Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត បានលើកយកប្រធានបទចំនួន ៥ ដើម្បីពិភាក្សា សម្រាប់ជាមូលដ្ឋានអនុវត្តទិសដៅការងារបន្តឲ្យកាន់តែមានប្រសិទ្ធភាព

រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត បានលើកយកប្រធានបទចំនួន ៥ ដើម្បីពិភាក្សា សម្រាប់ជាមូលដ្ឋានអនុវត្តទិសដៅការងារបន្តឲ្យកាន់តែមានប្រសិទ្ធភាព

(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នៅសាលប្រជុំប្រាសាទសំបូរព្រៃគុក សាលាខេត្តកំពង់ធំ។

ថ្លែងនៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម ដៀប ពីរី មានប្រសាសន៍លើកឡើងថា អង្គសន្និបាតនេះ គឺពិតជាមានអត្ថន័យ និងជាឱកាសដ៏មានសារៈសំខាន់ ក្នុងការវាយតម្លៃនិងឆ្លុះបញ្ចាំងអំពីលទ្ធផលការងារ ដែលរដ្ឋបាលខេត្តបានខិតខំប្រឹងប្រែងសម្រេចបាន និងរួមគ្នាពិនិត្យវាយតម្លៃអំពីបញ្ហាប្រឈមដែលនៅសេសសល់ ដើម្បីជាមូលដ្ឋានក្នុងការកំណត់ទិសដៅការងារសម្រាប់អនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលឲ្យ កាន់តែមានប្រសិទ្ធភាពល្អប្រសើរថែមទៀត ជាពិសេសគឺការសម្រេចឲ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ឯកឧត្តម ដៀប ពីរី បន្ថែមទៀតថា ទោះបីប្រទេសជាតិស្ថិតក្នុងស្ថានភាពនៃវិបត្តិព្រំដែនជាមួយប្រទេសថៃក៏ដោយ ប៉ុន្តែទាំងរដ្ឋបាលខេត្ដ ក្រុងស្រុក ព្រមទាំងមន្ទីរ-អង្គភាពជុំវិញខេត្ដ នៅតែយកចិត្តទុកដាក់ ខិតខំបំពេញ ការងារតាមតួនាទី ភារកិច្ច ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាល ដោយសម្រេចបានលទ្ធផលគួរជាទីមោទនៈ ធ្វើឲ្យខេត្ដកំពង់ធំមានការអភិវឌ្ឍជាបន្តបន្ទាប់។

ឯកឧត្តម ដៀប ពីរី បន្តថា ការរៀបចំពិធីសន្និបាតនេះ ឲ្យបានមុនក្រសួងមហាផ្ទៃ ដើម្បីក្រសួងប្រមូលបាននូវធាតុចូលសំខាន់ៗ ជាពិសេសបញ្ហាប្រឈម និងបទពិសោធន៍ជាក់ស្តែងនានា សម្រាប់ជាមូលដ្ឋានក្នុងការកំណត់ទិសដៅឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ថ្លែងថា អង្គពិធីសន្និបាតនេះ នឹងធ្វើការបែងចែកក្រុមពិភាក្សាជា ០៥ក្រុម ដើម្បីរួមយោបល់លើ ប្រធានបទ សំខាន់ៗ ក្នុងនោះរួមមាន៖ ១. វិស័យកសិកម្ម ២.វិស័យទេសចរណ៍ ៣.ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ៤.ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដើម្បីបង្កើតឱកាសការងារ បង្កើតមុខរបរ និងបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ និង៥.ការពង្រឹងអភិបាលកិច្ចអង្គភាព។ ប្រធានបទទាំង៥នេះ ត្រូវធ្វើការពិភាក្សាឲ្យ បានផុលផុសអំពីសមិទ្ធផល បញ្ហាប្រឈម និងដំណោះស្រាយ ព្រមជាមួយនឹងការផ្តល់បទពិសោធន៍ល្អៗសម្រាប់ជាមូលដ្ឋានអនុវត្តទិសដៅការងារក្នុងឆ្នាំ២០២៦ ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ។

សូមជម្រាបផងដែរថា កម្មវិធីសន្និបាទ នឹងរៀបចំពិធីបិទសន្និបាតថ្ងៃទី២៣ព្រឹកស្អែក ទទួលបានការចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកំពង់ធំ។ អត្ថបទរដ្ឋបាលខេត្តកំពង់ធំ ពិនិត្យដោយលោក ធូ កែវមុន្នី

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV