Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកហេង សុផល និងលោកស្រីព្រមទាំងសហការី នាំយកបច្ច័យមួយចំនួន ប្រគេនព្រះសង្ឃ ក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី និងបុណ្យឆ្លងក្លោងទ្វារវត្ត មន្នីរង្សី(ហៅវត្ដថ្មី)

លោកហេង សុផល និងលោកស្រីព្រមទាំងសហការី នាំយកបច្ច័យមួយចំនួន ប្រគេនព្រះសង្ឃ ក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី និងបុណ្យឆ្លងក្លោងទ្វារវត្ត មន្នីរង្សី(ហៅវត្ដថ្មី)

(កំពង់ធំ)÷ ព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងលោកស្រី អៀង លឹមចេង និងសហការីបាននាំយកបច្ច័យមួយចំនួន ប្រគេនព្រះសង្ឃ ក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី និងបុណ្យឆ្លងក្លោងទ្វារវត្ត មន្នីរង្សី(ហៅវត្ដថ្មី) ស្ថិតនៅភូមិស្នោ ឃុំ ត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ឆ្លៀតក្នុងឱកាសនេះលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តនិងលោកស្រី អៀង លឹមចេង បានបូជា ផ្កាភ្ញី ទៀនធូប ជូនព្រះពុទ្ធរូប និងបួងសួង ដល់វត្ថុសក្តិសិទ្ធិក្នុងលោក ជាពិសេសទេវព្តាឆ្នាំថ្មី សូមបីបាច់ ថែរក្សា អភិបាលខេត្ត ប្រោះព្រំដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ ប្រជាពលរដ្ឋខ្មែរ ទូទាំងព្រះរាជាណាចក្រកម្ពុជា សូមទទួល បានសុខភាពល្អបរិបូរណ៍ ថាមពលខ្លាំងក្លា បញ្ញាឈ្លាសវៃ ចៀសផុតពីជំងឺកាចសាហាវ ដើម្បីបន្តចូលរួមកសាងអភិវឌ្ឈប្រទេសជាតិឱ្យកាន់តែមានភាពរីកចម្រើន
សម្បូរសប្បាយជឿនលឿនបន្ថែមទៀត ។

លោកឧត្តមសេនីយ៍ទោស្នងការ និងលោកស្រី បានប្រគេនបច្ច័យចំនួន ២,០០០,០០០ រៀល ប្រគេនដល់ព្រះសង្ឃ ដើម្បីចូលរួមចំណែកកសាងសមិទ្ធផលនានា ក្នុងទីវត្តអារាម ឱ្យកាន់តែមានភាពរីកចម្រើនបន្តទៀត ព្រមទាំងឧទ្ទិសកុសល ផលបុណ្យ ដល់ដួងវិញ្ញាណក្ខន្ធ បុព្វបុរសខ្មែរ ដែលបានពលិកម្ម ដើម្បីបុព្វហេតុជាតិមាតុភូមិ រហូតប្រទេសជាតិ ទទួលបានសុខសន្តិភាព យ៉ាងពេញ នាពេលបច្ចុប្បន្ន សូមឱ្យដួងវិញ្ញាណក្ខន្ធ អស់លោក  បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ អត្ថបទស្នងការនគរបាលខេត្តកំពង់ធំ-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains