Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលស្រុកស្ទោង សម្ដែងការដឹងគុណជាអណេកដល់វរ:កងទ័ពជួរមុខ ដែលបានយកទ្រូងពាំងការពារបូរណភាពទឹកដី

អភិបាលស្រុកស្ទោង សម្ដែងការដឹងគុណជាអណេកដល់វរ:កងទ័ពជួរមុខ ដែលបានយកទ្រូងពាំងការពារបូរណភាពទឹកដី

(កំពង់ធំ)÷ អភិបាលស្រុកស្ទោង សម្ដែងការដឹងគុណជាអណេកដល់វរកងទ័ពជួរមុខដែលបានយកទ្រូងពាំងការពារបូរណភាពទឹកដី លោក សាយ គឹមឡម បានសម្ដែងកាដឹងគុណដូច្នេះ នៅក្នុងឱកាសដែលលោក និងសហការី អញ្ជើញប្រគល់គ្រឿងឧបភោគបរិភោគរបស់ admin ជីងចក់និងសប្បុរសជនព្រមទាំងក្រុមការងារដល់កងវីរៈកងទ័ពជួរមុខមកពីទិសព្រះវិហារ កាលពីព្រឹកថ្ងៃទី២១ ខែមករាឆ្នាំ២២៦ នៅសាលាស្រុកស្ទោង។

លោកបន្តថា ក្នុងនាមសមរភូមិក្រោយ ក្នុងនាមអាជ្ញាធរស្រុកស្ទោង នឹងខិតខំបន្តទៀតក្នុងការឧបត្ថម្ភគាំទ្រលើកទឹកចិត្តវីរៈកងទ័ពជួរមុខដ៏អង់អាចក្លាហាននៃយើងដែលបាននិងកំពុងលះបង់ និងពលីសព្វបែបយ៉ាងដើម្បីបុព្វហេតុជាតិមាតុភូមិ មរណភាពទឹកដីសុវណ្ណភូមិនៅយើង ឱ្យបានដូចភ្លៀងរលឹម សមរភូមិ និងគ្រប់ពេលវេលា។

ទន្ទឹមនឹងនេះលោកអភិបាលស្រុកស្ទោងបានគោរពកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់អេដមីនជីងចក់ និងក្រុមការងារ ព្រមទាំងសប្បុរសជនទាំងអស់ដែលបានឧបត្ថម្ភគាំគៀងគរមូលនិធិយ៉ាងច្រើនសន្ធឹកសន្ធាប់មកឧបត្ថម្ភគាំទ្រដល់រដ្ឋបាលស្រុកស្ទោង ដើម្បីធ្វើកិច្ចការមនុស្សធម៌បន្តជាមួយពលរដ្ឋងាយរងហានិភ័យគ្រួសារ ជនពិការ ជនភៀសឹក គ្រួសារវីរៈកងទ័ព ជាពិសេសឧបត្ថម្ភគាំទ្រលើកទឹកចិត្តដល់បងប្អូនវីរៈកងទ័ពជួរមុខដែលកំពុងនៅសមរភូមិខ្សែបន្ទាត់ព្រំដែន។

ជាមួយគ្នានេះបងប្អូនវីរៈកងទ័ពយើងបានសំដែងការ គោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតដល់ admin ជីងចក់ និងក្រុមការងារ ជាពិសេសលោក សាយ គឹមឡម អភិបាលស្រុកស្ទោង ដែលបានឧបត្ថម្ភគាំទ្រនូវ គ្រឿងឧបភោគបរិភោគដល់ពួកគាត់កន្លងមកក៏ដូចជានៅក្នុងឱកាសនេះដែលជាស្មារតីសមរភូមិក្រោយជួយសមរភូមិមុខក្នុងការការពារជាតិមាតុភូមិក្នុងនាមខ្មែរតែមួយ ខ្មែរជួយខ្មែរគ្រប់កាលៈទេសៈ។

សូមបញ្ជាក់ថា នៅក្នុងឱកាសនេះលោកសាយ គឹមឡម បានឧបត្ថម្ភនូបទឹកប្រាក់ចំនួន៣០ម៉ឺនរៀល ឧកញ៉ា លីម ប៊ុណ្ណា ឧបត្ថម្ភប្រេងសាំងចំនួន៩១លីត្រ និងគ្រឿងឧបភោគបរិភោគមួយចំនួនធំចំនួន២រថយន្តជារបស់ admin ជីងចក់ និងក្រុមការងារ។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV