Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកឧត្តមសេនីយ៍ទោ ហេង សុផល ជំរុញដល់ក្រុមគ្រួសារមន្ត្រីនគរបាល ពលីមរណៈ បើមានបញ្ហាទុក្ខ ធុរៈ ឬបញ្ហាប្រឈមផ្សេងៗទំនាក់ទំនងមកថ្នាក់ដឹកនាំ ដើម្បីប្រធានអង្គភាព មានមូលដ្ឋានជួយអន្តរាគមន៍ បានទាន់ពេលវេលា

លោកឧត្តមសេនីយ៍ទោ ហេង សុផល ជំរុញដល់ក្រុមគ្រួសារមន្ត្រីនគរបាល ពលីមរណៈ បើមានបញ្ហាទុក្ខ ធុរៈ ឬបញ្ហាប្រឈមផ្សេងៗទំនាក់ទំនងមកថ្នាក់ដឹកនាំ ដើម្បីប្រធានអង្គភាព មានមូលដ្ឋានជួយអន្តរាគមន៍ បានទាន់ពេលវេលា

(កំពង់ធំ)÷ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងជាប្រធានគណ:កម្មាធិការមូលដ្ឋានជួបសំណេះសំណាលប្រគល់ថវិកាគោលនយោបាយជូនគ្រួសារ មន្ត្រីនគរបាលជាតិ មរណភាព នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ។

ថ្លែងក្នុងពិធីនោះ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានពាំនាំប្រសាសន៍ ផ្ដាំផ្ញើសាកសួរសុខពីសំណាក់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្ដ ជានិច្ចកាលថ្នាក់ដឹកនាំ តែងតែយកចិត្តទុកដាក់ គិតគូរអំពីសុខទុក្ខ សុខុមាលភាព ការប្រកបមុខរបរចិញ្ចឹមជីវិតជាប្រចាំថ្ងៃ របស់បងប្អូនគ្រួសារសមាជិក គ្រប់មូលដ្ឋានឃុំ-សង្កាត់។

លោកឧត្តមសេនីយ៍ទោស្នងការ បានថ្លែងថា ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំនូវគុណបំណាច់ ពលិកម្ម របស់កងកម្លាំង ដើម្បីបុព្វហេតុជាតិមាតុភូមិ រហូតប្រទេសជាតិ ទទួលបានសុខសន្តិភាព យ៉ាងពេញលេញ នាពេលបច្ចុប្បន្ន ថ្ងៃនេះដែរ នៅស្នងការដ្ឋាននគរបាលខេត្ត បើកថវិកាគោលនយោបាយ ជូនគ្រួសារមន្ត្រីនគរបាលជាតិ មរណភាពចំនួន០៧ គ្រួសារ សរុបថវិកា ១៣៦,៦១០,០០០រៀល ( មួយរយសាមសិបប្រាំមួយលានប្រាំមួយរយដប់ពាន់រៀលគត់)។

បន្ថែមជាមួយថវិកា លោកស្នងការ ណែនាំ ដល់គ្រួសារសមាជិក សូមខិតខំបង្ករបង្កើនផល ដាំដំណាំ បន្លែ ផ្លែឈើ ចិញ្ចឹមសត្វ តាមគ្រួសារនីមួយៗ ដើម្បីជួយសម្រាលចំណាយដោះស្រាយ ជីវភាពឲ្យកាន់តែប្រសើរឡើង មួយកម្រិតទៀត ៕ អត្ថបទស្នងការនគរបាលខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains