រដ្ឋបាលខេត្តកំពង់ធំ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពអញ្ជើញកាន់បិណ្ឌវេនទី១០ នៅវត្តត្រឹប ឃុំងន ស្រុកសណ្តាន់
(កំពង់ធំ)៖ នៅក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌទី១០ នេះ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ អភិបាលរងខេត្ត ប្រធានមន្ទីរជុំវិញខេត្ត នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១០ ជាមួយ និងព្រះសង្ឃលោកតាអាចារ្យ ប្រជាពលរដ្ឋពុទ្ធបរិស័ទចំណុះជើងវត្ត នៅវត្តត្រឹប ស្ថិតនៅភូមិ ត្រឹប ឃុំងន ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តកំពង់ធំ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ប្រគេនជូនចំពោះព្រះសង្ឈ និងជូនលោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញចូលរួម។
ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានបញ្ជាក់ទៀតថា សុខសន្តិភាពពិតជាមានតម្លៃដ៍មហាសាល មានសន្តិភាពទើបមានការអភិឌ្ឍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះស្ថាបនិកក្នុងការរកបាននូវសន្តិភាពជូនប្រជាពលរដ្ឋ នាពេលបច្ចុប្បន្ន ដូចនេះយើងជាប្រជាពលរដ្ឋទាំងអស់គ្នាត្រូវតែការពារនូវ សុខសន្តិភាពដែលមាននាពេលបច្ចុប្បន្ននេះជារៀងរហូត។
នៅក្នុងឱកាសបុណ្យកាន់បិណ្ឌវេណទី១០នេះ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានប្រគេនព្រះសង្ឃនូវ÷ អង្ករ ទឹកសុទ្ធ និងបច្ច័យមួយចំនួន សម្រាប់ដំណើរការនៅក្នុងវត្តផងដែរ។
អត្ថបទដោយ យីម ប៊ុន ហ័រ-ពិនិត្យដោយអ៊ុមញឹប។