អភិបាលស្រុកស្ទោង អញ្ជើញបើកពិធីប្រឡងចម្រៀងអបអរសាទរខួបលើកទី ៤៦ទិវាជ័យជំនះ៧មករា
(កំពង់ធំ)÷ លោក សាយ គឹមឡម អភិបាលស្រុកស្ទោងនិងសហការីបានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការប្រឡងចម្រៀង បុរាណសម័យ អបអរសាទរខួបលើកទី៤៦ ទិវាជ័យជំនះ ៧មករា(៧ មករា ១៩៧៩- ៧ មករា២០២៥)នៅផ្សារមរតកស្រុកស្ទោង នាល្ងាចថ្ងៃទី០៧ ខែមករា ឆ្នាំ ២០២៥។
ថ្លែងទៅកាន់ប្រជាពលរដ្ឋពុកម៉ែបងប្អូនមន្ត្រីរាជការ និងបេក្ខជន បេក្ខនារី អាជីវករ នៅក្នុងមូលដ្ឋាននាឱកាសនោះលោកបាន បញ្ជាក់បន្ថែមថាពិធីដ៏មហោឡារិកនេះ លើសពីការអបអរសាទរទិវាជ័យជំនះលើរបបអាវខ្មៅយង់ឃ្នងដែលសម្ដេចតេជោហ៊ុន សែន បានបូជាសាច់ស្រស់ ឈាមស្រស់ដើម្បីប្ដូរយកនូវសុខសន្តិភាពមកជូនជាតិមាតុភូមិរហូតមកដល់ពេលបច្ចុប្បន្ននេះគឺ ការបង្កលក្ខណៈកម្សាន្តសប្បាយ ជួបជុំរីករាយរបស់ពុកម៉ែបងប្អូននៅក្នុងស្រុកស្ទោយនិងជិតឆ្ងាយផងដែរ។
លោកបានបន្តថា ការប្រឡងចម្រៀងបុរាណសម័យនៅក្នុងពេលនេះគឺជាការរក្សានូវទំនៀមទម្លាប់ប្រពៃណីដែលអាជ្ញាធរនិងរដ្ឋបាលស្រុកស្ទោងតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំដើម្បីថែរក្សានូវវប្បធម៌ព្រមទាំង ទម្លាប់ដែលតែងធ្វើឡើងហើយលោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក កុក វិទូ អគ្គនាយកផ្សារមរតកស្រុកស្ទោង ដែលបានសហការនិងផ្ដល់ទីតាំងសម្រាប់ប្រារព្ធពិធីដ៏សប្បាយរីករាយនេះឡើងផងដែរ។
ក្នុងឱកាសនោះដែរ លោកបានអំពាវនាវដោយទទូចដល់ប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោងទាំងមូលសូមបន្តថែរក្សាការពារសុខសន្តិភាពទោះក្នុងតម្លៃណាក៏ដោយត្រូវថែរក្សាឱ្យខាងតែបានដើម្បីមានឱកាសអភិវឌ្ឍន៍និងកសាងមូលដ្ឋាននិងប្រទេសជាតិឲ្យបានកាន់តែរីកចម្រើនថែមទៀត។ អត្ថបទរដ្ឋបាលស្រុកស្ទោង.ពិនិត្យដោយអ៊ុមញឹប។