រដ្ឋបាលស្រុកសន្ទុករៀបចំព្រះសង្ឃ ១០៨ អង្គ និមន្តគោចរបិណ្ឌបាតដើម្បីឧទ្ទិសកុសលផលបុណ្យជូនអ្នកដែលបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍
(កំពង់ធំ)៖លោក ឡង គីស៊ឹង បានបញ្ជាក់ប្រាប់សារព័ត៌មានខេត្តកំពង់ធំ ថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២៥ ថារដ្ឋបាលស្រុកសន្ទុកបានរៀបចំព្រះសង្ឃ ១០៨ អង្គ និមន្តគោចរបិណ្ឌបាតដើម្បីឧទ្ទិសកុសលផលបុណ្យជូនអ្នកដែលបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍ដោយចេញពីទីតាំងប្រជុំជនឃុំកំពង់ថ្មព្រំប្រទល់ស្រុកបារាយណ៍ទៅដល់ពីប្រជុំជនឃុំត្បូងក្រពើព្រំប្រទល់ក្រុងស្ទឹងសែន មានប្រវែង៣២ គីឡូម៉ែត្រ ។
លោកបន្តថាគោលបំណងទី១.ចង់បង្ហាញឱ្យឃើញថាពីការយកចិត្តទុកដាក់ពីគ្រូអនុគុណស្រុក ក៏ដូចជាមន្ត្រីសង្ឃទាំងអស់ ក្នុងការឧទ្ទិសកុសលជូនដល់បងប្អូនប្រជាពលរដ្ឋរបស់យើងដែលបានបាត់ជីវិតនៅលើដងផ្លូវជាតិរបស់យើង តាមរយៈគ្រោះថ្នាក់ចរាចរណ៍ ។
ទី២.ចង់ពញ្ញាក់អារម្មណ៍ដល់បងប្អូនប្រជាពលរដ្ឋយើងឱ្យយកចិត្តទុកដាក់ ប្រុងប្រយ័ត្នទៅលើការធ្វើដំណើរនៅលើដងផ្លូវនេះ ដោយយើងប្រកាន់នូវច្បាប់ចរាចរណ៍ជាគោល ដោយមានពាក់ មួកសុវត្ថិភាព ក៏ដូចជាកញ្ចក់នៅម៉ូតូ ក៏ដូចជាយានយន្ត ហើយការធ្វើដំណើរ ប្រុងប្រយ័ត្នគ្រប់គ្នាទាំងអស់ ដើម្បីធ្វើឱ្យអាយុជីវិតរបស់យើងរក្សាបាននៅក្នុងការធ្វើដំំណើរការដែលប្រកបដោយសុវត្ថិភាពព្រោះគិតថាគ្រប់ទីកន្លែងទាំងអស់ ការធ្វើដំណើរ យើងត្រូវគិតថាយើងត្រូវគិតទៅដល់មនុស្សជាទីស្រឡាញ់របស់យើងដែលចាំយើងនៅឯផ្ទះ ។
លោកបន្តទៀតថាទោះបីជាយើងធ្វើនេះបង្ហាញនូវការចូលរួមចំណែកពុទ្ធចក្រជាមួយនឹងអាណាចក្រយ៉ាងណាក្ដី តែយើងនៅតែបន្តការផ្សព្វផ្សាយពីច្បាប់ចរាចរណ៍របស់យើងឱ្យបានល្អប្រសើរ និងមានប្រសិទ្ធភាពផងដែរ ។
ប្រជាពលរដ្ឋមានមានអារម្មណ៍រីករាយដោយព្រះសង្ឃនិមន្តនៅតាមនៅតាមដងថ្នល់ដើម្បីធ្វើឱ្យក្មេងៗ សិស្សនុសិស្ស គាត់យល់ថាការធ្វើចរាចរណ៍តាមដងថ្នល់តែងតែមានគ្រោះថ្នាក់ជាប្រចាំ យើងត្រូវតែប្រុងប្រយ័ត្នជានិច្ច ព្រោះនៅតាមថ្នល់ ការធ្វើចរាចរណ៍ ។
លោកសូមអំពាវនាវយុវជន ប្រជាពលរដ្ឋទាំងអស់ ហើយក៏ដូចជាអ្នកបើកបរទាំងឡាយ សូមឱ្យគាត់គោរពនូវច្បាប់ចរាចរណ៍ ពិសេសមើលស្លាកចរាចរណ៍ដែលដាក់នៅតាមសាលាតាមក្តីគួរតែសំអន់លឿនៗ ។ក្មេងៗ ជំនាន់ក្រោយក៏ដូចជាយុវជនគោរពនូវព្រះពុទ្ធសាសនា និងដឹងគុណចំពោះព្រះពុទ្ធសាសនា ហើយពាក់ព័ន្ធនឹងខាងចរាចរណ៍លើដងផ្លូវសូមឲ្យអាធ្យាស្រ័យគ្នាទៅវិញទៅមកបើកបរកុំលឿនពេកនិងសូមឧទ្ទិសដល់អ្នកដែលបានចែកឋានទៅ ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្ដី ក៏ដូចជាបញ្ហាផ្សេងៗ នៅលើដងថ្នល់ សូមឧទ្ទិសដល់ពួកគាត់បានមគ្គផល ។
បងប្អូនបន្តថាបិណ្ឌបាត្រគោចរនេះដើម្បីឲ្យប្រជាពលរដ្ឋតាមដងផ្លូវសារធារណៈនេះដើម្បីឧបទ្រុបអ្វីទាំងឡាយ ចៀសឆ្ងាយ ហើយលោកនិមន្តបិណ្ឌបាត្រនេះ គឺដូចថាធ្វើផុតកម្មពៀរ អ្វីដែលកើតឡើងនៅក្នុងភូមិឃុំប្រទេសកម្ពុជាយើងនេះឲ្យអស់ឲ្យជួបតែក្ដីសុខក្ដីចម្រើនគ្រប់ប្រការទាំងអស់ ។
សូមផ្ដាំទៅអ្នកដែលបើកបរទាំងឡាយបើសិនជាស្រវឹងហើយកុំឱ្យបើកបរដើម្បីការពារអាយុជីវិតអ្នកដទៃផង និងខ្លួនយើងផ្ទាល់ផង ។