Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកឧត្តមសេនីយ៍ទោ ហេង សុផល ប្រគល់ថវិកាឧបត្ថម្ភគោលនយោបាយ ជូនគ្រួសារមន្ត្រីនគរបាលជាតិពលីមរណៈ ចំនួន ០៣ គ្រួសារ សរុបថវិកា ៦៤,៦១២,០០០ រៀល

លោកឧត្តមសេនីយ៍ទោ ហេង សុផល ប្រគល់ថវិកាឧបត្ថម្ភគោលនយោបាយ ជូនគ្រួសារមន្ត្រីនគរបាលជាតិពលីមរណៈ ចំនួន ០៣ គ្រួសារ សរុបថវិកា ៦៤,៦១២,០០០ រៀល

(កំពង់ធំ)÷ល្ងាចថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងជាប្រធានគណ:កម្មាធិការមូលដ្ឋានជួបសំណេះសំណាលប្រគល់ថវិកាឧបត្ថម្ភ គោលនយោបាយ ជូនគ្រួសារ មន្ត្រីនគរបាលជាតិ ពលីមរណៈចំនួន ០៣ គ្រួសារ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ។

ថ្លែងក្នុងពិធីនោះ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានចូលរួមរំលែកទុក្ខ ចំពោះមរណភាពសមាជិក នូវការបាត់បង់ធំធេង ក្នុងក្រុមគ្រួសារ ដែលជាឧត្តមស្វាមី ជាបិតាជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ សម្រាប់បុត្រា បុត្រីគ្រប់ៗរូប គោរពប្រតិបត្តិ ។

លោកឧត្តមសេនីយ៍ទោ ស្នងការ បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះគ្រួសារសមាជិក ដែលអនុញ្ញាតឱ្យស្វាមី ចូលបម្រើ ក្នុងជួរកងកម្លាំងនគរបាលជាតិ ដើម្បីចូលរួមចំណែកការងារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម នាពេលកន្លងមក រហូតប្រទេសជាតិ ទទួលបានសុខសន្តិភាព យ៉ាងពេញលេញ នាពេលបច្ចុប្បន្ន ។

លោកស្នងការ បន្តថ្លែងថា បន្ទាប់ពីពលីមរណៈ សមាជិក
ដោយមានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំ
ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ថ្ងៃនេះ ស្នងការដ្ឋាននគរបាលខេត្ត បានបើកប្រាក់
ឧបត្ថម្ភ គោលនយោបាយ ជូនគ្រួសារសមាជិក
ដើម្បីយកទៅប្រើប្រាស់តាមតម្រូវការចាំបាច់
សម្រាប់ដោះស្រាយជីវភាពជាប្រចាំថ្ងៃ ។

បន្ថែមថវិកាខាងលើនេះ លោកស្នងការ បានផ្ដាំផ្ញើ
ដល់គ្រួសារសមាជិក សូមប្រឹងប្រែងប្រកបមុខរបរ
បង្ករបង្កើនផល ការចិញ្ចឹមសត្វ  ដើម្បីសម្រាលការចំណាយក្នុងជីវភាព ឲ្យកាន់តែប្រសើរឡើង មួយកម្រិតទៀត ។

សូមបញ្ជាក់ដែរថា គ្រួសារ ដែលទទួលបានប្រាក់ឧបត្ថម្ភ គោលនយោបាយ រួមមាន ÷
១.លោកវរសេនីយ៍ត្រី កែវ ជួង  នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ទទួលបានថវិកាចំនួន ២២,១៣៦,៧៥០ រៀល ។
  ២.លោកវរសេនីយ៍ត្រី ជា សុគន្ធ  នាយផ្នែក នៃអធិការដ្ឋាននគរបាលស្រុកបារាយណ៏
ទទួលបានថវិកាចំនួន  ២២,១៣៦,៧៥០ រៀល ។
  ៣.លោកអនុសេនីយ៍ឯក ប៉ែន ចាន់ថន មន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទសំបូរ ទទួលបានថវិកាចំនួន ២០,៣៣៨,៥០០ រៀល ៕ អត្ថបទស្នងការនគរបាលខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains