បាគង​នៅ​ពេល​នេះ​ ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ និង​ លោក​ជំទាវ​ រួម​ជាមួយ​ថ្នាក់​ដឹក​នាំ​ នាយ​ទាហាន​ នាយ​ទាហាន​រង​  និង​ពលទោ​ទាហាន​ នៃ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ និង​ក្រុម​គ្រួសារ​ បាន​ចូល​រួម​បច្ច័យ​មួយ​ចំនួន​បន្ថែម​ទៀត​ សម្រាប់​រៀប​ចំ​ក្នុង​ពិធី​សម្ពោធ​ និង​សម្រាប់​បន្ត​កសាង​សមិទ្ធផល​នានា​ នៅ​ក្នុង​ទី​អារាម​នេះ​ផងដែរ​ ។

ព្រះ​តេជគុណ​ ព្រះ​ភិក្ខុ​ឥន្ទ្រិយរក្ខិតោ​ ណន​ សុខា​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ និង​លោក​អាចារ្យ​ គណៈកម្មការ​វត្ត​បាគង​ ឃុំ​ត្បែង​ បាន​ថ្លែង​អំណរគុណ​ដ៍​ជ្រាលជ្រៅ​ជាទី​បំផុត​ ចំពោះ​ឧត្តមសេនីយ៍​ទោ​ សោម​ ស៊ុន​ និង​លោក​ជំទាវ​ ​ ព្រម​ទាំង​នាយ​ទាហាន​ នាយ​ទាហាន​រង​ ននិងពលទាហាន​ នៃ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ និង​ក្រុម​គ្រួសារ​ ដែល​ជានិច្ចកាល​តែង​តែ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​ទី​អារាម​វត្ត​បាគង​នេះ​  ពិសេស​ក្នុង​ពេល​ដែល​ព្រះ​សង្ឃ​ និង​ពុទ្ធ​បរិស័ទ​ ដែល​កំពុង​គង់​ និង​អាស្រ័យ​នៅ​ក្នុង​វត្ត​នេះ​ ជួប​ការ​លំបាក​ខ្វះខាត​ចង្ហាន់​ប្រចាំ​ថ្ងៃ​  និង​ខ្វះ​បរិក្ខារ​ពេទ្យ​ សម្រាប់ការពារកូវីដ-​១៩​ ដែល​ពេល​នោះ​ ទីអារាម​នេះ​ ​ត្រូវ​បាន​បិទ​ខ្ទប់​ មិន​ឲ្យ​មាន​អ្នក​ចេញ​ចូល​ក្នុង​វត្ត​ព្រោះ​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​​ តែ​ត្រូវ​បាន​ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ និង​សហការី​ ហ៊ាន​លះបង់​អាយុ​ជីវិត​ ដេីម្បី​ជួយ​ដោះស្រាយ​ការ​លំបាក​របស់​ព្រះ​សង្ឃ​ និង​ពុទ្ធ​បរិស័ទ​ ដែល​កំពុង​គង់​ និង​ស្នាក់​អាស្រ័យ​នៅ​ក្នុង​វត្ត​នេះ​ ។ ដែល​នេះ​ ជា​ការ​លះបង់​ដ៏​ធំធេង​ ដែល​ព្រះ​សង្ឃ​ និង​គណៈកម្មការ​អាចារ្យ​វត្ត​ មិន​អាច​បំភ្លេច​បាន​ឡើយ​  និងសូមបួងសួងដល់គុណបុណ្យព្រះរតនៈត្រៃ​ សូមជួយ​បីបាច់​ថែរក្សា​ ដល់​ថ្នាក់​ដឹកនាំ​ រួម​ជាមួយ​យោធិន​គ្រប់​រូប​ នៃ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ និង​ក្រុម​គ្រួសារ​ សូមទទួល​បាន​នូវ​ពុទ្ធ​ពរ​ទាំង​បួន​ប្រការ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​ ។អត្ថបទតំបន់ប្រតិបត្តិក 90 រងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV