រដ្ឋបាលខេត្តកំពង់ធំរៀបចំពិធីបង្សុកូលរាប់បាត្រដើម្បីឧទ្ទិសជូនដល់វីរៈកងទ័ពនិងបុព្វការីជនដែលបាត់បង់ជីវិតដោយសារជាតិមាតុភូមិ
(កំពង់ធំ)៖ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ខិតជិតដល់ឯកឧត្តម ជាតិ ស៊ីវុត្ថា សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំនិងលោកជំទាវ ឯកឧត្តម លោកជំទាវ មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធសិស្សានុសិស្សនិងប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានរៀបចំពិធីបុណ្យទក្ខិណានុប្បទានបង្សុកូល និងរាប់បាត្រព្រះសង្ឃ ១៥៩ អង្គ ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០២៦ នៅសួនសម្ដេចតេជោ ក្រុងស្ទឹងសែន។
ក្នុងពិធីបុណ្យទក្ខិណានុប្បទានបង្សុកូល និងរាប់បាត្រព្រះសង្ឃនេះមានគោលបំណងផ្សារភ្ជាប់ជាមួយ នឹងការគោរពដឹងគុណ និងការគាំទ្រដល់វីរៈកងទ័ពជួរមុខ ដែលកំពុងបំពេញបេសកកម្មការពារអធិបតេយ្យភាពជាតិ តាមបណ្តោយព្រំដែននិង
ការចូលរួមចំណែកសង្គម និងការគោរពដឹងគុណដល់វីរៈកងទ័ពជួរមុខនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
ការចូលរួមនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ស្ថាប័ន ក្នុងការរួមចំណែកអភិវឌ្ឍន៍សង្គម និងការពង្រឹងស្មារតីសាមគ្គីជាតិ ដើម្បីអភិរក្ស លើកកម្ពស់វប្បធម៌ប្រពៃណីខ្មែរ ឱ្យកាន់តែរឹងមាំ និងបន្តឱ្យយុវជនជំនាន់ក្រោយបានទទួលនូវបទពិសោធន៍ក៏ដូចជាចំណេះដឹងថ្មីៗក្នុងការអនុវត្តការរស់នៅប្រចាំថ្ងៃ ពិសេសត្រូវមានសីលក្នុងខ្លួន។


































![]()
