Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន ​តំណាង​ឯកឧត្ដម ​នួន​ ផារ័ត្ន​ ប្រគល់ថវិកាធានារ៉ាប់រងសង្គម​ ចំនួនជាង​ ១២០​លានរៀល​ របស់រាជរដ្ឋាភិបាល​ ជូនក្រុមគ្រួសារសពអតីតមន្ត្រី​រាជការ​សុីវិល​ នៅខេត្តកំពង់ធំ

ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន ​តំណាង​ឯកឧត្ដម ​នួន​ ផារ័ត្ន​ ប្រគល់ថវិកាធានារ៉ាប់រងសង្គម​ ចំនួនជាង​ ១២០​លានរៀល​ របស់រាជរដ្ឋាភិបាល​ ជូនក្រុមគ្រួសារសពអតីតមន្ត្រី​រាជការ​សុីវិល​ នៅខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី​២០​ ខែមករា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង តំណាងឯកឧត្ដម ​នួន​ ផារ័ត្ន​ អភិបាល​ខេត្ត​ ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន​ និងនិវត្តជន​កម្ពុជា​ ខេត្ត​កំពង់ធំ​ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់ថវិកាធានារ៉ាប់រងសង្គម ចំនួន ១២០​,​៦៧៣,៥០០​ ​រៀល របស់​រាជរដ្ឋាភិបាល​ នៃព្រះរាជាណាចក្រកម្ពុជា​ ជូនគ្រួសារសពអតីតមន្ត្រីរាជការសុីវិល​ ចំនួន​ ១៣​គ្រួសារ ដែល​អញ្ជើញ​មក​ពី​តាម​បណ្ដា​មូលដ្ឋាន​នានា​ក្នុង​ខេត្ត​កំពង់ធំ​  ដែល​ពិធីនេះ​មាន​ការ​អញ្ជើញ​ចូលរួម​ពីលោក​ ជួន សិលាវិត ប្រធានសាខាមូលនិធិជាតិជំនួយសង្គម ខេត្តកំពង់ធំ​ និង​សហការី​ ព្រមទាំងអតីតមន្ត្រីរាជការសុីវិល​ ដែលជានិវត្តជន​ នាយ​ទាហាន​ នាយ​ទាហាន​រង​ នៃ​បញ្ជាការ​ដ្ឋាន​តំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ ​ក៏បាន​អញ្ជើញ​ចូលរួមផងដែរ​ ដែលពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ​ ។

  លោក ជួន សិលាវិត ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្តកំពង់ធំ បានឡើងរាយការណ៍អំពី គោលនយោបាយរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការផ្ដល់ប្រាក់ធានាអារ៉ាប់រងសង្គម សម្រាប់ផ្ដល់ជូនដល់ក្រុមគ្រួសារសពអតីតមន្ត្រី​រាជការ​សុីវិល​ ដែលបានទទួលមរណភាពនាពេលកន្លងទៅ ដើម្បីមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបន្តប្រកបរបរចិញ្ចឹមជីវិត  និងបានគូសបញ្ជាក់អំពី ចំនួនទឹកប្រាក់ដែលក្រុមគ្រួសារសពអតីតមន្ត្រី​រាជការ​សុីវីល​ ត្រូវបានទទួល  មានការខុសៗគ្នា ទៅតាមឋានន្តរសក្កិ​ និងអតីតភាពការងារ និងប្រភេទមុខសញ្ញារបស់អតីតមន្ត្រី​រាជការ​នីមួយៗ ដែលជានិវត្ត​ជន​ និង​ជន​បាត់បង់​កាយ​សម្បទា​ផងដែរ​ ។

   ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយអាឡោះអាល័យ ចំពោះមន្ត្រី​រាជការ​សុីវីល​របស់យើង ដែលបានទទួលមរណភាពនាពេលកន្លងទៅ និងបានបួងសួងសូមឲ្យវិញ្ញាណក្ខន្ធរបស់គាត់បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។ និង​បាន​ថ្លែង​អំណរគុណ​ដ៍​ជ្រាលជ្រៅ​ជាទី​បំផុត​ចំពោះ​បងប្អូន​អតីត​មន្ត្រី​រាជការ​សុីវិល​ ដែលបានខិតខំ​បំពេញ​ភារកិច្ច​បម្រើ​ជាតិ​ និង​ប្រជាជន​កម្ពុជា​ ពិសេស​ក្នុង​ពេល​ដែល​ប្រទេស​ជាតិ​យើង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​សង្គ្រាមសុីវិល​ក្នង​ស្រុក​ នាពេល​កន្លង​ទៅ​ ដែល​បងប្អូន​ដៃ​ម្ខាងកាន់អាវុធ​​ជាស្វ័យការពារ​ ចូលរួម​ចំណែក​ការពារ​ទប់ស្កាត់​មិន​ឲ្យ​របប​ប្រល័យ​ពូជសាសន៍ ​ប៉ុល​ ពត​ វិល​ត្រឡប់​មក​វិញ​ និង​ដៃម្ខាង​ទៀត​បំពេញ​ភារកិច្ច​បម្រើ​ជាតិ​ និង​ប្រជាជន​កម្ពុជា​ នៅតាម​ស្ថាប័ន​ នៃ​មន្ទីរ​ អង្គភាព​ និង​ស្ថាប័ន​នីមួយៗ​ ។

ឧត្តមសេនីយ៍​ទោ​ សោម​ ស៊ុន​ ក៍បាន​ជម្រាប​ជូន​ អំពី​រចនាសម្ព័ន្ធ​ និង​លក្ខន្តិកៈ​របស់សមាគមអតីតយុទ្ធជន​ និងនិវត្តជន​កម្ពុជា​ ដែល​មាន​សម្តេច​អគ្គមហាសេនា​បតីតេជោ​ ហ៊ុន​ សែន​ ជា​ប្រធាន​ ហើយ​ក៏​បាន​បញ្ជាក់​ជូន​អំពី​លក្ខណៈ​សម្បត្តិ​ និង​ការ​ស្ម័គ្រ​ចិត្ត​ដាក់​ពាក្យ​សុំ​ចូល​ជា​សមាជិក​សមាគម​អតីត​យុទ្ធជន​ និងនិវត្តជន​កម្ពុជា​ ហើយ​និង​អត្ថប្រយោជន៍​ដែល​សមាជិក​ សមាគម​ទទួលបាន​ ក្រោម​ការឧបត្ថម្ភ​គាំទ្រ​ពីប្រមុខរាជ​រដ្ឋាភិបាល​កម្ពុជា​ ដែល​មាន​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ និងជាអនុប្រធានសមាគមអតីតយុទ្ធជន​ និងនិវត្ត​ជន​កម្ពុជា​  ។

  លោក​ ផាន់​ សុផេង​ តំណាងឲ្យ​ក្រុមគ្រួសារសពអតីតមន្ត្រី​រាជការ​សុីវិល​ ទាំង១៣គ្រួសារ​ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែងតែបានឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាង ដល់សុខទុក្ខនិងជីវភាពរស់នៅរបស់អតីតយុទ្ធជន និងនិវត្ត​ជន​កម្ពុជា ​នៅក្នុងខេត្តកំពង់ធំ​នាពេល​កន្លង​ទៅ​ និងបានប្តេជ្ញាចិត្ត​ដាច់​ខាត​គាំទ្រ​ការ​ដឹកនាំ​របស់​សម្ដេច​លុះត្រា​អវសាន្តជីវិត​ និង​បាន​សូមគោរពជូនពរសម្ដេច លោកជំទាវ ឯកឧត្តម លោក លោកស្រីទាំងអស់ សូមទទួល​បាន​តែនឹងពុទ្ធពរទាំង ៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ ។អត្ថបទតំបន់ប្រតិបត្តិការសឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV