Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងពិធី “វេទិកាឆ្លុះបញ្ចាំងប្រចាំឆ្នាំ២០២៥ របស់អ្នកសម្របសម្រួលសហគមន៍”

អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងពិធី “វេទិកាឆ្លុះបញ្ចាំងប្រចាំឆ្នាំ២០២៥ របស់អ្នកសម្របសម្រួលសហគមន៍”

(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងពិធីបិទ “វេទិកាឆ្លុះបញ្ចាំងប្រចាំឆ្នាំ២០២៥ របស់អ្នកសម្របសម្រួលសហគមន៍” នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅភោជនីយ៍ដ្ឋាន ឡូវ គឹមសេង។ ដែលពិធីនេះរៀបចំដោយ រដ្ឋបាលខេត្តកំពង់ធំ អង្គការទស្សនៈពិភពលោកអន្តរជាតិ និងអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍។

ក្នុងពិធីនោះដែរ ឯកឧត្តម នួន មានប្រសាសន៍លើកឡើងថា វេទិកានេះ បានឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព បញ្ហាប្រឈម ដំណោះស្រាយ និង ផ្តល់ឱកាសដល់អ្នកចូលរួមបានចែករំលែក បទពិសោធន៍ ការរៀនសូត្រ និងផ្លាស់ប្តូរចំណេះដឹង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម និងការអនុវត្តយន្តការបណ្តាញអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ នៅកម្រិតខុសគ្នា ក្នុងការសម្របសម្រួលដំណើរការ អនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម និងស្វែងរកកិច្ចអន្តរាគមន៍គាំទ្រ ការអនុវត្តការងារគណនេយ្យភាព សង្គមប្រកបដោយនិរន្តរភាព។

ឯកឧត្តម នួន ផារ័ត្ន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គការទស្សនៈពិភពលោក (World Vision) ប្រចាំខេត្តកំពង់ធំ ដែលបានខិតខំសម្របសម្រួល និងសហការយ៉ាងល្អប្រសើរជាមួយរដ្ឋបាលខេត្ត រដ្ឋបាលស្រុក មន្ទីរ-អង្គភាព និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានអនុវត្តសកម្មភាពនានាស្របតាមច្បាប់ និងគោលការណ៍ដែលមានចែងក្នុងអនុស្សរណៈនៃការយោគយល់គ្នា។

ឯកឧត្តម បន្តទៀតថា ការប្តេជ្ញាចិត្តរួមគ្នាក្នុងការអនុវត្តការងារគណនេយ្យភាពសង្គម គឺជាសក្ខីភាពយ៉ាងច្បាស់ដែលបង្ហាញពីការគាំទ្រដល់កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០)។ នេះគឺជាទស្សនវិស័យដ៏វែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ ដោយផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ អាចចូលរួមក្នុងគ្រប់សកម្មភាពនៃការអភិវឌ្ឍ ដើម្បីធានាបាននូវតម្លាភាព ប្រសិទ្ធភាព និងការឆ្លើយតបចំពោះការផ្តល់សេវាសាធារណៈ។

ឯកឧត្តម បន្តថាវេទិការយៈពេលពីរថ្ងៃនេះ បានឆ្លុះបញ្ចាំងពីវឌ្ឍនភាព បញ្ហាប្រឈម រៀនសូត្រពីបទពិសោធន៍ល្អៗ និងរួមគ្នាស្វែងរកដំណោះស្រាយ ដើម្បីពង្រឹងយន្តការផ្នែកផ្គត់ផ្គង់ និងផ្នែកតម្រូវការ។ អ្វីដែលកាន់តែពិសេសនោះ គឺយើងបានជជែកពិភាក្សាគ្នាអំពី “និរន្តរភាព” នៃការអនុវត្តការងារគណនេយ្យភាពសង្គម ក្រោយពេលដែលគម្រោងរបស់អង្គការដៃគូត្រូវបានបញ្ចប់។ អត្ថបទដោយ រដ្ឋបាលខេត្តកំពង់ធំ

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains