Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តម ងួន រាសី ណែនាំឱ្យម្ចាស់អាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន មិនត្រូវទទួលបញ្ចាំផលចោរកម្មនោះឡើយ

ឯកឧត្តម ងួន រាសី ណែនាំឱ្យម្ចាស់អាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន មិនត្រូវទទួលបញ្ចាំផលចោរកម្មនោះឡើយ

(កំពង់ធំ)÷ នាព្រឹកថ្ងៃទី០៧ ខែ ឧសភា ឆ្នាំ២០២៥ ឯកឧត្តម ងួន រាសី អភិបាលរងខេត្តកំពង់ធំ បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យ ទីតាំងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន ក្នុងភូមិសាស្ត្រស្រុកតាំងគោក និងស្រុកបារាយណ៍ ខេត្តកំពង់ធំ.

នៅក្នុងប្រតិបត្តិការចុះត្រួតពិនិត្យនេះ ឯកឧត្តម ងួន រាសី និងក្រុមការងារក៏បានរកឃើញថា មានម្ចាស់អាជីវកម្មទទួលបញ្ចាំមួយចំនួននៅក្នុងស្រុកតាំងគោកនិងស្រុកបារាយណ៍ មិនបានបំពេញលក្ខខណ្ឌទៅតាមផ្លូវច្បាប់បានត្រឹមត្រូវនៅឡើយនោះទេ។ ហើយមានហាងបញ្ចាំខ្លះ មិនបានលើកផ្លាកសញ្ញាយីហោ និងមិនមានអាជ្ញាបណ្ណគ្រប់គ្រាន់ផងដែរ។

ឯកឧត្តម ងួន រាសី អភិបាលរងខេត្តកំពង់ធំ នៅក្នុងឱកាសនោះផងដែរ បានធ្វើការ ណែនាំ ទៅដល់ម្ចាស់អាជីវកម្មដែលកំពុងតែប្រកបមុខរបរ ទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន មុននឹងទទួលបញ្ចាំវត្ថុអ្វីមួយពីអតិថិជន ក្នុងនាមជាម្ចាស់អាជីវកម្ម ត្រូវត្រួតពិនិត្យឱ្យបានច្បាស់លាស់ ដើម្បីប្រាកដថា វត្ថុដែលដាក់បញ្ចាំនោះ គឺមិនត្រូវបាន ជាប់ពាក់ព័ន្ធជាមួយនឹងចោរកម្មនោះឡើយ។

ម្យ៉ាងវិញទៀត ឯកឧត្តមក៏បានជំរុញឲ្យម្ចាស់អាជីវកម្មទទួលបញ្ចាំ ដែលមិនទាន់មាន អាជ្ញាបណ្ណត្រឹមត្រូវ រួសរាន់ ស្នើសុំអាជ្ញាបណ្ណ ប្រកបអាជីវកម្មរបស់ខ្លួន ឱ្យបានស្របទៅតាមផ្លូវច្បាប់ របស់ព្រះរាជាណាចក្រកម្ពុជា ។ ដើម្បីចៀសវាង ពេលដែលក្រុមការងារចុះមកត្រួតពិនិត្យជាលើកទី 2 ប្រសិនបើនៅតែមិនទាន់មានអាជ្ញាបណ្ណ និងលើកស្លាកយីហោឱ្យបានល្អត្រឹមត្រូវនោះទេ អាចនឹងទទួលរងផលប៉ះពាល់ជាការពិន័យទៅតាមផ្លូវច្បាប់ជាដើម។

គូបញ្ជាក់ផងដែរថា ហាងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន នៅក្នុងស្រុកតាំងគោក មានចំនួន ៦ទីតាំង នឹងស្រុកបារាយណ៍ចំនួន ១៤ទីតាំង។ អត្ថបទលោក លន សុភា-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains