Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងប្រសិទ្ធភាពក្នុងការដឹកនាំវិស័យព័ត៌មាន និងសោតទស្សន៍នៅតាមបណ្តារាជធានី ខេត្ត ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងដាក់ចេញទិសដៅបន្ត ក្នុងការលើកកម្ពស់គុណភាពការងារព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មានឱ្យមានប្រសិទ្ធភាពកាន់តែខ្ពស់

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងប្រសិទ្ធភាពក្នុងការដឹកនាំវិស័យព័ត៌មាន និងសោតទស្សន៍នៅតាមបណ្តារាជធានី ខេត្ត ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងដាក់ចេញទិសដៅបន្ត ក្នុងការលើកកម្ពស់គុណភាពការងារព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មានឱ្យមានប្រសិទ្ធភាពកាន់តែខ្ពស់,

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងប្រសិទ្ធភាពក្នុងការដឹកនាំវិស័យព័ត៌មាន និងសោតទស្សន៍នៅតាមបណ្តារាជធានី ខេត្ត ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងដាក់ចេញទិសដៅបន្ត ក្នុងការលើកកម្ពស់គុណភាពការងារព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មានឱ្យមានប្រសិទ្ធភាពកាន់តែខ្ពស់បន្ថែមទៀត ជាពិសេសការពង្រឹងលើកិច្ចការងារសាធារណៈមតិ និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ។
កិច្ចប្រជុំនេះធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នាសាលព្រះវិហារទីស្តីការក្រសួងព័ត៌មាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងព័ត៌មាន មន្ត្រីពាក់ព័ន្ធ ប្រធាន និងប្រធានស្តីទីនៃមន្ទីរព័ត៌មានរាជធានី ខេត្ត ដើម្បីពិភាក្សាអំពីការងារសំខាន់ៗពាក់ព័ន្ធនឹងការគ្រប់គ្រងព័ត៌មាន សាធារណៈមតិ និងការផ្សព្វផ្សាយសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា កិច្ចប្រជុំនាឱកាសនេះ ជាការបង្ហាញនូវរបាយការណ៍សង្ខេបស្តីពីលទ្ធផលការងាររបស់មន្ទីរព័ត៌មានរាជធានី ខេត្ត ក្នុងនោះអ្វីដែលសំខាន់គឺបញ្ហាប្រឈម និងសំណូមពរ ។ជាមួយនេះ ក៏លើកនូវរបាយការណ៍នៃការរៀបចំ វេបសាយ របស់មន្ទីរព័ត៌មាន រាជធានី ខេត្ត ដែលបានធ្វើកិច្ចសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។ ឯកឧត្តម រដ្ឋមន្ត្រី បានលើកឡើងពីការពង្រឹងរបៀបរបបការអនុវត្តការងារនៅតាមមន្ទីរព័ត៌មាន,ការងារគ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍ នៅតាមខេត្ត,ការផលិត និងការផ្សព្វផ្សាយព័ត៌មានក្នុងខេត្ត ដោយផ្តោតលើស្ថានភាពនៃប្រព័ន្ធផ្សព្វផ្សាយរបស់ខេត្ត ការទទួលបន្ទុកលើកិច្ចការងារផ្សព្វផ្សាយព័ត៌មាននៅក្នុងខេត្ត នៅពេលដែលប្រព័ន្ធផ្សព្វផ្សាយព័ត៌មានមួយចំនួនត្រូវបានបិតទ្វារ។
ក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្ត្រី បានណែនាំឱ្យមន្ទីរព័ត៌មានរាជធានី ខេត្ត បន្តពង្រឹងការផលិត និងផ្សព្វផ្សាយព័ត៌មានអំពីសក្តានុពល ការអភិវឌ្ឍ និងសមិទ្ធផលនានានៅតាមមូលដ្ឋាន ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មានត្រឹមត្រូវ និងទាន់ពេលវេលា។
ជាមួយគ្នានេះ ឯកឧត្តម ក៏បានជំរុញឱ្យមន្ត្រីព័ត៌មានគ្រប់លំដាប់ថ្នាក់ បន្តពង្រឹងវិជ្ជាជីវៈសារព័ត៌មាន គោរពក្រមសីលធម៌វិជ្ជាជីវៈ និងចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីធានាថាព័ត៌មានដែលផ្សព្វផ្សាយមានភាពត្រឹមត្រូវ និងជួយលើកកម្ពស់ទំនុកចិត្តសាធារណៈ។
ឯកឧត្តម រដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យមន្ទីរព័ត៌មាននៅតាមរាជធានី ខេត្ត បន្តធ្វើការយ៉ាងសកម្ម សហការជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើជាសេនាធិការជូនរដ្ឋបាលរាជធានី ខេត្ត ក្នុងការងារគ្រប់គ្រងព័ត៌មាន និងសាធារណៈមតិឱ្យកាន់តែមានប្រសិទ្ធភាព៕

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV