អភិបាលស្រុកស្ទោងអំពាវនាវសប្បុរសជន សូមបន្តជួយឧត្តមគាំទ្រដល់រដ្ឋបាលស្រុក ដើម្បីទ្រទ្រង់វីរៈកងទ័ពជួបមុខ ជនភៀសសឹក និងគ្រួសារងាយរងហានិភ័យនៅក្នុងមូលដ្ឋាន
(កំពង់ធំ)÷ អភិបាលស្រុកស្ទោងអំពាវនាវសប្បុរសជន សូមបន្តជួយឧត្តមគាំទ្រដល់រដ្ឋបាលស្រុក ដើម្បីទ្រទ្រង់វីរៈកងទ័ពជួបមុខ ជនភៀសសឹក និងគ្រួសារងាយរងហានិភ័យនៅក្នុងមូលដ្ឋាន លោក សាយ គឹមឡម បានអំពាវនាដូច្នេះនៅក្នុងឱកាសដែលលោកបានទទួលអំណោយសប្បុរសពីអេតមីនជីងចក់ កាលពីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២៦ នៅសាលាស្រុកស្ទោងខេត្តកំពង់ធំ។
លោកបានសង្កត់ធ្ងន់ថា ក្នុងនាមខ្មែរតែមួយ ខ្មែរសមរភូមិក្រោយ ត្រូវរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីបុព្វហេតុជាតិមាតុភូមិ ជាពិសេសខិតខំធ្វើអំពើល្អនិងប្រកៀកស្មាជាមួយវីរៈកងទ័ពជួរមុខគ្រប់កាលៈទេសៈ ដើម្បីលើកទឹកចិត្តពួកគាត់ ដែលបានពលីនិងបូជាសាច់ស្រស់ ឈាមស្រស់ យកទ្រូងធ្វើជាខែការពារបូរណៈភាពទឹកដី ការការពារជាតិមាតុភូមិពីការឈ្លានពានរបស់សៀម និងសត្រូវឈ្លានពាននានាដែលប៉ុនប៉ងរំលោភបំពាន និងឈ្លានពានទឹកដីអច្ឆរិយៈនៃយើង។
ទន្ទឹមនឹងនេះលោកបានក្រើនរំលឹកបន្ថែមដល់អាជ្ញាធរមូលដ្ឋានភូមិឃុំ និងគ្រប់ភាគីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខសុខុមាលភាពគ្រួសារងាយរងហានិភ័យ ជនភៀសសឹកត និងគ្រួសារវីរៈកងទ័ពនៅក្នុងមូលដ្ឋានរបស់ខ្លួន ពុំទាន់បានវិលត្រឡប់ទៅកាន់គេហដ្ឋានវិញ ដើម្បីសហការឧបត្ថម្ភគាំទ្រលើកទឹកចិត្តគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់និងថវិកាឱ្យអស់ពីលទ្ធភាពនិងតាមដែលអាចធ្វើទៅបានឬរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរស្រុកស្ទោងនិងក្រុមការងារចុះមូលដ្ឋាន។
សូមបញ្ជាក់ថាស្រុកស្ទោងទទួលបានជនភៀសសឹក និងគ្រួសារវីរៈកងទ័ពប្រមាណជិត១,០០០គ្រួសារ ហើយគ្រួសារខ្លះក៏បានវិលត្រឡប់ទៅវិញ ក្រុមការងារចុះមូលដ្ឋាន អាជ្ញាធរស្រុកស្ទោង សប្បុរសជននានា បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជារឿយៗកន្លងមកផងដែរ ហើយអំណោយដែលទទួលបាននៅក្នុងឱកាសនេះរួមមាន÷ អង្ករចំនួន៣តោន ទឹកសុទ្ធចំនួន៥០០កេស គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់សំលៀកបំពាក់ភេសជ្ជៈ ចំនួនមួយកុងទីន័រ ជាអំណោយសប្បុរសជនតាមរយៈ adminជីងចក់ នាយពាក់មី និង TININ។ អត្ថបទ រដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។







![]()
