Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកប៉ែនចាន់ ដារាណាងលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត  ដឹកនាំកងកម្លាំងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពមន្ត្រីនគរបាលជាតិទទួលមរណភាព

លោកប៉ែនចាន់ ដារាណាងលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត  ដឹកនាំកងកម្លាំងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពមន្ត្រីនគរបាលជាតិទទួលមរណភាព

(កំពង់ធំ)÷ លោកឧត្តមសេនីយ៍ត្រី ប៉ែន ចាន់ដារ៉ា ស្នងការរងតំណាងលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត  ដឹកនាំកងកម្លាំងគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពមន្ត្រីនគរបាលជាតិ ទទួលមរណភាព ស្ថិតនៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។

ថ្លែងក្នុងមរណទុក្ខ ដ៏សែនក្រៀមក្រំនេះលោកឧត្តមសេនីយ៍ត្រី ប៉ែន ចាន់ដារ៉ា ស្នងការរង  មានក្ដីអាឡោះអាល័យ សោកស្ដាយយ៉ាងក្រៃលែង បន្ទាប់ពីទទួលដំណឹងថាលោកអនុសេនីយ៍ឯក ព្រំ ឃួន នាយរងផ្នែកការិយាល័យនគរបាលការពារបេតិកភណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានទទួលមរណភាពនៅវេលាម៉ោង០៣និង ១៥នាទីទាបភ្លឺ ថ្ងៃអាទិត្យ ទី១៥ ខែធ្នូ ឆ្នាំ២០២៤ ក្នុងជន្មាយុ៥៣ឆ្នាំ ដោយរោគា។

ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី បានពាំនាំប្រសាសន៍ ផ្ដាំផ្ញើលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារសព ចំពោះមរណភាពលោក ព្រំ ឃួន គឺជាការបាត់បង់មេគ្រួសារ ស្វាមី ឪពុក ជីតា និងជាមន្ត្រីនគរបាលជាតិ ដែលធ្លាប់មានគុណបំណាច់ ចំពោះជាតិមាតុភូមិ ក្នុងបេសកកម្មការពារ ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ និងសង្គមជាតិ ក្នុងកិច្ចប្រតិបត្តិការនានា  លោកយកអស់កម្លាំងកាយចិត្ត ខិតខំបំពេញកាតព្វកិច្ច មិនខ្លាច ការនឿយហត់  រហូតសម្រេចបានលទ្ធផលជាបន្តបន្ទាប់។

លោកស្នងការរង បានបញ្ជាក់ថាលោក ព្រំ ឃួន  មានឥរិយាបថ ស្មោះត្រង់ ស្លូតបូត សុភាពរាបសារ ទន់ភ្លន់ រួសរាយ រាក់ទាក់ ម៉ឺងម៉ាត់ គោរពវិន័យ អនុវត្ត តួនាទី/ភារកិច្ច មានការទទួលខុសត្រូវ ពោរពេញដោយការសាមគ្គីភាព ជាមួយបងប្អូន កងកម្លាំង ដែលធ្វើឲ្យអ្នកផងទាំងពួង មានការគោរពស្រឡាញ់លោក មរណភាពរបស់លោក បានបន្សល់ទុកនូវសកម្មភាពល្អៗ ជាច្រើន ដែលយើងទាំងអស់គ្នា ពុំអាចបំភ្លេចបានឡើយ  ។

លោក បានប្រគល់ថវិកាអង្គភាពចំនួន ២,០០០,០០០ រៀល និងគ្រឿងឧបភោគបរិភោគ ភេសជ្ជៈមួយចំនួន ជូនក្រុមគ្រួសារសព សម្រាប់ចូលរួមសម្រាលការដោះស្រាយចំណាយក្នុងពិធីបុណ្យសព។

លោកស្នងការរង បានគោរពវិញ្ញាណក្ខន្ធ និងឧទ្ទិសបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័កសិទ្ធក្នុងលោក សូមជួយដឹកនាំដួងវិញ្ញាណក្ខន្ធរបស់លោក ព្រំ ឃួន បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕ អត្ថបទស្នងការនគរបាលខេត្តកំពង់ធំ.ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Cinque Terre Northern Lights Mountains