សមាជិកព្រឹទ្ធសភា រៀបចំពិធីបង្សកូលរាប់បាត្រដល់ព្រះសង្ឃដើម្បីឧទ្ទិសដល់បុព្វការីជនមាតាបិតាទាំងប្រាំពីរសន្តាន នៅវត្តឥន្ទ្រីយ៍សំវរ: និងវត្តព្រះពុទ្ធជិនរាជ
(កំពង់ធំ) ៖ លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងលោកឧកញ៉ា គុយ លាងគី ព្រមទាំងក្រុមគ្រួសារបុត្រាបុត្រីបានអញ្ជើញចូលរួមបង្សុកូល រាប់បាត្រ ពូនភ្នំខ្សាច់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនិងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ នៅវត្តឥន្ទ្រីយ៍សំវរ: ហៅវត្តកំពង់ធំ និងវត្តព្រះពុទ្ធជិនរាជ ឃុំសាន់គរ ស្រុកកំពង់ស្វាយ ។
ក្នុងពិធីបង្សុកូល និងរាប់បាត្រព្រះសង្ឃនេះលោកជំទាវ និងក្រុមគ្រួសារបានឧទ្ទិសបួងសួងដល់មាតាបិតា បុព្វការីជនដែលបានចែកឋានទៅកាន់បេតលោកសូមទទួលបានមគ្គផលកុសលផលបុណ្យ និងសូមឲ្យទេវតាឆ្នាំថ្មីជួយថែរក្សាការពារក្រុមគ្រួសារលោកជំទាវ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យបានសេចក្តីសុខសេចក្តីចម្រើន ព្រមទាំងដួងវិញ្ញាណក្ខន្ធវីរកងទ័ពជួរមុខដែលបានលះបង់អាយុជីវិតការពារជាតិមាតុភូមិសូមឲ្យបានសោយសុខក្នុងសុគតិភព និងជូនពរដល់វីរៈកងទ័ពដែលកំពុងបំពេញបេសកកម្មការពារបន្ទាត់ព្រំដែន សូមទទួលបាននូវសេចក្តីសុខសេចក្តីចម្រើននិងឈ្នះអស់មារសត្រូវ ។
សូមបញ្ជាក់ថាក្នុងពិធីនេះលោកជំទាវបានប្រគេននូវទេយ្យវត្ថុ បច្ច័យ គ្រឿងឧបភោគបរិភោគ ភេសជ្ជៈផ្សេងៗ ទៀតដល់ព្រះសង្ឃ លោកអាចារ្យ លោកយាយលោកតា ផងដែរ។
















![]()
