Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តមប្រធានក្រុមប្រឹក្សា និងឯកឧត្តមអភិបាលខេត្តកំពង់ធំ អញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១២ របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ

ឯកឧត្តមប្រធានក្រុមប្រឹក្សា និងឯកឧត្តមអភិបាលខេត្តកំពង់ធំ អញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១២ របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ

(ខេត្តកំពង់ធំ)៖ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ធំបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១២ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ និងឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ នៅសាលប្រជុំសាលាខេត្ត។

កិច្ចប្រជុំនេះ មានរបៀបវារៈចំនួន ០៣សំខាន់ៗ  ដើម្បីដាក់ជូន កិច្ចប្រជុំធ្វើការពិនិត្យ និងអនុម័តដោយការលើកដៃ រួមមាន៖ ១.ការពិនិត្យ និងអនុម័ត កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១១ របស់ក្រុមប្រឹក្សាខេត្ត, ២. ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែ មេសា ឆ្នាំ ២០២៥ របស់រដ្ឋបាលខេត្ត និងបញ្ហាផ្សេងៗ។

ក្នុងឱកាសនៃកិច្ចប្រជុំនេះ ឯកឧត្តម នួន ផារ័ត្ន បានរាយការណ៍សង្ខេបអំពីស្ថានភាពនៃដំណាក់កាលបញ្ចប់បញ្ហានៅតំបន់វាលក្រោម ដោយអាជ្ញាធរបានវាស់វែងបានរួចរាល់ ដែលអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋអាចដឹងច្បាស់ថាដីណាជាដីតំបន់ ៣ (តំបន់អភិរក្សការពារ) ដីតំបន់ ២ និងដីតំបន់ ១ ។ ឯកឧត្តម លើកឡើងថា រឿងតំបន់វាលក្រោមនេះជារឿងសំខាន់របស់ជាតិ ដែលមន្ត្រីរាជការ និងក្រុមប្រឹក្សាគ្រប់គណបក្សនយោបាយទាំងអស់ត្រូវយកចិត្តទុកដាក់ជារួម។

ឯកឧត្តមក៏បានជម្រាបជូនអង្គប្រជុំក្រុមប្រឹក្សារដ្ឋបាលខេត្តកំពង់ធំអំពីវឌ្ឍនភាពនៃការងារនគរូបនីយកម្មក្រុងស្ទឹងសែន ជាមួយនឹងទិសដៅលើកកម្ពស់សោភ័ណភាពក្រុង ក៏ដូចជាការទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ឆ្លើយតបនឹងការលើកឡើងរបស់ឯកឧត្តមអភិបាលខេត្ត ឯកឧត្តម ដៀប ពីរី ថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃកិច្ចប្រជុំ និងការអភិវឌ្ឍ សម្ធិផលរបស់ខេត្ត ដែលខិតខំប្រឹងប្រែងយកចិត្តទុកដាក់ចូលរួមទទួលបានប្រសិទ្ធភាព នឹងទទួលបានជោគជ័យ។

អត្ថបទដោយ ថុង ពលរិទ្ធី, រូបភាពដោយ ឆេងមួន-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains