Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលខេត្តកំពង់ធំ អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងចុះត្រួតពិនិត្យការដ្ឋានសាងសង់ផ្លូវកៅស៊ូពីរជាន់ប្រវែង ៩,៥០០គីឡូម៉ែត្រ ក្នុងស្រុកកំពង់ស្វាយ

អភិបាលខេត្តកំពង់ធំ អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងចុះត្រួតពិនិត្យការដ្ឋានសាងសង់ផ្លូវកៅស៊ូពីរជាន់ប្រវែង ៩,៥០០គីឡូម៉ែត្រ ក្នុងស្រុកកំពង់ស្វាយ

(កំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងចុះត្រួតពិនិត្យការដ្ឋានសាងសង់ផ្លូវកៅស៊ូពីរជាន់ប្រវែង ៩,៥០គីឡូម៉ែត្រ ស្ថិតនៅឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥។

ជាមួយគ្នានោះដែរ ឯកឧត្តម នួន ផារ័ត្ន ថ្លែងថា ដើម្បីជំរុញឲ្យខេត្តកំពង់ធំកាន់តែរីកចម្រើនថែមទៀត រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលក្នុងនោះ ផ្លូវ នៅតែជាគន្លឹះអាទិភាពដែលជួយឲ្យកម្ពុជាសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់ ។

ឯកឧត្តម បន្ថែមទៀតថា ផ្លូវមួយខ្សែរនេះ ជាផ្លូវសេដ្ឋកិច្ចមួយសម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ដើលតភ្ជាប់ពីភូមិឥន្ទកុមារ រហូតដល់ភូមិតាប៉ោង ឃុំកំពង់ស្វាយ ហើយក៏ជាផ្លូវសម្រាប់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ធ្វើដំណើរទៅលេងកម្សាន្តនៅរមណីយដ្ឋានប្រវត្តសាស្ត្រប្រាសាទសំបូរព្រៃគុកផងដែរ។

លើសពីនេះទៀត ឯកឧត្តម នួន ផារ័ត្ន បានសំណូមពរដល់អ្នកប្រើប្រាសផ្លូវទាំងអស់ សូមចូលរួមថែរក្សាផ្លូវថ្នល់នេះ ឲ្យបានគង់វង្ស យូរអង្វែង ដោយមិនត្រូវដឹកជញ្ជូនធុនធ្ងន់ទំនិញលើផ្លូវថ្នល់ ដែលផ្ទុកលើសទម្ងន់ ដែលធ្វើឱ្យស្រុតផ្លូវថ្នល់ ឬបែកលូកាត់ទទឹងផ្លូវ ឬបាក់ស្ពាន។ ម្យ៉ាងវិញទៀត សូមចូលរួមគោរពច្បាប់ ដោយផ្ទុកទម្ងន់ត្រឹមត្រូវតាមច្បាប់កំណត់របស់បងប្អូនប្រជាពលរដ្ឋ គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ដើម្បីការពារផ្លូវថ្នល់យើងខូចខាតមុនអាយុកាលកំណត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលនាំឱ្យខូចខាតដល់ទ្រព្យសម្បត្តិ និងអាយុជីវិតអ្នកធ្វើដំណើរតាមដងផ្លូវជាមួយគ្នាផងដែរ។ អត្ថបទរដ្ឋបាលខេត្តកំពង់ធំ

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains